ច្រើនឆ្នាំកន្លង មជ្ឈមណ្ឌលសិក្សាសហគមន៍និងសមាគមជំរុញការសិក្សាឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានខ្នះខ្នែងឧបត្ថម្ភសិស្សជនជាតិខ្មែរដែលមានជីវភាពលំបាកលំនឹងចិត្តរៀនសូត្រ។
ប្អូនថាច់ក្វេត្រឹងរៀងរាល់ឆ្នាំតែងបានសមាគមជំរុញការសិក្សាឃុំឧបត្ថម្ភ
ដើម្បីជួយប្អូនទៅសាលា។
ធ្វឹងហ្វាជាឃុំមានជនជាតិខ្មែររស់នៅជិត៦០% និងជាឃុំចំណុះកម្មវិធី១៣៥ (ដំណាក់កាល២០១៦–២០២០) បានជាលក្ខខ័ណ្ឌអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគនៅជួបលំបាកច្រើន។ ព្រោះហេតុនោះ មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំបានឆ្លៀតឱកាសក្នុងការពង្រីកតួនាទីអប់រំសហគមន៍ មានដូច៖ បើកថ្នាក់ហ្វឹកហាត់ ផ្ទេរជូនបច្ចេកទេស;បង្រៀនអក្សរខ្មែរ; បង្រៀនវិជ្ជាជីវៈនិងទទួលផ្ចុងផ្ដើម ជូនអាហារូបករណ៍។ល។ សំដៅរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កម្រិតវិជ្ជារបស់ប្រជាជនលើភូមិសាស្រ្ត។ គ្រូថាច់សុភាព អនុប្រធានមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំធ្វឹងហ្វា ឲ្យដឹង៖ “ក្រៅពីឧបត្ថម្ភសិស្សានុសិស្សក្រីក្រ; ការងារចលនាសិស្សបោះបង់ការសិក្សាឲ្យវិលត្រឡប់មកកាន់ថ្នាក់វិញត្រូវបានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចយកចិត្តទុកដាក់យ៉ាងខ្លាំង។ អាស្រ័យហេតុនោះ មជ្ឈមណ្ឌលរួមជាមួយនឹងអង្គការមហាជន និងគណៈនាយកសាលា បង្កើតក្រុមចុះទៅចលនាគ្រួសារប្អូនៗដែលបោះបង់ការសិក្សាឲ្យវិលត្រឡប់មកកាន់ថ្នាក់រៀនវិញ។ ដោយឡែកក្នុងឆ្នាំសិក្សា២០១៧-២០១៨ ឃុំបានចលនាសិស្សបោះបង់ការសិក្សាចំនួន១១នាក់ឲ្យវិលត្រឡប់មកចូលរៀន។
ឆ្លងតាមរយៈការកសាងទម្រង់រូបភាពគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ សហគមន៍រៀនសូត្រ ដោយពង្រីកបាននូវ ”ការចងសម្ព័ន្ធ” យ៉ាងស្អិតល្មួតក្នុងការលើកកម្ពស់ស្មារតីភ្ញាក់រលឹក ស្ដីពីការគិតគូរឲ្យប្អូនៗរៀនសូត្រចប់ចុងចប់ដើម។ ក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលសិក្សាសហគមន៍ និងសមាគមជំរុញការសិក្សាឃុំធ្វឹងហ្វា បានទទួលស្គាល់គ្រួសាររៀនសូត្រចំនួន៩៦៧/១៩៨៥; ត្រកូលរៀនសូត្រចំនួន៣ ជូនអាហារូបករណ៍ចំនួន១៣ចំណែកដល់សិស្សានុសិស្ស (៦៥០.០០០ដុង/ចំណែក) និង៧ចំណែកដល់និស្សិត(១លានដុង/ចំណែក) និងឧបត្ថម្ភសិស្សក្រីក្រ២នាក់ (ម្តាយស្លាប់ ផ្ទះរលំ) ចំនួនទឹកប្រាក់១.០០០.០០០ដុង។ ក្រៅពីនោះ ឃុំនៅទាំងឧបត្ថម្ភសិក្ខូបករណ៍ និងទោចក្រយានក្នុងឱកាសបវេសនកាល និងវិស្សមកាល។
ប្អូនថាច់ក្វេត្រឹង សិស្សរៀនថ្នាក់៩/២អនុវិទ្យាល័យធ្វឹងហ្វា ឲ្យដឹង៖ “ចាប់ពីថ្នាក់ទី៦ រហូតមក ប្អូនត្រូវបានសមាគមជំរុញការសិក្សាផ្ចុងផ្ដើមនិងឧបត្ថម្ភអាហារូបករណ៍ចំនួន២០០.០០០ដុង/ខែ។ ជាមួយនឹងការឧបត្ថម្ភខាងលើប្អូនអាចឆ្លងកាត់លំបាកអាស្រ័យបាត់បង់ម្តាយ ដើម្បីរៀនសូត្របានល្អ និងលទ្ធផលបញ្ចប់ឆ្នាំសិក្សា ប្អូនសម្រេចនិទ្ទេសគ្រាន់បើ ពូកែរៀងរហូត”។ ចំណែកប្អូនថាច់ធីង៉ុកហ្វៀង នៅភូមិធ្វឹងអាងក៏មិនខុសប្លែកនឹងស្ថានភាពប្អូនក្វេត្រឹងផងដែរ បច្ចុប្បន្ន ប្អូនហ្វៀងកំពុងរៀនថ្នាក់ទី៦អនុវិទ្យាល័យធ្វឹងហ្វា បានឧបត្ថម្ភអាហារូបករណ៍តាំងពីថ្នាក់ទី១រហូតមក។ ដោយសារបានអាហារូបករណ៍នេះ ទើបហ្វៀងមានលំនឹងចិត្តក្នុងការរៀនសូត្រលែងមានបំណងបោះបង់ការសិក្សាដូចពីមុនទៀត៕
សឺនម៉ាល័យ-សេរី