23/10/2017 - 16:13

ឧបត្ថម្ភ​សហ​ករណ៍​អភិ​វឌ្ឍ​ចីរ​ភាព

ស្រុក​ផ្កូវ​ ខេត្ត​ត្រា​វិញ កំ​ពុង​ផ្ដុំ​កម្លាំង​ចង្អុល​ការ​កសាង​ពង្រឹង​និង​អភិ​វឌ្ឍ​សហ​ករណ៍​សំ​ដៅ​រួម​ចំ​ណែក​កសាង​ខឿន​សេដ្ឋ​កិច្ច​របស់​ស្រុក​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។

 

កម្មា​ភិ​បាល​ក​សិ​កម្ម​ឃុំ​ង៉ុក​បៀង ពិ​ភា​ក្សា​ជា​មួយ​នឹង​បង​ត្រឹង​ហ្វិញ​ឌឹក​ហាញ់​
ជាសមាជិករបស់សហករណ៍ថាញ់កុងក្នុងការដាំសណ្តែកបាយ។

លោក​កៀង​ថាញ់​វិ​សាល អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ហិ​រញ្ញ​វត្ថុ - ផែន​ការ​ស្រុក​ថ្កូវ ឲ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ស្រុក​បាន​ចង្អុល​ការ​អនុ​វត្ត​ទម្រង់​រូប​ភាព ចង​សម្ព័ន្ធ​ឆ្លង​តាម​រយៈ​ក្រុម​សហ​ការ​ផលិត​ សហ​ករណ៍​សំ​ដៅ​លើក​កម្ពស់​សង្វាក់​តម្លៃ​ទំ​និញ​នៃ​ផលិត​ផល​មុខ​ព្រួញ​របស់​ភូមិ​ភាគ​។ ដោយ​ឡែក​ឆ្នាំ​២០១៧ ស្រុក​បាន​បង្កើត​សហ​ករណ៍​ក​សិ​កម្ម-សំ​ណង់​តឹង​ហ៊ីប ដោយ​មាន​សមា​ជិក​ចូល​រួម​១២​រូប និង​សហ​ករណ៍​កសិ​កម្ម​លឺវ​ង៉ីប​អាញ់ ដោយ​មាន​ប្រ​ជា​ជន​ចូល​រួ​ម​ចំ​នួន​៩៨​នាក់ និង​នី​តិ​បុគ្គល​ចំ​នួន​១​គឺ​ក្រុម​ហ៊ុន​ស្ករ​អំ​ពៅ​ត្រា​វិញ​ចូល​រួម​ជា​ស​មា​ជិក​។ សព្វ​ថ្ងៃ​លើ​ភូមិ​សាស្រ្ត​ស្រុក មាន​សហ​ករណ៍​ចំ​នួន​៧ និង​មូល​និ​ធិ​ឥណ​ទាន​ប្រជា​ជន​ចំ​នួន​៣ ដោយ​មាន​ស​មា​ជិក​ចូល​​រួម​ចំ​នួន​៥.៣១៤​រូប លក្ខន្តិកៈ​ដើម​ទុន​១៥,៤៤០​ពាន់​លាន​ដុង​”។

សហ​ករណ៍​ថាញ់​កុង ឃុំ​ង៉ុក​បៀង ជា​សហ​ករណ៍​ទម្រង់​រូប​ភាព​គំ​រូ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមូ​ហភាព​ក្នុង​កសិ​កម្ម​។ ដោយបាន​បង្កើត​តាំង​ពី​ឆ្នាំ​២០១៤មក​សហ​ករណ៍ ថាញ់​កុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ផ្នែក​ខាង​ផលិត​កម្ម​ពូជ​ម្ទេស; ប្រ​មូល​ទិញ​ក​សិ​ផល; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ក​សិ​ករ (ប្រាក់​ចំ​ណូល​៣.៥​០០.​០០០​/នាក់​/​ខែ​)។ សហ​ករណ៍ ថាញ់​កុង កាល​ទើប​បង្កើត​​មាន​ស​មា​ជិក ចូល​រួម​តែ​៨​នាក់​ប៉ុណ្ណោះ មក​ទល់​សព្វ​ថ្ងៃ​មាន​ចំ​នួន​២២​នាក់ ដោយ​មាន​លក្ខន្តិកៈ​ដើម​ទុន​ជាង​១,៥​ពាន់​លាន​ដុង​។ បង​ត្រឹង​ហ្វិញ​ឌឹក​ហាញ់​សមា​ជិក​សហ​ករណ៍​ថាញ់​កុង ឲ្យ​ដឹង​ ៖​ ”​ឆ្នាំ​២០១៥ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​សហ​ករណ៍​ថាញ់​កុង ដោយ​រួម​លក្ខន្តិកៈ​ដើម​ទុន​៧.៥​០០​.០០០​ដុង​។ ចាប់​តាំង​ពី​នោះ មក​ខ្ញុំ​បាន​សហ​ករណ៍​ចែក​ប្រាក់​ចំ​ណេញ​ជាង​១០​លាន​ដុង​។ ទន្ទឹម​នឹង​ប្រាក់​ចំ​ណេញ​ដែល​បាន​មក​ពី​លក្ខន្តិកៈ​ដើម​ទុន ការ​ចូល​រួម​សហ​ករណ៍​ខ្ញុំ​ទទួល​បាន​ផល​ប្រ​យោជន៍​ ពី​ការ​រៀន​សូត្រ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិ​ត​កម្ម​លក់​ដូរ​កសិ​ផល​ឆ្លង​តាម​រយៈ​សហ​ករណ៍ ឃើញ​ថា​ងាយ​ស្រួល ហើយ​បាន​ថ្លៃ​បង្គួ​រ​។ ការ​អនុ​វត្ត​រូប​ភាព​សហ​ករណ៍​នឹង​កាត់​បន្ថយ​ដំ​ណាក់​ការ​ធ្វើ​អន្តរ​ការ ជួយ​ក​សិ​ករ​យើង​ខ្ញុំ​ជៀស​វាង​ហា​និ​ភ័យ ពេល​រដូវ​កាល​បាន​ផល​តម្លៃ​ចុះ​ថោក ឬ​ត្រូវ​តម្លៃ​តែ​មិន​សូវ​បាន​ផល​។ ជា​ពិ​សេស ខណៈ​ពេល​ចូល​រួម​សហ​ករណ៍ ក​សិ​ករ​នឹង​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា​ហើយ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​​អស់​ពី​លទ្ធ​ភាព កាត់​បន្ថយ​ការ​ចំ​ណាយ​ប្រាក់​ក្នុង​ផលិត​កម្ម​”​។

តាម​ប្រ​សាសន៍​របស់​លោក​គៀង​ថាញ់ វិសាល​ស​កម្ម​ភាព​របស់​ក្រុម​សហ​ការ​ផ​លិត​និង​សហ​ករណ៍​តែង​បាន​ស្រុក​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ដើម្បី​ទម្រង់​រូប​ភាព​នេះ​ដំ​ណើរ​ការ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​៕    

                        សឺន​ម៉ា​ល័យ–​សេ​រី 

ចែករំលែកអត្ថបទ