15/02/2018 - 10:19

ចំ​ណាប់​អា​រម្មណ៍ទូក​-ង​នា​រី

ទូក​-ងនា​រី​វត្ត​អូរ​ជុំ (អា​រាមព្រែក​ចេក​) ឃុំ​វិញ​ក្វើយ ទី​រួម​ខេត្ត​ង៉ា​ណាំ ខេត្ត​សុក​ត្រាំង ទទួល​បាន​ជ័យ​លា​ភី​ជា​ច្រើន​ នៅ​រាល់​ពិធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​។

ទូក​-ង​វត្ត​អូរ​ជុំ​ (អា​រាម​ព្រែក​ចេក) កំ​ពុង​ផ្លោះ​ទៅ​មុខ​ទូក​ដៃ​គូ។​

ព្រះ​តេជ​ព្រះ​គុណ​សេីុង​ភឿកឡើយ​ ព្រះចៅ​អ​ធិ​ការ​វត្ត​អូរ​ជុំ​អា​​រាម​ព្រែក​ចេក មាន​ថេរ​ដី​កា​៖ “ដោយ​បាន​ការ​ចាប់​អា​រម្មណ៍​ពី​ភូមិ​ភាគ​និង​សប្បុ​រស​ជន​ជិត​ឆ្ងាយ​ជំ​នួយ​ថ​វិ​កា​សម្រាប់​ការ​ហាត់​​សម និង​ចូល​រួម​ប្រ​កួត​ម្តង​ៗ ជំ​រុញ​កម្លាំង​ចិត្ត​ក្រុម​កី​ឡា​កា​រិ​​នី​​ខំ​ប្រឹង​ហាត់​សម​ស្វិត​ស្វាញ​ ផ្តើម​ពី​នោះ នៅ​រាល់លើក​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ទូក-ង​នា​រី​តែង​សម្រេច​បាន​លទ្ធ​ផលគួ​រ​ឲ្យ​ស្ងើច​សរ​សើរ តួយ៉ា​ង​៖ ទទួ​​ល​បាន​ជ័យ​លា​ភី​លេខ​១ នៅ​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៧ រៀប​ចំ​នៅ​ខេត្ត​សុក​ត្រាំង​។ បន្ទាប់​ពី​នោះ ក្រុម​បាន​ខេត្ត​ជ្រើស​ចូល​រួម​ប្រ​កួត​នៅ​ទិ​វា​បុណ្យ​វប្ប​ធម៌ កី​ឡា ​និង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ ​ឆ្នាំ​២០១៧ ដែល​​រៀប​ចំ​ឡើង​នៅ​ខេត្ត​បាក​លីវ ក្រុម​ទទួ​ល​បាន​ជ័យ​លា​ភី​លេខ​៣​”។ ​កី​ឡា​ការិ​នី​ហ្វិញ​ធីណេ អ្នក​រាំ​ក្បាល​ទូក​-ង​វត្ត​អូរ​ជុំ​ (អា​រាម​ព្រែកចេក​​) ឲ្យ​ដឹង​៖ “បើ​ប្រៀប​នឹង​ទូក​-ង​ផ្សេង​ៗ ក្នុង​តំ​បន់​ទូក​-ង​ យើង​ខ្ញុំ​នៅ​មាន​ភាព​ថ្មី​ថ្មោង​។ ថ្វី​បើ​ដូច្នេះ​ក្តី ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី ទើប​ក្រុម​យើង​ខ្ញុំ​ខំ​ប្រឹង​ហាត់​សម​យ៉ាង​ស្វិត​ស្វាញ ដោយ​ស្មារ​តី​ប្តេជ្ញា​ខ្ពស់ ដើម្បី​នាំ​មក​នូវ​លទ្ធ​ផល​ល្អនិ​ង​កិត្តិ​យស​ជូន​វត្ត​អា​រាម​ភូមិ​ភាគ​និង​អ្នក​​គាំ​ទ្រ”​។

