កសិករជំនាញ ដាំដំណាំរួមផ្សំនៅឃុំមួយចំនួននៃខេត្តសុកត្រាំង កំពុងផ្ដុំកម្លាំងដាំដំណាំរួមផ្សំ ដើម្បីលក់នារដូវបុណ្យចូលឆ្នាំតេត ឆ្នាំ២០១៨។
បងហូស៊ីន នៅភូមិតាមាឃ ឃុំថាមដូង ស្រុកម៉ីស្វៀង កំពុងថែទាំ ស្ពៃក្ដោប។
បងថាច់សុខា នៅភូមិអំពែក ឃុំថាមដូង ស្រុកម៉ីស្វៀងកំពុងថែទាំខ្ទឹម។
បងថាច់សុខា នៅភូមិអំពែក ឃុំថាមដូង ស្រុកម៉ីស្វៀង ជាកសិករ តែងដាំដំណាំរួមផ្សំទទួលបុណ្យចូលឆ្នាំតេតរៀងរាល់ឆ្នាំ ឲ្យដឹង៖ “ គ្រួសារខ្ញុំឆ្នាំណាក៏ដោយតែងរៀបចំដីដាំដំណាំគ្រប់ប្រភេទ ដើម្បីលក់នារដូវតេត ដូច៖ ម្ទេស ស្ពៃក្ដោបស្ពៃបូគោ ស្ពៃផ្កាជាដើម។ បច្ចុប្បន្ន ខ្ញុំចុះពូជស្ពៃក្ដោប២កុងនិងម្ទេស១កុងប្រមូលផលស្របឱកាសតេតនេះ។ រដូវតេតឆ្នាំកន្លងហើយ ខ្ញុំប្រមូលផលស្ពៃក្ដោប២កុង មធ្យមប្រមាណពី៤,៥ដល់៥តោន/កុង លក់ដោយតម្លៃពី៥.០០០ដល់៦.០០០ដុង/គីឡូក្រាម។ ទូទាត់រួចស្រេច ខ្ញុំចំណេញប្រមាណ២០លាន ដុង/កុង។ ចំណែកគ្រួសារបងហូស៊ីន នៅភូមិតាមាឃ ឃុំថាមដូង ឲ្យដឹង៖ “ឆ្នាំនេះ ខ្ញុំដាំដំណាំរួមផ្សំ ដើម្បីលក់តេត៦កុង ក្នុងនោះ ស្ពៃក្ដោប៤កុង គូឆាយ២កុង។ មធ្យមក្នុងមួយឆ្នាំ ខ្ញុំរកប្រាក់ចំណេញបានជាង១០០លានដុង។ បងស៊ីនឲ្យដឹងបន្ថែម៖ “ដាំដំណាំរួមផ្សំលំបាកក្នុងការថែទាំ ប៉ុន្តែចំណេញគ្រាន់បើបើប្រៀបនឹងធ្វើស្រែ ពីព្រោះធ្វើស្រែមួយឆ្នាំបានត្រឹមតែពីររដូវ ប៉ុន្តែក្នុងមួយឆ្នាំយើងអាចដាំដំណាំរួមផ្សំពី៥ដល់៦រដូវ។ ប្រសិនដំណាំអំណោយផល លក់ដោយតម្លៃខ្ពស់គឺប្រាក់ចំណេញកាន់តែច្រើន” ។ បងហ្វិញតឹងផាក នៅភូមិដៃតាសួស ឃុំភូម៉ី ស្រុកម៉ីទូ រៀបរាប់៖ “ខ្ញុំដាំដំណាំរួមផ្សំឆ្លាស់គ្នាបានចំនួន៣កុង។ បច្ចុប្បន្ន ខ្ញុំដាំខ្ទឹម១កុងស្ពៃមើម២កុងដើម្បីលក់តេត។ អាស្រ័យដោយបានហ្វឹកហាត់បច្ចេកទេសម៉្លោះហើយការដាំដំណាំរួមផ្សំតែងទទួលនឹងបានផលច្រើន។ ផ្ដើមពីនោះ គ្រួសារខ្ញុំរកបានប្រាក់ចំណេញពីការដាំដំណាំរួមផ្សំបន្ថែមចិញ្ចឹមគោ ម៉្លោះហើយគ្រួសារខ្ញុំធូរធារគ្រាន់បើនិងចាកផុតពីភាពក្រីក្រ”។ តាមប្រសាសន៍ លោកឡេមិញតាង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ស្រុកម៉ីស្វៀង ឲ្យដឹង៖ “បច្ចុប្បន្ន ទូទាំងឃុំមានផ្ទៃដីដាំដំណាំរួមផ្សំសរុប១.៨៣០,៩/១.៥០០ហិកតា សម្រេច១២២,២% កើន៧៤,៩ហិកតា បើប្រៀបនឹងរយៈពេលដូចគ្នា។ ក្នុងនោះ តំបន់ជំនាញដាំដំណាំរួមផ្សំសរុប១.៧២៨ហិកតា។ គ្រួសារជំនាញដាំដំណាំរួមផ្សំនាំមកនូវប្រាក់ចំណូលលំនឹងនៅភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន ដូច៖ ផ្នោស្លា១ ផ្នោស្លា២ ផ្នោកញ្ជើ ផ្នោកំបុត អំពែក តាមាឃ បឹងជ្រំជាដើម”៕
ត្រឿងផល-ទីទុយ