ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៧៣ឆ្នាំ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ៥០ឆ្នាំការវាយប្រហារទូទៅនិងកុបកម្មតេតម៉ូវថឹង១៩៦៨ និងអបអរសាទរបក្សរុងរឿង-អបអរសាទរនិទាឃរដូវម៉ូវត្វឹក២០១៨ សារមន្ទីរក្រុងកឹងធើ បានរៀបចំដាក់បង្ហាញក្រោមបធានបទ“៥០ឆ្នាំ-ចងចាំជានិច្ចនិទាឃរដូវ១៩៦៨” និងដាក់តាំងពិព័រណ៍រូបភាព “សមិទ្ធផលសេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេស-សន្តិសុខ១៩៧៥-២០១៧”។
ថ្នាក់ដឹកនាំក្រុងកឹងធើទស្សនាពិព័រណ៍រូបភាព។
សារមន្ទីរក្រុងកឹងធើ បានសហការជាមួយនឹងសារមន្ទីរខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង ដាក់តាំងឯកសាររូបភាព វត្ថុនិមិត្តរូបជាង២៥០ ឯ ដែលផ្សារភ្ជាប់នឹងការវាយប្រហារទូទៅនិងកុបកម្មតេតម៉ូវថឹង១៩៦៨ ។ ទន្ទឹមនឹងនោះ សារមន្ទីរក្រុងកឹងធើ បានរៀបចំពេលដោះដូរជាមួយនឹងសាក្សីប្រវត្តិសាស្រ្ត ភ្ញៀវអញ្ជើញដែលជាអ្នកបដិវត្តន៍ជើងចាស់ការដោះដូរនេះបានទាក់ទាញប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមយ៉ាងកុះករ៕
ថាច់ថាញ់ភូ-វិមាន