23/10/2017 - 16:13

ឌិញ​ខាញ់​ B​ ឈាន​ឡើង

ចុង​ឆ្នាំ​២០១៦ ភូមិ​ឌិញ​ខាញ់​B ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ គឺ​ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ចំ​នួន​៥​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ជូន​បណ័្ណ​សរ​សើរ​ ពី​​ព្រោះ​មាន​​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចល​នា​ “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​”។

 

ប្រ​ជា​ជន​ភូមិ​ឌិញ​ខាញ់​B​ចូល​រួម​ដាំ​ផ្កា​លម្អ​មុខ​ផ្ទះ​តាម​សង​ខាង​ផ្លូវ​​រួម​ចំ​ណែក​ធ្វើ​
ឲ្យបរិស្ថានកាន់តែស្រស់ស្អាត។

មុន​នេះ គ្រួ​សារ​លោក​ពូ​ដាវ​ង៉ៀ​ (ជន​ជាតិ​ខ្មែរ​) ជា​គ្រួ​សារ​ជិត​ក្រមួយ​រស់​នៅ​អា​ស្រ័យ​លើ​ដី​ស្រែ​១​កុង​និង​ធ្វើ​ការ​ឈ្នួល​។ ពេល​ដែល​ភូមិ​បង្ក​លក្ខណៈ​ឲ្យ​បុល​ទុន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​រក​ស៊ី​គ្រួ​សារ​គាត់​ក៏​វិ​និ​យោគ​ចិញ្ចឹម​មាន់ ផ្ដើម​ពី​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​កែ​លម្អ​។ ពីរ​ឆ្នាំ​មុន​គ្រួ​សារ​លោក​ដាវ​ង៉ៀ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​គ្រួ​សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លំ​នឹង​។ អ្នក​មីង​ង្វៀន​ធី​អែម​ ប្រ​ពន្ធ​លោក​ពូ​ដាវ​ង៉ៀ រៀប​រាប់​៖ “ដើម្បី​បើក​ទូ​លាយ​រូប​ភាព​ចិញ្ចឹម​សត្វ គ្រួ​សារ​ខ្ញុំ​ធ្វើ​ទ្រុង ក្រោល​បន្ថែម​ប្រឹង​ប្រែង​រក​ស៊ី​ដើម្បី​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ​”។

ឌិញ​ខាញ់​B គឺ​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ពីរ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ភាគ​ច្រើន​មា​មីង​ប្រ​កប​របរ​ក​សិ​កម្ម ម៉្លោះ​ហើយ​ជីវ​ភាព​ជួប​លំ​បាក​អត្រា​គ្រួ​សារ​ក្រ​ខ្ពស់​។  យោង​ប្រ​សាសន៍​លោក​ង្វៀន​វាំុង​ធឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ បាន​ជា​ឃុំ​កំ​ណត់​ច្បាស់​ចង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ លើ​ភូមិ​សាស្រ្ត​ភូមិ​គប្បី​ជម្រុញ​ការ​អនុ​វត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ សត្វ​ចិញ្ចឹម​។ អា​ស្រ័យ​ហេតុ​នេះ សមា​គម​អង្គ​ការ​ម​ហា​ជន​ជា​និច្ច​កាល​គប្បី​ចល​នា​សមា​ជិក​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត ដូច​៖ បន្ថយ​៣​បង្កើន​​៣ កម្ម​វិ​ធី​IPM ។ល។ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព ដូច​៖ ដាំ​មៀន Indo ន​នោង​ឈើ​ហូប​ផ្លែ​ផ្សេង​ៗដែល​មាន​តម្លៃ​ខ្ពស់​ចិញ្ចឹម​ជ្រូក មាន់​។ ពិ​សេស  បង​ប្អូន​បាន​រួម​កម្លាំង​កសាង​ភ្លឺ​ទំ​នប់​ជុំ​វិញ​ភូមិ ដើម្បី​ឆាប់​បាន​ចុះ​ពូជ​បង្វែរ​ពី​ធ្វើ​ស្រែ​តែ​១​រដូវ​ទៅ​៣​រដូវ​ក្នុង​ឆ្នាំ រួម​ចំ​ណែក​បង្កើន​ទិន្ន​ផល​ប្រាក់​ចំ​ណូល​។ លោក​ផាង​ធៀង​ខាញ​លេ​ខា​សា​ខា​បក្ស​ភូមិ ឲ្យ​ដឹង​៖ “​ភូមិ​មាន​វាល​ស្រែ​គំ​រូ​២៦​ហិក​តា ជំ​នាញ​ផ​លិត​ស្រូវ​គុណ​ភាព​ខ្ពស់ អនុ​វត្ត​បាន​៣​ឆ្នាំ​ហើយ​។ ទិន្ន​ផល​និង​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​បើ​ប្រៀប​ជា​មួយ​ផ​លិត​ស្រូវ​ធម្ម​តា​។ នេះ​ជា​ទម្រង់​រូប​ភាព​គំ​រូ​របស់​ឃុំ​និង​កំ​ពុង​បើក​ទូ​លាយ​កន្លែង​ដ​ទៃ​ទៀត​”។

យោង​ប្រ​សាសន៍​លោក​ឡេ​ក្វឹក​ខាញ់ ប្រ​ធាន​ភូមិ​ឌិញ​ខាញ់​B ក្រៅ​ពី​អភិ​វឌ្ឍ​កសិ​កម្ម​គ្រួ​សារ​ក្រី​ក្រ​ថែម​ទាំង​បង្ក​លក្ខណៈ​ឲ្យ​បុល​ទុន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​លក់​ដូរ​តូច​តាច ចិញ្ចឹម​សត្វ​បាន​រៀន​មុខ​របរ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។ល។ អា​ស្រ័យ​ហេតុ​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​កែ​លម្អ គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជា​បន្ត​បន្ទាប់​។ បច្ចុប្បន្ន​នេះ ឌិញ​ខាញ់​B នៅ​១៨​គ្រួ​សារ​ក្រ​ក្នុង​ចំ​ណោម​៣០២​គ្រួ​សារ ថយ​ចុះ​ច្រើន​បើ​ប្រៀប​នឹង​មុន​នេះ​។ សេដ្ឋ​កិច្ច​មាន​ការ​រីក​ចម្រើន​ជីវ​ភាព​របស់​ប្រ​ជា​ជន​សន្សឹម​ៗ​ត្រូវ​បាន​លើក​កម្ពស់​គ្រប់​ជ្រុង​ជ្រោយ​។ បច្ចុប្បន្ន​ មាន​​គ្រួ​សារ​ប្រ​ជា​ជន​៩៨% បាន​ប្រើ​ប្រាស់​ទឹក​ស្អាតស្របអ​នា​ម័យ​ពី​ស្ថា​នី​យ​ផ្ដល់​ទឹក​របស់​ភូមិ​ភាគ; គ្រួ​សារ​ជាង​៨៥​%​មាន​បន្ទប់​អ​នា​ម័យ​គ្រប់​លក្ខ​ឋាន​; ផ្ទះ​ជា​ច្រើន​បាន​សាង​សង់​ថ្មី​សម​រម្យ​៕

 ឡែ​ធូ​-ទី​ទុយ

ចែករំលែកអត្ថបទ