បង​សេីុង​ធា នៅ​ឃុំចូ​វ​ហឹង ស្រុក​ថាញ់​ទ្រី ឲ្យ​ដឹង​៖ “ឆ្នាំ​ណា​ក៏​ខ្ញុំ​ទៅ​សុក​ត្រាំង​មើល​ប្រ​ណាំង​ទូក​ដែរ​។ ខ្ញុំ​យល់​ឃើញ​ថា វិញ្ញា​សា​កី​ឡា​ប្រ​ណាំង​ទូក​-ង ទាក់​ទាញ​អា​រម្មណ៍​មា​មីង​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​ទស្សនា​យ៉ាង​កុះ​ករ​។ ខ្ញុំ​រំ​ភើប​ចិត្ត​ណាស់ ពី​ព្រោះ​ទូក​-ង​នា​រី​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ នាំ​មក​កិត្តិ​យស​ជូន​ទី​រួម​ខេត្ត​ង៉ា​ណាំ”​។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​ណេ កី​ឡា​កា​រិ​នី​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ពល​កម្ម ​សំ​​​​ខាន់​ក្នុង​គ្រួ​សារ​បង​ប្អូន​នា​រី​មួយ​ចំ​នួន​មាន​កូន​តូច ប៉ុន្តែ​ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី បាន​ជា​បង​ប្អូន​នា​រីរៀប​ចំ​ការ​ងារ​ផ្ទះ​ស្រួល​បួល​ចូល​រួម​ហាត់​ស​ម​គ្មាន​ចោល​មួយ​ពេល​។ កី​ឡា​កា​រិ​នី​ឡឹម​​​ធី​​ស៊ី​ណេត ស​មា​ជិក​ក្រុម​កី​ឡា​កា​រិ​នី​ទូក​​-ង​វត្ត​អូរ​ជុំ (អា​រាម​ព្រែក​ចេក​) ឲ្យ​ដឹង​៖​“មុន​នឹង​ទៅ​ហាត់​សម​ម្តង​ៗ ខ្ញុំ​រៀប​ចំ​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ​ឲ្យ​កូន​ៗ​ហូប​ចុក​រួច​ស្រេច​។ ពី​ព្រោះ​ខ្ញុំ​ឃើញ​ថា​កាល​បើ​ហាត់​អុំ​ស៊ី​ចង្វាក់​​គ្នា ទើប​ទូក​មាន​សន្ទុះ​លឿន​លយ​។ ដូច្នេះ​ហើយ ទោះ​បី​មាន​ការ​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​រៀប​ចំ​ការ​ងារ​ឲ្យ​បាន​ស្រួល​បួល​ដើម្បី​ចូល​រួម​ហាត់​សម​។ វិ​សេស ក្នុង​គ្រួសារ​ខ្ញុំ​ចូល​ចិត្ត​វិញ្ញា​សា​កី​ឡា​ប្រ​ណាំង​ទូក-​ង​គ្រប់​គ្នា ម៉្លោះ​ហើយតែង​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​ខ្ញុំ។​ មុន​នឹង​ទៅ​ប្រ​កួត ប្តី​ខ្ញុំ​ផ្តែផ្តាំ​គប្បី​អុំ​ឲ្យ​បាន​ស៊ី​ចង្វាក់​បញ្ចេញកម្លាំង​រួម​គ្នា ទើប​សម្រេច​លទ្ធ​ផល​ល្អ​”។

បច្ចុ​ប្បន្ន ខេត្ត​សុក​ត្រាំង​មាន​ទូក​-ង​ នា​​​រី​ប្រ​មាណ​១០​ទូក​ចូល​រួម​ប្រ​កួត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យ​អក​អំ​បុក​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​។ ភាព​រីក​ចម្រើន​របស់​ទូក​-ង​នា​រី​លាយ​​ឡំ​នឹង​ទូក​-ង​ប្រុស រួម​ចំ​ណែក​ញាុំង​ឲ្យ​​​ប​រិ​យា​កាស​ប្រ​ណាំង​ទូក​-ង​កាន់​តែ​មាន​ភាព​ទាក់​ទាញ​និង​ពុះ​ពោរ​៕

                           ត្រឿង​ផល​-មុ​នី

 

ចែករំលែកអត្ថបទ