យោងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដើម្បីសកម្មភាពវប្បធម៌ សិល្បៈក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរណាមបូ លើកទីVII-២០១៧ នៅបាកលីវ (ហៅកាត់ថាថ្ងៃបុណ្យ) កាន់តែវិសេសវិសាល រាល់ឈុតសម្ដែងត្រូវបានរៀបចំឡើងបង្ហាញពីភាពផ្ចិតផ្ចង់និងគុណភាព។
ពិធីសុំទឹកភ្លៀងរបស់ជនរួមជាតិខ្មែរនិងដាក់តាំងផលិតផលសិប្បកម្ម។
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ត្រិញធីធ្វី ឲ្យដឹង៖ សកម្មភាព វប្បធម៌សិល្បៈទិវាបុណ្យ រួមមាន៖ សមោសរសិល្បៈមហាជន ដកស្រង់ពីពិធីបុណ្យ ប្រជាប្រិយសម្ដែងសម្លៀកបំពាក់ប្រពៃណី ឧទ្ទេសនាមវប្បធម៌ចំណីអាហារ; តាំងពិព័រណ៍និងឧទ្ទេសនាមរបរប្រពៃណីរបស់ជនរួមជាតិខ្មែរ។
និយាយរួម សិល្បៈមហាជនទាំង១២ក្រុមរបស់ខេត្ត ក្រុងនឹងសម្ដែងដកស្រង់ពីពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ គណៈរៀបចំសំណូមពរគ្រប់ពិធីបុណ្យគប្បីពង្រីកកត្តាវិជ្ជមាននិងកម្ចាត់ចោលកត្តាអវិជ្ជមាន ឧនថយមិនសមស្របជាមួយនឹងជីវភាពវប្បធម៌នាបច្ចុប្បន្ន លើកទឹកចិត្តចំពោះក្រុមណាដែលបានឧទ្ទេសនាមពីពិធីបុណ្យទើបស្រាវជ្រាវថ្មីនិងបង្ហាញលើកដំបូង។ ចំណែកការសម្ដែងសម្លៀកបំពាក់ជនជាតិខ្មែររួមមានសម្លៀកបំពាក់៣របៀប៖ ជីវភាពប្រចាំថ្ងៃពិធីបុណ្យពិធីអាពាហ៍ពិពាហ៍។ខ្លឹមសារប្រឡងសម្ដែងសិល្បៈ បង្ហាញសម្លៀកបំពាក់ប្រពៃណីនិងឧទ្ទេសនាមដកស្រង់ពីពិធីបុណ្យប្រជាប្រិយអាចរួមចូលទៅជាកម្មវិធីមួយឬដាច់ឃ្លាតពីគ្នា។
តាំងពិព័រណ៍ទៅតាមប្រធានបទ “វប្បធម៌បណ្ដាជនជាតិវៀតណាម ជាមួយនឹងការឆ្លើយតបតម្រូវការអភិវឌ្ឍដោយចីរភាពរបស់ប្រទេសជាតិ” និងឧទ្ទេសនាម៖ “សៀវភៅពុម្ពឯកសារនិងបណ្ដាវណ្ណកម្មអក្សរសិល្ប៍ អំពីរជីវភាពនិងជំនឿសាសនារបស់ជនរួមជាតិខ្មែរណាមបូ” គឺអាស្រ័យសារមន្ទីរវប្បធម៌បណ្ដាជនជាតិវៀតណាមនិងបណ្ណាល័យជាតិទទួលបន្ទុក។ ដោយឡែករាល់អង្គភាពចូលរួមត្រូវមានល្វែងតាំងពិព័រណ៍ឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ និងភូមិភាគក្នុងការឯកភាពនៃខឿនវប្បធម៌វៀតណាម; ឆ្លុះបញ្ចាំងភាពជោគជ័យដែលសម្រេចបានក្នុងការបង្កបង្កើនផលកសាងនិងការពារប្រទេសជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខការពារប្រទេសនិងពិសេសទៀតគឺក្នុងការកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។
“ដើម្បីឧទ្ទេសនាមរបរប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរ គណៈរៀបចំលើកទឹកចិត្តក្រុមនីមួយៗ គប្បីដាក់តាំង ឧទ្ទេនាមពីរបៀបធេី្វ ចៃ្នប្រតិដ្ឋបង្កេីតផលិតផលសិប្ប-វិចិត្រកម្មនិងរបរប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរចូលរួមទិវាវបុណ្យ។ ចំណែកវប្បធម៌ចំណីអាហារ គប្បីឧទ្ទេសនាមគ្រឿងអាហារ ភេសជ្ជៈ របៀបរក្សាទុកកែច្នៃនិងភ្លក់រសជាតិភ្ជាប់ជាមួយនឹងទំនៀមទម្លាប់វប្បធម៌ ចំណីអាហាររបស់ជនរួមជាតិខ្មែរនៅរាល់ភូមិភាគ”-អនុរដ្ឋមន្រ្តី ត្រិញធីធ្វី ឲ្យដឹងបន្ថែមដូច្នេះ៕
អត្ថបទ រូប៖ ថាញផុង-ទីទុយ