ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទីVII ឆ្នាំ២០១៧ អាស្រ័យដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានរៀបចំឡើងប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ លោកឧបនាយករដ្ឋមន្រ្តី ប្រចាំការត្រឿងហ្វាប៊ិញ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គណៈចាត់តាំងបានជូនទង់អនុស្សាវរីយ៍ដល់ខេត្តសុកត្រាំង ជាភូមិភាគជំហររៀប
ចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី VIII ។
សមមិត្តយឿងថាញ់ទ្រុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ជាប្រធានគណៈចង្អុលការទិវាបុណ្យ ឲ្យដឹងៈ ទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកនេះ មានសិប្បករ សិល្បករ កីឡាករ មហាជនចូលរួមជិត៣.០០០នាក់ មកពីបណ្ដាខេត្ត ក្រុង ចំនួន១២នៅតំបន់ណាមបូ បានបង្ហាញឲ្យឃើញពីចំណងសាមគ្គីភាព និងលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិខ្មែរណាមបូ។ ទិវាបុណ្យប្រព្រឹត្តទៅដោយមានកម្មវិធីនិងសកម្មភាពជាច្រើន យ៉ាងរំជើបរំជួលនិងសម្បូរបែប។
ភាពលេចធ្លោនៃទិវានេះ គឺកម្មវិធីសម្ដែងសិល្បៈអំណរទិវាបុណ្យជាមួយប្រធានបទ “ បាកលីវ - ជួបជុំសប្បាយ “ ត្រូវបានតាក់តែងឡើងយ៉ាងសម្រិតសម្រាំង និងចំណាប់អារម្មណ៍ជាមួយនឹងឈុតឆាកសម្ដែងពោរពេញទៅដោយលក្ខណៈវប្បធម៌ជនរួមជាតិខ្មែរណាមបូ។ ក្នុងអំឡុងពេល៣ថ្ងៃដំណើរការនៃទិវាបុណ្យ ចាប់ពីថ្ងៃ១៧-១៩ ខែវិច្ឆិកា ជនរួមជាតិខ្មែរណាមបូបានមកជួបជុំនៅខេត្តបាកលីវ ចូលរួមយ៉ាងផុសផុលជាមួយនឹងសកម្មភាពយ៉ាងសម្បូរបែប និងវិសេសវិសាល ដូចៈ ផ្សារណាត់តាំងពិព័រណ៍ ឧទ្ទេសនាមវប្បធម៌ម្ហូបអាហារ ប្រកួតកីឡាជនជាតិ ប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ ពិសេសគឺការប្រណាំងទូក-ង សមោសរសិល្បៈមហាជន លក្ខណៈនៃពិធីបុណ្យសម្ដែងបង្ហាញពីសំលៀកបំពាក់ប្រពៃណីជនជាតិ។ល។
តាមការវាយតម្លៃរបស់គណៈចាត់តាំងទិវាបុណ្យត្រូវបានរៀបចំយ៉ាងម៉ត់ចត់ តាំងពីការត្រៀមបម្រុងរហូតដល់ការផ្សព្វផ្សាយអនុវត្តន៍។ រាល់ព្រឹត្តិការណ៍វប្បធម៌-កីឡា-ទេសចរណ៍ ត្រូវបានសម្ដែងបង្ហាញពីភាពល្អខ្ចោះ ប្រកបដោយអត្ថន័យនយោបាយ ពិសេសចំពោះជីវភាពស្មារតីជនរួមជាតិខ្មែរណាមបូ បានមហាជនយកចិត្តទុកដាក់យ៉ាងខ្លាំង រួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កម្រិតនៃការទទួលយកតម្លៃវប្បធម៌ អប់រំប្រពៃណីស្នេហាជាតិ ពង្រឹងនិងបង្កើនផែនមហាសាមគ្គីជនជាតិ។ ចូលរួមទិវាបុណ្យមានខ្លឹមសារនៃការប្រឡងគឺស្ងើចសរសើរបក្ស អ៊ំហូ ប្រពៃណីស្នេហាជាតិ ស្រឡាញ់ជីវភាព ចំពោះស្នាដៃផ្លាស់ថ្មី សាមគ្គីជនជាតិ កសាងនិងការពារមាតុភូមិ។ ជាពិសេស គ្រប់ឆាកឈុតនៃការសម្ដែងសុទ្ធសឹងសំដៅទៅលើការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ឥរិយាបថហូជីមិញ ការកសាងជនបទថ្មី រួមចំណែកកសាងនិងអភិវឌ្ឍន៍វប្បធម៌មនុស្សវៀតណាម ឆ្លើយតបតម្រូវការអភិវឌ្ឍចីរភាពនៃប្រទេសជាតិ។
គណៈចាត់តាំងបានជូនទង់អនុស្សាវរីយ៍ដល់ខេត្តសុកត្រាំង ជាអង្គភាពទទួលជំហររៀបចំទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទី VIII ៕
ថាញ់ផុង-ពេជ្រសឿន