តឹងអឹងគឺឃុំមាត់សមុទ្រនៃស្រុកង៉ុកហៀង ខេត្តកាម៉ាវ មានអត្រាគ្រួសារក្រីក្រនៅខ្ពស់។ បងប្អូននារីភាគច្រើនធ្វើកម្មករសហគ្រាសឬធ្វើការងារតាមរដូវកាលម៉្លោះហើយជីវភាពនៅខ្វះមុខខ្វះក្រោយមិនលំនឹង។
គណៈប្រតិបត្តិការសមាគមសហពន្ធនារីឃុំតឹងអឹងតែងតែចែករំលែកបច្ចេកទេសចិញ្ចឹម
សត្វដល់សមាជិកនារីក្រីក្រជានិច្ច។
ចំពោះមុខស្ថានភាពនេះ គណៈប្រតិបត្តិការសមាគមសហពន្ធនារីឃុំតឹងអឹង បានពិភាក្សានិងឯកភាពបង្កើតទម្រង់រូបភាពនារីជួយគ្នាឆ្លងកាត់លំបាក ចាកផុតពីភាពក្រីក្រនៅដើមឆ្នាំ២០១៦។ ក្រោយពីដំណើរការបានជិត២ឆ្នាំ ទម្រង់រូបភាពនេះ នាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ គិតមកដល់បច្ចុប្បន្ន ទម្រង់រូបភាពនេះ មានសមាជិកសរុប៩២៩នាក់ ក្នុងនោះ មានសមាជិក១១នាក់ ជាសមាជិកនៃគណៈប្រតិបត្តិការសមាគមសហពន្ធនារីឃុំ។ រាល់ត្រីមាស សមាជិកទាំង១១នាក់នឹងរៃអង្គាសប្រាក់២០០.០០០ដុង/ម្នាក់ ដើម្បីបង្កើតដើមទុន ក្រោយមកប្រជុំជ្រើសរើសគ្រួសារក្រលំបាកដើម្បីឧបត្ថម្ភកូនពូជ ដូចជា មាន់ ទា ជាដើម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្ដើមពីប្រភពទុនឧបត្ថម្ភ ប្រសិនទម្រង់រូបភាពផលិតកម្មរបស់សមាជិកណាមានប្រសិទ្ធភាព នឹងសងដើមទុននោះមកវិញ ដើម្បីឧបត្ថម្ភដល់សមាជិកផ្សេងបន្តទៀត។
ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រដែលបានឧបត្ថម្ភដើមទុនផលិតពីទម្រង់រូបភាពនេះ ក្រោពីរយៈកាលចិញ្ចឹមនិងដាំដំណាំរួមផ្សំមកដល់បច្ចុប្បន្ន គ្រួសារអ្នកមីងឡេធីង្វៀង នៅភូមិយ៉ិនហាង ឃុំតឹងអឹងមានការរីកចម្រើនយ៉ាងពិតប្រាកដ។ ប្រការគួរឲ្យត្រេកអរនោះគឺ គ្រួសារអ្នកមីងបានស្ម័គ្រចិត្តចុះឈ្មោះចាកផុតពីភាពក្រីក្រ។ អ្នកមីងឲ្យដឹងដោយក្ដីរីករាយ៖ “ពីមុនគ្រួសារខ្ញុំក្រខ្សត់ណាស់ គ្នានមូលដ្ឋានផលិតសេដ្ឋកិច្ចគ្រួសារពឹងទៅលើការចូលព្រៃចាប់ខ្យងចាក់ច្រែង មិនលំនឹង។ ដោយការឧបត្ថម្ភទុនរបស់សមាគមសហពន្ធនារីឃុំ ខ្ញុំទិញកូនពូជនិងដាំដំណាំរួមផ្សំលក់ ដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃ។ មិនចំពោះតែខ្ញុំទេ បងប្អូននារីទាំងអស់ដែលឧបត្ថម្ភទុនសុទ្ធតែមានការរីកចម្រើនជីវភាពលំនឹងជាងមុន”។ មិនត្រឹមតែឧបត្ថម្ភទុន ឆ្លងតាមរយៈប្រជុំជីវភាពសាខាសមាគមតាមកាលកំណត់រាល់ខែនៅតាមភូមិ ទម្រង់រូបភាពនេះនៅទាំងគួបផ្សំផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយចំណេះដឹងសំខាន់ៗ ដូច៖ អនុវត្តប្រិតសំចៃ សុខភាពបន្តពូជផែនការគ្រួសារ បង្ការបង្រ្កាប់អំពើហិង្សាគ្រួសារជាដើម ខ្លឹមសារសំខាន់ៗតែងបានផ្សព្វផ្សាយទូលំទូលាយដល់សមាជិកនារីក្នុងឃុំ។
អ្នកស្រីហឿមិញក្វាង ប្រធានគណៈប្រតិបត្តិការសមាគមសហពន្ធនារីឃុំតឹងអឹង ឲ្យដឹង៖ “រយៈកាលខាងមុខ ទម្រង់រូបភាពនេះនឹងបន្តរក្សាសកម្មភាព ព្រមទាំងចលនាដើមទុនបានកាន់តែច្រើន ពីសាខាក្រុមសមាគមនានាសំដៅឧបត្ថម្ភដើមទុនដល់គ្រួសារក្រលំបាក។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយទម្រង់រូបភាពចិញ្ចឹមពពែតាមគម្រោង “ឧបត្ថម្ភប្រភពទុន៣០” ដើម្បីគ្រួសារបងប្អូននារីឈានឡើង ជាជំហានកាត់បន្ថយអត្រាគ្រួសារក្រីក្រជិតក្រក្នុងឃុំ”៕
ត្រឹងភុក-ទីទុយ