26/03/2018 - 16:54

ថើយ​ថាញ់​ផ្លាស់​ថ្មី

ភូមិ​ថើយ​ថាញ់ ឃុំ​ថើយ​ដុង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​​កុះ​ករ ប៉ុន្តែ​បច្ចុប្បន្ន ទូ​ទាំង​ភូមិ​មាន​គ្រួ​សារ​ក្រី​ក្រ​តែ​៤​គ្រួ​សារ​ប៉ុណ្ណោះ​។ គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពីភា​ព​ក្រី​ក្រ​  អា​ស្រ័យ​គោល​ន​យោ​បាយ​ឧ​​បត្ថម្ភ​ដោយ​ឡែក​របស់​រដ្ឋ ​បាន​ពង្រី​ក​ប្រ​សិទ្ធ​ភាព​។


គេ​ហដ្ឋាន​ថ្មី​របស់​គ្រួ​សារ​បង​ស្រី​ថាច់​ធី​ថៀង​។

កាល​​​នោះ​ដង​ផ្លូវ​ចូល​កាន់​ភូមិ​ថើយ​ថាញ់ បែក​​​ភក់​ជ្រាំ ឥ​ឡូវ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង​រាប​រលូន​។ នៅ​សង​ខាង​ផ្លូវ មាន​ផ្ទះ​ឥដ្ឋ​ថ្មី​ជា​ច្រើន​រប​ស់​មា​មី​ង​ខ្មែរ​ទើប​សង់​រួច​ស្រេច​។ បង​យ័ញ​ធឿង​តិន ប្រ​ធាន​ភូមិ​ថើយ​ថាញ់ ឲ្យ​ដឹង​៖ “សព្វ​ថ្ងៃ គ្រួ​សារ​ដែល​មាន​ដី​ផលិត​កម្ម​សុទ្ធ​តែ​រក​ស៊ី​មាន​បាន​លំ​នឹង​ អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​របស់​ឃុំបានកសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ រថ​យន្ត​ដឹក​ទំ​និញ​ចូល​ទិញ​កសិ​ផល​ដល់​ជម្រាក់​ស្រែ​តែ​ម្ដង​។ ច្រើន​ឆ្នាំ​កន្លង តម្លៃ​ទៀប​បា​រាំង​និង​ស្វាយ​ក៏​បាន​លំ​នឹង​បង្គួរ​នាំ​មក​ប្រាក់​ចំ​ណូល​​លំ​​នឹង​ជូន​មា​មីង​។ ចំ​ណែក​គ្រួ​សារ​ក្រី​ក្រ​ដែល​គ្មាន​ដី​ផលិត​កម្ម​គឺ​បាន​បង្ក​លក្ខណៈ​ចូល​រៀន​របរ​។ អា​ស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​មា​មីង​ដែល​ចង់​រៀន​របរ​ក​សិ​កម្ម​ឬ​ជាង​សំ​ណង់​”​។ គ្រួ​សារ​ពូ​ថាច់​សាញ់ គ្មាន​ដី​ផលិត​កម្ម​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ពូ​ចូល​រៀន​ថ្នាក់​ដាំ​ដុះ​មូល​ដ្ឋាន រួច​បាន​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​សហ​ករណ៍​សេ​វា​កសិ​កម្ម​ដុង​ស្វឹង​។ ពូ​និង​កូន​ពីរ​នាក់ ទ​ទួល​បន្ទុក​ថែ​ទាំ ដាក់​ជី បាញ់​ថ្នាំ និង​ជួយ​ប្រ​មូល​ផល​ទៀប​បា​រាំង​។ មក​ទល់​ពេល​នេះ ជីវ​ភាព​គ្រួ​សារ​ពូ​បាន​លំនឹ​ង​ជា​បណ្ដើរ​ៗ​។ ទន្ទឹម​នឹង​នោះ ​ឃុំ​ថើយ​ដុង ថែម​ទាំង​ស​​ហ​ការ​រៀប​ចំ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​របរ​ជាង​សំ​ណង់ និង​បើក​បរ​រថ​យន្ត​​ដឹក​​ទំ​និញ​ប្រ​ភេទ​តូច​ដល់​យុវ​ជន​ជា​ជន​រួម​ជាតិ​​ខ្មែរ​។ ជំ​ហាន​ដំ​បូង សិក្ខា​កាម​ទាំង​នេះ សុទ្ធ​​តែ​មាន​ការ​ងារ​ធ្វើ ក្រោយ​ពី​បាន​បណ្តុះ​បណ្ដាល​។ បង​ស្រី​ថាច់​ធី​ថៀង​ ទើប​សង់​បាន​ផ្ទះ​ថ្មី ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​៤០​លាន​ដុងសម្រាប់​​សង់​ផ្ទះ។​ កូន​ៗ​របស់​ខ្ញុំ​ជា​កម្ម​ករ​នៅ​ខេត្ត​ប៊ិញ​យឿង  ក៏​បាន​ខ្ចី​ប្រាក់​ខែ​មុន​ពីរ​បី​ខែ​មក​រួម​​បន្ថែម ដើម្បី​សង់​ផ្ទះ​បាន​សម​រម្យ​។ ខ្ញុំ​ទើប​តែ​លក់​ទា ដើម្បី​ទិញ​គ្រឿង​សង្ហា​រិម​ដាក់​ក្នុង​ផ្ទះ​។ ឆ្នាំ​កន្លង​ហើយ មា​មីង​ខ្មែរ​នៅ​ថើយ​ថាញ់​សង់​ផ្ទះ​ថ្មី​ដូច​ខ្ញុំ​ច្រើន​ណាស់​ ផ្ទះ​ណា​ក៏​សង់​បាន​សម​រម្យ​”។

លោក​ឡេ​ភឿក​ឌឹក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង បញ្ជាក់​ឲ្យ​ដឹង​៖ “ទន្ទឹម​នឹង​គោល​ការណ៍​ គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​ថែម​ទាំង​ផ្សា​ព្វផ្សាយ​នូវ​ទម្រង់​រូប​ភាព​ ផលិត​កម្ម​ជា​ច្រើ​ន​ទៀត​ដល់​មុខ​សញ្ញា​នីមួយ​ៗ​ទៀង​ផង​។ ដូច​ជា​ទម្រង់​រូប​ភាព​ចិញ្ចឹម​ទា​សាច់​ ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​វាំង​សំ​ណាញ់​   ជូ​ន​​គ្រួ​សារ​មួយ​ចំ​នួន​រស់​នៅ​ជាប់​មាត់​ព្រែក ក្រុម​សហ​ការ​ផ្គត់​ផ្គង់​សេ​វា​កសិ​កម្ម​ជូន​គ្រួ​សារ​គ្មានដី​ផលិត​កម្មចូលរួម​។ មា​មីង​ខ្មែរ​នៅ​ភូមិ​ថើយ​ថាញ់ តែង​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​​បាក ម្ល៉ោះ​ហើយ​ពល​ករ​ស្ថិត​ក្នុង​វ័យ​ពល​កម្មជាង៩០​% សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​។ ឆ្នាំ​២០១៨ ឃុំ​នឹង​ស​កម្ម​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ទាំង​៤​នេះ ពង្រីក​សេដ្ឋ​កិច្ច​​ជួយ​មា​មីង​ចាក់​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរភា​ព​”៕​

                ថាច់​ថាញ់​ភូ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ភឿក​ឌឹក