ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកVII បាកលីវ ឆ្នាំ២០១៧ (ហៅកាត់ថាទិវាបុណ្យ) នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ១៧ដល់ថ្ងៃ១៩ វិច្ឆិកា ឆ្នាំ២០១៧។ថ្លែងអំពីអត្ថន័យនិងការងារត្រៀមបម្រុង សមមិត្ត យឿងថាញ់ទ្រុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ប្រធានគណៈចង្អុលការទិវាបុណ្យ មានសេចក្តីបញ្ជាក់ដូចខាងក្រោម៖
ទិវាបុណ្យលើកនេះ គឺជាព្រឹត្តិការណ៍ វប្បធម៌មានទ្រង់ទ្រាយធំ សំដៅលើកកម្ពស់និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច គិតគូរដល់ជីវភាពសម្ភារ ស្មារតី ទន្ទឹមនឹងនោះ អប់រំពីប្រពៃណីស្នេហាជាតិ ពង្រឹងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ។ ទិវាបុណ្យនៅទាំងជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យធំៗរបស់ប្រទេសជាតិ ជាឱកាសសម្រាប់ទំនាក់ទំនង ដោះដូរបទពិសោធន៍ ឧទ្ទេសនាម និងផ្សព្វផ្សាយពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ពីសក្តានុភាពទេសចរណ៍របស់ខេត្តបាកលីវដល់មិត្តភ័ក្តិ ភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ។ ខេត្តបានផ្តុំកម្លាំងផ្សព្វផ្សាយឆ្លងតាមរយៈឃោសនាផ្ទាល់ភ្នែក លើមធ្យោបាយសារពត៌មានមហាជន ឆ្លងតាមរយៈតួនាទីរបស់រណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជន។ល។ ដើម្បីផ្តល់ជាពត៌មាន និងចលនាមហាជននិងជនរួមជាតិខ្មែរក្នុងខេត្តសកម្មចូលរួមបណ្តាសកម្មភាពក្នុងទិវាបុណ្យ។
*សូមសមមិត្តឲ្យដឹងអំពីលក្ខណៈថ្មី និងគួរឲ្យចាប់អារម្មណ៍នៃកម្មវិធីបើក បិទទិវាបុណ្យលើកនេះបាទ?
បាកលីវជាអង្គភាពជំហរចាត់តាំងទិវាបុណ្យលើកVII ម៉្លោះហើយបានដកស្រង់បទពិសោធន៍ពីការរៀបចំទិវាបុណ្យលើកមុនៗ ដើម្បីចាត់តាំងឲ្យបានល្អជាង។ ជាសារវន្តខេត្តបានរចនាកម្មវិធី ខ្លឹមសារទិវាបុណ្យប្រហាក់ប្រហែលនឹងប៉ុន្មានលើកចាត់ តាំងមុននេះដែរក៏ប៉ុន្តែលើកនេះមានការដិត ដាមដោយលក្ខណៈលាយបញ្ចូលគ្នា រវាងវប្បធម៌បណ្តាជនជាតិនៅតំបន់ណាមបូ។ មានការផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិដែលរួមរស់ជាមួយគ្នានៅលើភូមិសាស្រ្តខេត្ត។ គូសបញ្ជាក់កាន់តែច្បាស់ពីផ្ទាំងទស្សនិយភាពនៃផែនសាមគ្គីរវាងបណ្តា ជនជាតិ ក្នុងការកសាងមាតុភូមិបាកលីវ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ ឆ្លុះបញ្ចាំងពីផ្ទាំងទស្សនិយភាពដ៏រស់រវើកពោរពេញទៅដោយក្តីរីករាយ សុភមង្គលនៃសហគមន៍ បណ្តាជនជាតិកិញ-ខ្មែរ-ចិន នៅលើដែនដី បាកលីវ សុខសន្តិភាព ហើយកំពុងអភិវឌ្ឍ ជារៀងរាល់ថ្ងៃ។
ទិវាបុណ្យវប្បធម៌ កីឡាទេសចរណ៍ជនរួមជាតិខ្មែរណាមបូ នឹងរួមចំណែករឹតបន្តឹង
ចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ។
*ការកៀរគរកម្លាំងចូលរួម ពិសេសគឺ សិប្បករ សិល្បករ កីឡាករជាជនជាតិខ្មែរតើមានចំណុចអ្វីលេចធ្លោខ្លះ? សូមជម្រាប សមមិត្ត !
