03/04/2018 - 14:49

ស័ក្ដិ​សម​នឹង​ក្ដី​ជំ​នឿ​ទុក​ចិត្ត​របស់​អ្នក​ជំ​ងឺ

មន្ទី​រ​ពេទ្យ​យោ​ធា​-ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១១​។ នេះ​ជា​មន្ទីរ​ពេទ្យ​ចុង​ក្រោយ​បង្អស់​ចំ​ណុះ​យោធ​ភូមិ​ភាគ​ទី​៩ មាន​ភារៈ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំ​ងឺ មុខ​សញ្ញា​គោល​ន​យោ​បាយ  ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។

មន្ទីរ​ពេទ្យ​យោ​ធា-​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហារ​មនុស្ស​ធម៌​ដល់​មា​មីង​។

ត​ាម​ប្រ​សាសន៍​វរសេនីយ៍ ឯក​បម្រុង វេជ្ជ​បណ្ឌិត​ហ្វិញ​ហូវ​ទ្រី​ នា​យក​មន្ទីរ​ពេទ្យ​យោ​ធា-ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​កន្លង​ហើយ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​​ភាគ​ទី​៩​តែង​ចង្អុល​ការ​ដោយ​ផ្ទាល់​ គឺ​​បញ្ជា​ការ​យោ​ធា​ខេត្ត​សុក​ត្រាំង​ រួម​ជា​មួយ​ការ​សហ​ការ​ការ​ជំ​នួយ​របស់​គណៈ  ផ្នែក​និង​ភូមិ​ភាគ​នា​នា ម៉្លោះ​ហើយ​មន្ទីរ​ពេទ្យ​មាន​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​។ មន្ទីរ​ពេទ្យ មាន​កង​ជួរ​កម្មា​ភិ​បាល​ គ្រូ​ពេទ្យ​មាន​វិជ្ជា​ឯក​ទេស​ខ្ពស់ អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​ការ​ងារ​; មូល​ដ្ឋាន​ សម្ភារៈ​គ្រឿង​បរិក្ខារ​ពេទ្យ​បាន​វិនិ​យោគ តាម​ទិស​ដៅ​ទំ​នើប​ៗ ម៉្លោះ​ហើយ  ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិ​​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើ​រ​។

គណៈ​នា​យក​មន្ទី​រ​ពេទ្យ​តែង​បង្កើន​ការ​ចលនា​ក្នុង​ការ​គ្រប់​គ្រង ចង្អុល​ការ​អប់​រំ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ដល់​កង​ជួរ​គ្រូ​ពេទ្យ​និង​កម្មា​ភិ​បាល​ បុគ្គ​លិក​ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះមា​ន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​ពី​ភារ​កិច្ច​និង​ស្មារតី​ភ្ញាក់​រ​ឭក ការ​ទ​ទួល​ខុស​ត្រូវ​របស់​គ្រូ​ពេទ្យ​យោ​ ធា​។ ក្នុង​រយៈ​ការ​អប់​រំ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្លាស់​ប្ដូរ​ខ្លឹម​សារ រូប​ភាព​វិ​ធី​ ដើម្បី​សម​ស្រប​នឹង​ភាព​ជាក់​​ស្ដែ​ង​។ មន្ទី​រ​ពេទ្យ​តែង​ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​គោល​លំ​នាំ​៖ ​“ចូល​មក​ទទួល​រាក់​ទាក់ ស្នាក់​នៅ​ថែ​ទាំ​អស់​ពី​ចិត្ត ចេញ​ទៅ​ផ្ដែ​ផ្ដាំ​ហ្មត់​ចត់​” ក្លាយ​ជា​ទម្លាប់​រាល់​ថ្ងៃ​របស់​កម្មា​ភិ​បាល​ គ្រូ​ពេទ្យ បុគ្គ​លិក​​របស់​មន្ទីរ​ពេទ្យ​។

ឆ្នាំ​២០១៧ មន្ទីរ​ពេទ្យ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​២០៤.៨១៧​នាក់ (ក្នុង​នោះ យោ​ធា​ចំ​នួន​១.៣៩១​នាក់​)។ អ្នក​ជំ​ងឺ​ឌិញ​រី នៅ​ឃុំ​ដាយ​តឹម​ ស្រុក​ម៉ី​ស្វៀង ​ ឲ្យ​ដឹង​៖ “ខ្ញុំ​រង​ជំ​ងឺ​លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម និង​រ​លាក​ទង​សួត​ ម៉្លោះ​ហើយ​ដេក​ពេទ្យ​តាម​របប​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ក្នុង​រយៈ​ពេល​ដេក​ពេទ្យ​ ខ្ញុំ​មិន​បង់​ថ្លៃ​ពេទ្យ​និង​ការ​ហូប​ចុក​។ ខ្ញុំ​អរ​គុណ​កង​ជួរ​គ្រូ​ពេទ្យ​ខ្លាំង​ណាស់​”។ លោក​យាយ​សុើង​ធី​ថង នៅ​ឃុំអា​ង​ម៉ី​ ស្រុក​កេ​សាច់​ មាន​កូន​ស្រី​ច្បង​ឈ្មោះ​ថាច់​ធី​​​ស៊ី​ណា ពិ​ការ​ពី​កំ​ណើត​។ ផ្ទះ​លោក​យាយ​​ក្រី​ក្រ ម៉្លោះ​ហើយ​ជាង​៣៦​ឆ្នាំ​កន្លង​ លោក​យាយ​និង​កូន​ជួប​លំ​បាក​ យ៉ាង​ខ្លាំង​។ ចាប់​តាំង​ពី​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​មិន​បង់​ថ្លៃ កង​ជួរ​គ្រូ​ពេទ្យ​តែង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​។ លោក​យាយ​ថង ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “ខ្ញុំ​មិន​ដឹង និ​យាយ​អ្វី​ក្រៅ​ពី​អរ​គុណ​មន្ទី​រ​ពេទ្យ​និង​កង​ជួរ​គ្រូ​​ពេទ្យ​ឡើយ​។ បន្ទាប់​ពី​ព្យា​បាល​បាន​១៧​ថ្ងៃ ជំ​ងឺ​របស់​កូន​ខ្ញុំ​បាន​ធូរ​ស្រា​ល​គ្រាន់​បើ​”។​

ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ព្យា​បាល​ឲ្យ​អ្នក​ជំ​ងឺ​ក្រី​ក្រ មន្ទីរ​ពេទ្យ​យោ​ធា​-ប្រ​ជា​ជន​ ជា​និច្ច​កាល​តែង​រៀប​ចំ​ពិ​និត្យ ព្យា​បាល​ដោយ​មិន​គិត​ថ្លៃ​ជូន​អ្នក​ជំ​ងឺ​ក្រី​ក្រ​ អ្នក​មាន​​ស​គុណ  អ្នក​មាន​វ័យ​ចំ​ណាស់​នៅ​តំ​បន់​​ជ្រៅ តំ​បន់​ឆ្ងាយ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​៕​

               

                 ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