ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានចុះកិច្ចសន្យាលើកម្មវិធីសហការជាមួយនឹងគណៈកម្មាធិការជនជាតិ ស្តីពី“ជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពវប្បធម៌ កីឡាទេសចរណ៍ និងគ្រួសារតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២២” ។
ទិវាវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទីVII។
តាមកម្មវិធីសហការក្នុងវិស័យវប្បធម៌ ភាគីទាំងពីរនឹងរៀបចំផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចលេខ ៣៣-NQ/TW សន្និបាតមជ្ឈិមលើកទី៩ (នីតិកាលXI) ស្តីពី“កសាងនិងអភិវឌ្ឍវប្បធម៌ជនជាតិវៀតណាម ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍចីរភាពរបស់ប្រទេសជាតិ”; ចង្អុលការរាល់ស្ថាប័នសារព័ត៌មានដែលស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងនៃផ្នែកទាំងពីរ បង្កើនការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ជនជាតិភាគតិចខាងវិស័យវប្បធម៌ កីឡាទេសចរណ៍ និងគ្រួសារ; ផ្ដុំកម្លាំងផ្សព្វផ្សាយនូវព្រឹត្តិការណ៍វប្បធម៌ សិល្បៈ ថ្ងៃបុណ្យទានសំខាន់ៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ; ជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយអប់រំច្បាប់ចំពោះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ស្ដីពីវិស័យវប្បធម៌ កីឡាទេសចរណ៍ និងគ្រួសារ; រៀបចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិភាគតិចនៅតាមតំបន់នីមួយៗ។ល។
វិស័យកីឡា៖ រៀបចំបើកវគ្គហ្វឹកហ្វឺន បំពាក់បំប៉នលើកកម្ពស់វិជ្ជាជីវៈ ជំនាញការខាងវិស័យកីឡាជូនមុខសញ្ញាជាជនជាតិភាគជាតិ; រៀបចំពិធីប្រឡងកីឡាបណ្ដាជនជាតិភាគតិចនៅតាមតំបន់នានាទៅតាមផែនការ។ល។
វិស័យទេសចរណ៍៖ ផ្សព្វផ្សាយរៀបចំហ្វឹកហ្វឺន បំពាក់បំប៉នលើកកម្ពស់ការយល់ដឹងខាងវិស័យទេសចរណ៍ ផ្សារភ្ជាប់នឹងអភិវឌ្ឍចីរភាព; ឧទ្ទេសនាមផ្សព្វផ្សាយវប្បធម៌ជនជាតិបម្រើអភិវឌ្ឍទេសចរណ៍; កសាងនិងរៀបចំអនុវត្តគោលនយោបាយឧបត្ថម្ភផ្ដល់លក្ខណៈងាយស្រួលជូនជនរួមជាតិនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ចូលរួមផ្គត់ផ្គង់សេវាទេសចរណ៍ផ្សារភ្ជាប់នឹងអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។
វិស័យគ្រួសារ៖ ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជាលេខ១១/ CT-TTg ស្តីពីជំរុញយ៉ាងខ្លាំងក្លាការអប់រំសីលធម៌ ផ្នត់រស់នៅក្នុងគ្រួសារ; សេចក្តីសម្រេចលេខ១០២៨/QĐ-TTg កម្មវិធីអប់រំជីវភាពគ្រួសារដល់ឆ្នាំ២០២០; បង្កើនការផ្សព្វផ្សាយចលនាជនរួមជាតិកសាងគ្រួសារសម្បូរសប្បាយ សមភាព ជឿនលឿន សុភមង្គលនិងអភិវឌ្ឍចីរភាព; អនុវត្តសមភាពយ៉េនឌ័រក្នុងគ្រួសារ; បង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ;ក្រមលក្ខឋានសីលធម៌គ្រួសារ; ឈានដល់បំបាត់ទម្លាប់ឱនថយ; រៀបចំសកម្មភាពអនុស្សាវរីយ៍ក្រោមបធានបទសំខាន់ៗ នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំជាដើម។
កម្មវិធីសហការនឹងបានផ្សព្វផ្សាយដល់ខេត្ត ក្រុងចំនួន៥២ ដែលមានជនជាតិភាគតិចរស់នៅកុះករ៕
យោង៖ bvhttdl.gov.vn-វិមាន