26/03/2018 - 16:54

ចាត់​ចែង​ពិ​ធី​ប្រ​គេន​ភ្លេង​ពិ​ណ​ពាទ្យ​ដល់វត្ត​ចំ​នួន​៤

អនុ​វត្ត​ផែន​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ជន​ជាតិលើភូមិ​សាស្រ្ត​ខេត្ត ព្រឹ​ក​ថ្ងៃ​៧ ខែ​មី​នា ឆ្នាំ​២០១៨ មន្ទីរ​វប្ប​ធម៌​កី​ឡានិងទេស​ចរណ៍ សហ​កា​​រជាមួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ និង​គណៈ​កម្មា​ធិការប្រ​ជា​ជនក្រុងយ៉ា​រ៉ាយ ចាត់​ចែង​ពិធី​ប្រ​គេន​ភ្លេង​ពិ​ណ​ពាទ្យ​ដល់​វត្តចំ​នួន​៤ ចំ​ណុះ​សង្កាត់​១ និង​សង្កាត់​ហូ​ពុង​ ក្រុង​យ៉ា​រ៉ាយ​ ខេត្ត​បាក​លីវ​។

លោក​ថាយ​ក្វឹក​ឡឺវ នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡានិង​ទេស​ចរណ៍ ប្រ​គេន​ភ្លេង​ពិណ​ពាទ្យ​ដល់​វត្ត​ខ្មែរ​ក្នុង​ខេត្ត​។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ មាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ គណៈជន​ជាតិ​ខេត្ត​បាក​លីវ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​យ៉ា​រ៉ាយ​ គណៈ​កម្ម​ការ​វត្ត​ប្រជុំ​មាន​ជ័យ​សិ​រី​វង្សា​ អនុ​សង្កាត់​៥ វត្ត​សិ​រី​មាន​​ជ័យ អនុ​សង្កាត់​៤ ចំ​ណុះ​សង្កាត់​១ និងវត្ត​សិ​រី​សា​គរ អនុ​សង្កាត់​៤ វត្ត​សិ​រី​រត​នា​រាម​ អនុ​សង្កាត់​១​ចំ​ណុះ​សង្កាត់​ហូ​ផុង ក្រុង​យ៉ារ៉ាយ ព្រម​ទាំងមា​មីង​ពុទ្ធ​បរិ​ស័ទ​។ បន្ទាប់​ពី​ធ្វើ​វិ​ធី​ប្រ​គេន​តន្ត្រី​ករ​ក៏​បាន​ប្រ​គំ​សម្ដែង​នូវ​វង់​ភ្លេង​ពិ​ណពាទ្យ​ថ្មី​នេះ ដោយ​មាន​សូរ​សៀង​យ៉ាង​ពី​រោះ​រណ្ដំ​ដែល​ជា​លក្ខណ​ពិ​សេស​នៃ​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិខ្មែរ​ក្នុង​ខេត្ត​។

ការ​ប្រ​គេន​វង់​ភ្លេង​ពិ​ណ​ពាទ្យ​នេះ គឺ​សំ​ដៅ​បន្ត​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃវប្ប​ធម៌​ប្រ​ពៃណី​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេសចរណ៍ សហ​​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ ស្នើ​សុំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ផ្ដល់​ថ​វិ​កា​ដើម្បី​ប្រ​គេន​វង់​ភ្លេង​ពិ​ណ​ពាទ្យ​ដល់​វត្ត​ខ្មែរ​ដ​ទៃ​ទៀត​នៅ​លើភូមិ​សាស្រ្ត​ខេត្ត​ដែល​មិនទាន់​មាន​ភ្លេង​ពិ​ណ​ពាទ្យ ក្នុង​មួយ​វង់​ៗ​គិត​ជា​ទឹក​ប្រាក់​៨០​លាន​​ដុង​។

ក្នុង​ស្ថាន​ភាព​ថ​វិ​កា​ខេត្ត​នៅ​ជួប​លំបាក​ច្រើន ប៉ុន្តែ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​អភិ​រក្សនិង​ពង្រីក​តម្លៃ​សិល្បៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត បាន​ចំ​ណាយ​ថ​វិ​កា​ជា​វ​ភ្លេង​ពិ​ណពាទ្យ​ចំ​នួន​១៦​វង់ ប្រ​គេន​ដល់​វត្ត​ខ្មែរ​ក្នុង​ខេត្ត។ អា​ស្រ័យ​ហេតុ​នោះ ទាម​ទារ​គ្រប់​ផ្នែក​និង​គ្រប់​ភូមិ​ភាគ គប្បី​ជំ​រុញ​ការ​អភិ​វឌ្ឍ​ចលនា​វប្ប​ធម៌​សិល្បៈ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ជំ​រុញ​ការ​បណ្ដុះ​បណ្ដាលអ្នក​ស្នង​បន្ត បើក​វគ្គ​បង្រៀន​សិល្បៈ​វប្ប​ធម៌​​ជន​​ជាតិ​ បន្ត​ការ​រក្សា​និង​ពង្រីក​ក្លឹប​សិល្បៈ​ក្នុង​ជន​រួម​ជាតិខ្មែ​រ​នៅ​ភូមិ​ភាគ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​តម្លៃ​នៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ល្អ​ប្រ​ពៃ​របស់​ជន​ជាតិ​៕

វាំុ​ង​កុង​យ៉ីប​-ពេជ្រ​សឿន​
 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាយ​ក្វឹក​ឡឺវ