ប្រគល់ឲ្យទៅម្ចាស់វិញក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តជូនប័ណ្ណសរសើរដល់ប្អូនឌោវុាំងបាំង សិស្សថ្នាក់១០A៨នៃសាលាមធ្យមសិក្សាចំណេះទូទៅត្រឹងវុាំងបៃ ពីព្រោះប្អូនមានទង្វើល្អ គឺរើសបានរបស់ទ្រព្យប្រគល់ឲ្យទៅម្ចាស់វិញ។
ប្អូនឌោវុាំងបាំង (អង្គុយកណ្តាល)ជាមួយនឹងមិត្តភក្តិដែលរើសបានរបស់ទ្រព្យ ប្រគល់ឲ្យទៅម្ចាស់វិញ។
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ (ត្រូវនឹងថ្ងៃទី៤ចូលឆ្នាំវៀតណាម) ប្អូនឌោវុាំងបាំង សិស្សថ្នាក់ទី១០A៨នៃសាលាមធ្យមសិក្សាចំណេះទូទៅត្រឹងវុាំងបៃ ខេត្តសុកត្រាំង និងមិត្តពីរនាក់ ឈ្មោះត្រឹងថាញ់មុើយ (អាយុ១៦ឆ្នាំ) និងឡេញ៉ីខាង (អាយុ១៤ឆ្នាំ) ស្នាក់នៅភូមិថាញ់ដៀង ទីប្រជុំជនភូឡុក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ទៅលេងបុណ្យចូលឆ្នាំវៀតណាម។ ពេលទៅដល់កន្លែងរងចាំរថយន្ត ក្រុងជិតសាលាមធ្យមសិក្សាចំណេះទូទៅត្រឹងវុាំងបៃ បានប្រទះឃើញកាបូបមួយនៅក្បែរផ្លូវ។ បន្ទាប់ពីពិនិត្យមើលក៏ឃើញមានប្រាក់និងលិខិតស្នាមមួយចំនួន ម៉្លោះហើយប្អូនៗសម្រេចចិត្តយកទៅប្រគល់ជូននគរបាលស្រុកថាញ់ទ្រី ដើម្បីពឹងស្វែងរកម្ចាស់។ នគរបាលពិនិត្យក្នុងកាបូបមានប្រាក់ជាង៤០,៦លានដុងនិងលិខិតស្នាមមួយចំនួនឈ្មោះយឿងង៉ុកយ៉ីម(ស្នាក់នៅទីប្រជុំជនតឹងហ៊ីប ស្រុកតឹងហ៊ីប ខេត្តកៀងយ៉ាង)។ ភ្លាមនោះ នគរបាលស្រុកថាញ់ទ្រី ទំនាក់ទំនងនឹងបងយ៉ីម រួចសងរបស់ទ្រព្យដូចពោលខាងលើទៅ បងស្រីវិញទង្វើល្អរបស់ប្អូនៗធ្វើឲ្យប្រជាជននិងមិត្តភក្តិកោតសរសើរ ព្រមទាំងសម្តែងនូវលក្ខណៈស្មោះត្រង់ចរិតស្លូតបូតរបស់សិស្សនាបច្ចុប្បន្ន។
ដើម្បីស្ងើចសរសើរប្អូនៗបានទាន់ពេល ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តជូនប័ណ្ណសរសើរដល់ប្អូនឌោវុាំងបាំង។ ចំពោះប្អូនត្រឹងថាញ់មុើយ (អាយុ១៦ឆ្នាំ) និងឡេញ៉ីខាង (អាយុ១៤ឆ្នាំ) ទោះបីឋិតក្នុងវ័យសិក្សា ប៉ុន្តែដោយសារស្ថានភាពគ្រួសារជួបលំបាក បង្ខំចិត្តបោះបង់ការសិក្សាពាក់កណ្តាលការ ក្រសួងអប់រំនិងបណ្តុះបណ្តាលសំណូមពរមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុកត្រាំង ស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ប្អូនៗ ដើម្បីមានដំណោះស្រាយនិងបង្កលក្ខណៈឲ្យប្អូនៗបានចូលរៀនបន្តឬក៏រៀនវិជ្ជាជីវៈ ធានាឲ្យប្អូនៗ នឹងក្លាយជាពលរដ្ឋល្អ មានប្រយោជន៍ដល់សង្គមនៅអនាគត។
ក្រៅពីនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាលក៏សំណូមពរដល់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង រៀបចំផ្សព្វផ្សាយ ពង្រីកទូលំទូលាយគំរូរបស់សិស្សឌោវុាំងបាំងនៅតាមសាលា ដើម្បីអប់រំសីលធម៌ ផ្នត់រស់នៅដល់សិស្សសាលាក្នុងទូទាំងខេត្ត៕
យោងៈមជ្ឈមណ្ឌលសារគមនាគមន៍នៃក្រសួងអប់រំនិងបណ្តុះបណ្តាល-មុនី