សមោសរសិល្បមហាជននឹងដិតដាមដោយអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅភូមិភាគនេះ។ បណ្តាឈុតសម្តែងនីមួយៗ ទាមទារត្រូវធានានូវសម្លៀក បំពាក់ ភ្លេងឧបករណ៍តន្រ្តីឲ្យសមស្រប ជាមួយថិរវេលានៃកម្មវិធីឈុតសម្តែងត្រូវយោងទៅតាមលក្ខន្តិកៈនៃគណៈចាត់តាំងទិវាបុណ្យ។ ភូមិភាគនីមួយៗ ជម្រើសសិប្បករ សិល្បករមហាជនតម្លើងរឿងឬឈុត សម្តែងដោយឡែកៗពីគ្នា សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីថ្ងៃធម្មតាសម្លៀក បំពាក់ពលកម្ម សម្លៀកបំពាក់ក្នុងពិធីបុណ្យ ប្រពៃណីក្នុងពិធីរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈការដកស្រង់សម្តែងឈុតខ្លីៗនៃពិធីបុណ្យប្រជាប្រិយ ឃើញថាភូមិភាគបានពង្រីកនូវកត្តាសកម្ម និងកាត់ចោលនូវកត្តា អសកម្មឱនថយក្នុងជីវភាពរស់នៅ។ ផ្នែកខាងតាំងពិព័រណ៍ ដាក់តាំងនឹងឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ និងភូមិភាគដោយមានការឯកភាពនឹងខឿនវប្បធម៌វៀតណាម បណ្តាសមិទ្ធផលដែលសម្រេចបានក្នុងការផលិតកម្ម កសាងនិងការពារមាតុភូមិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច សន្តិសុខការពារប្រទេស និងជាពិសេសគឺ ការកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមដល់មហាជននូវរបរប្រពៃណីឆ្នើមៗ របស់ជនរួមជាតិខ្មែរនៅបាកលីវ។ ពិសេស គឺឧទ្ទេសនាមពីវប្បធម៌ ម្ហូបអាហារភូមិភាគបានជម្រើសសិប្បករដែលមានបទពិសោធន៍ច្រើនចូលរួម និងសម្តែងបង្ហាញអំពីការធ្វើការច្នៃ ឧទ្ទេសនាមនូវមុខម្ហូបអាហារដ៏ឆ្ងាញ់ពិសា ពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ។ រីឯការចូលរួមប្រកួតកីឡា ខេត្តបានជម្រើសកីឡាករមហាជនចូលរួមរៀបចំហ្វឹកហាត់ ប្រកួតប្រជែងគ្រប់វិញ្ញាសារដែលគណៈចាត់តាំងបានកំណត់ រួមមាន៖ បាលទាត់ បាលទះ រត់ប្រណាំង រុញដំបង ទាញព្រ័ត្រ បោះប៉ូល។
*សូមសមមិត្តឲ្យដឹងអំពីភាពងាយស្រួល និងការលំបាក ព្រមទាំងសំណើររបស់ភូមិភាគក្នុងការផ្សព្វផ្សាយអនុវត្តការត្រៀមបម្រុងឲ្យទិវាបុណ្យយ៉ាងណាខ្លះបាទ ?
- ទិវាបុណ្យគឺជាឱកាសបង្កនូវភាពសប្បាយរីករាយ សាមគ្គីរវាងបណ្តាជនជាតិ។ គ្រប់ផ្នែក គ្រប់ភូមិភាគក្នុងខេត្តដែលបានគណៈចង្អុលការ និងគណៈចាត់តាំងប្រគល់ភារកិច្ចចូលរួមបម្រើទិវាបុណ្យ ក៏បានម្ចាស់ការនិងត្រៀមបម្រុងយ៉ាងហ្មត់ចត់ មធ្យ័ត ឆ្លើយតបនឹងតម្រូវការអំពីមូលដ្ឋានសម្ភារៈ បច្ចេកទេស សំដៅចាត់តាំងឲ្យបានល្អបណ្តាខ្លឹមសារដែលខេត្តទទួលបន្ទុក។ ក្នុងលក្ខណៈដែលមូលដ្ឋានសម្ភារៈរបស់ខេត្តមិនទាន់គ្រប់គ្រាន់ ថវិកាស្តួចស្តើង ក៏ប៉ុន្តែខេត្តបានប្តេជ្ញាចិត្តជាមួយលទ្ធភាពរបស់ខ្លួន ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីចាត់តាំងទិវាបុណ្យឲ្យបានជោគជ័យ។ បាកលីវជាខេត្តទើបទទួលចាត់តាំងទិវាបុណ្យលើកដំបូងអាស្រ័យហេតុនោះ ជាជួបការលំបាកមិនតិចដែរ ខេត្តបានស្នើដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ព្រមទាំងបណ្តាក្រសួង គណៈ ផ្នែកមជ្ឈិម គណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងនៅភូមិភាគខាងកើត និងនៅណាមបូ សកម្មចូលរួម និងរួមចំណែកក្នុងសកម្មភាពនានា ដើម្បីខេត្តបាកលីវជំហរចាត់តាំងជោគជ័យ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិខ្មែរណាមបូលើកVII បាកលីវ ឆ្នាំ២០១៧។
* សូមថ្លែងអំណរគុណសមមិត្ត !
តឹងផុក- ប្រែ៖ សុផន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។