19/03/2018 - 16:35

ទឹក​ព្រះ​ទ័យ​របស់​ព្រះ​តេជ​ព្រះ​គុណ​ត្រា​នឿង

ព្រះ​តេជ​ព្រះ​គុណ​ត្រា​នឿង ព្រះ​ចៅ​អធិ​ការ​វត្ត​មុ​នី​សត្ថា​រាម (វ​ត្ត​ដូន​ទ្រូ) អនុ​សង្កាត់​៧ សង្កាត់​១ ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង ព្រះ​អង្គ​តែ​ង​បំ​ពេញ​ការ​ងារ​មាន​ប្រ​យោជន៍​ដល់​ពុទ្ធ​បរិ​ស័ទ ម៉្លោះ​ហើយ​តែង​បាន​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​គោ​រព​រាប់​អាន​។
 

ព្រ​តេជ​ព្រះ​គុណ​ត្រា​នឿង ទ​ទួល​ទេយ្យ​ទាន​ក្នុង​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​។

ឆ្នាំ​២០០២ ត្រា​នឿង​ចូល​សាង​ផ្នួស​និង​​ព្យា​​យា​ម​សិក្សា​រៀន​សូត្រ​ធម៌ វិ​​ន័​យ​អក្សរ​សាស្រ្ត​។ ឆ្នាំ​២០១២ ព្រះ​តេជ​ព្រះ​គុណ​​បាន​ពុទ្ធ​បរិ​ស័ទ​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការវត្ត​ដូន​ទ្រូ។​ ព្រះ​តេជ​ព្រះ​គុណ ចល​នា​ពុទ្ធ​​ប​រិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​និង​សប្បុ​រស​ជន​កសាង​ព្រះ​វិ​ហារ​ ស​រុប​ទឹក​ប្រាក់​ជិត​៣,៨​ពាន់​លាន​​ដុង ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៧​។ វត្ត​កសាង​ស​ម​ណ​កុដិ​ជិត​១,៣​ពាន់​លាន​ដុង សម្រាប់​ព្រះ​សង្ឃ​ស្ងប់​ព្រះ​ទ័យ​ក្នុង​ការ​បួស​រៀន​។ បច្ចុ​ប្បន្ន ព្រះ​តេជ​ព្រះ​គុណ​បវា​រ​ណា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​កសាង​សំ​ណង់ជា​ច្រើន​ទៀត​នៅ​ក្នុង​បរិ​វេ​ណ​វត្ត ដូច​៖ ព្រះ​ប​ដិ​មា​ទ្រង់​ចូល​ប​រិ​និ​ព្វាន​ទ្រង់​សម្ដែង​ធម៌​ទេស​នា​។ល។​ ស​រុប​ទឹក​ប្រាក់​ជិត​៥​ពាន់​លាន​ដុង​។

វត្ត​ដូន​ទ្រូ ក​សាង​នៅ​ឆ្នាំ​១៧៧៩ ជា​មួយ​បរិ​វេ​ណ​២០​.៧០០​ម៉ែត្រ​កា​រ៉េ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​២​៣​ជំ​នាន់ វត្ត​បាន​ជួស​ជុល​ជា​ច្រើន​លើក​។ ស​ម័យ​ព្រះ​តេជ​ព្រះ​គុណ​ត្រា​នឿង​ គឺ​ជា​ជំ​នាន់​២៤ តែង​បន្ត​ការ​ជួស​ជុល​និង​កសាង​ថ្មី​។  ដោយ​ជីវ​ភាព​របស់​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​បាន​ធូរ​ធារ​គ្រាន់​បើ ម៉្លោះ​ហើយ​ព្រះ​តេជ​ព្រះ​គុណ​ចលនា​ពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​ដើម្បី​កសាង​វត្ត​ឲ្យ​បាន​សម​រម្យ​ដូច​​ស​ព្វ​ថ្ងៃ។​ ក្រៅ​ពី​នោះ ព្រះ​អង្គ​នៅ​ទាំ​ង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ លើក​ទឹក​ចិត្ត​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​សង្វាត​រៀន​សូត្រ។​ ទន្ទឹម​នឹង​នោះ  ព្រះ​អង្គ​នៅ​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្ស​ម​កាល​៣​ខែ​ដល់​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង​។ ហេតុ​នេះ​ហើយ មា​មីង​ពុទ្ធ​បរិ​ស័ទ​តែង​ជំ​នឿទុ​ក​ចិត្ត​ជូន​កូន​មក​បួស​សិក្សា​រៀន​សូត្រ​កាន់​តែ​ច្រើន​។ ព្រះ​តេជ​ព្រះ​​គុណ​ត្រា​នឿង​ មាន​ថេរ​ដី​កា​៖ “វ​ត្ត​គឺ​ជា​កន្លែង​ស្ងប់​អា​រម្មណ៍ ជ្រះ​ថ្លា ព្រះ​សង្ឃ​គោ​រព​ប្រតិ​បត្តិ​ធម៌​អាថ៌​វិ​ន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ពី​ព្រោះ​អ្នក​បួស​តែង​បាន​មា​មី​ង​ពុទ្ធ​ប​រិ​ស័ទ​គោ​រព ម៉្លោះ​ហើយ​អា​ត្មាត្រូវ​តែ​រក្សា​ចិត្ត​គំ​និត​យ៉ាង​តឹង​រ៉ឹង​”។ ក្រៅ​ពី​នោះ ព្រះ​អង្គ​នៅ​ទាំង​ស​កម្ម​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​របស់​រដ្ឋ​ដល់​មា​មីង​ពុទ្ធ​បរិ​ស័ទ​; ចលនា​ពុទ្ធ​បរិ​ស័ទ​ខិត​ខំ​បង្ក​បង្កើន​ផល​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​រួម​ជាមួ​យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។ លោក​ពូ​ឡឹម​កយ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ឲ្យដឹ​ង​៖ “ព្រះ​តេជ​ព្រះ​គុណ​ត្រា​នឿង ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សន្ដោ​ស​អធ្យា​ស្រ័យ​ចំ​ពោះ​អ្នក​ក្រ​។ អា​ស្រ័យ​ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ទើប​គណៈ​កម្ម​ការ​វត្ត​មាន​សាមគ្គី​ភាព​ពុទ្ធ​បរិ​ស័ទ​កាន់​តែ​ជំ​នឿ​ទុក​ចិត្ត ជ្រះ​ថ្លា​រួម​វិភាគ​ទាន​ជា​កម្លាំង​កាយ​និង​កម្លាំង​សទ្ធា​កសាង​វត្ត​អា​រាម​បាន​ដូច​សព្វ​ថ្ងៃ​នេះ​”៕​

                    ត្រឿង​ផល​-​ទី​ទុយ​

ចែករំលែកអត្ថបទ