កន្លងហើយ ក្រសួងនគរបាលបានរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អាស្រ័យ ឯកឧត្តម សខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អាស្រ័យឧត្តមសេនីយ៍ទោ សមកែវ សីលាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខធ្វើជាប្រធានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាម។ ឧត្តមសេនីយ៍ឯកបម្រុង តូឡឹមសមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ធ្វើជាអធិបតី ក្នុងពិធីនេះ។
ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង
ក្រសួងសន្តិសុខឡាវនៅក្នុងពិធីទទួលស្វាគមន៍។
អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍។
រដ្ឋមន្រ្តី តូឡឹម បញ្ជាក់៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង៣វៀតណាម-កម្ពុជា-ឡាវ កំណត់ដោយច្បាស់លាស់ឆ្នាំ២០១៧ គឺជាឆ្នាំគូសបញ្ជាក់ទំព័រប្រវត្តិសាស្រ្តថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង៣ ជាមួយនឹងសកម្មភាព ជំនួបសម្តែងការដឹងគុណ រៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ក្រសួង គណៈ ផ្នែកពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន។ ការបង្កើតទំនាក់ទំនងការបរទេស គឺបង្ហាញឲ្យឃើញភាពត្រចះត្រចង់នៃចំណងមិត្តភាព សាមគ្គី តស៊ូប្រយុទ្ធគឺកត្តាដ៏សកម្មក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិននិងអាស៊ីអាគ្នេយ៍ អស់រយៈពេលពាក់កណ្តាលសតវត្សរ៍។ផ្អែកលើមូលដ្ឋានគ្រឹះនៃកិច្ចទំនាក់ទំនងជាប្រវតិ្តសាស្រ្តប្រវេណីតាំងពីយូរលង់ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង ការបង្កើតទំនាក់ទំនងការបរទេស បង្កលក្ខណៈងាយស្រួយដើម្បីប្រជាជនប្រទេសទាំង៣វៀតណាម-កម្ពជា-ឡាវ បន្តប្រកៀកស្មាគ្នាសាមគ្គីដណ្តើមជ័យជម្នះប្រវត្តិសាស្រ្តឆ្នាំ១៩៧៥។
ដើម្បីខួបអនុស្សាវរីយ៍និងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសំខាន់ៗក្នុងទំនាក់ទំនងការបរទេសរវាងប្រទេសទាំង៣វៀតណាម-កម្ពុជា-ឡាវ បានរៀបចំនៅឆ្នាំ២០១៧ នេះ យើងខ្ញុំសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រចំពោះគុណបំណាចនិងការពលីកម្មដ៏ធំធេងរបស់ប្រជាជាតិទាំង៣ប្រទេស ក្នុងការតស៊ូដណ្តើមឯករាជ្យ សេរីភាព ពិសេស គឺវីរជន យុទ្ធជនពលី ពិការ អតីតកម្មាភិបាល អ្នកជំនាញការអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម មិនស្តាយសាច់ស្រស់ឈាមស្រស់ លះបង់ជីវិតដើម្បីពូនជ្រំចំណងសាមគ្គី មិត្តភាពរវាងវៀតណាម-កម្ពុជា-ឡាវ។ យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងទោះជាឋិតក្នុងស្ថានភាពណាក៏ដោយវៀតណាម-កម្ពុជា-ឡាវ តែងលើកកម្ពស់ស្មារតីសាមគ្គីចិត្តមួយថ្លើមមួយ ដោយចាត់ទុកនេះជាកត្តាស្លាប់រស់ចំពោះជ័យជម្នះរបស់បដិវត្តិន៍នៃប្រទេសនីមួយៗ។ បក្ស រដ្ឋ ប្រជាជននិងកងកម្លាំងនគរបាលប្រជាជនវៀតណាម រីករាយចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជានិងប្រជាជនឡាវសម្រេចបានលើវិស័យនយោបាយសេដ្ឋកិច្ច វប្បធម៌-សង្គម សន្តិសុខការពារប្រទេស ជឿជាក់លើកិច្ចការកសាងនិងការពារទឹកដីកម្ពុជានិងឡាវ នឹងបន្តការសម្រេចបានសមិទ្ធផលដ៏ធំធេងប្រសើរជាងទៀតដើម្បីជីវភាពសម្បូរសប្បាយ សុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។
រដ្ឋមន្រ្តី តូឡឹម គូសបញ្ជាក់៖ កងកម្លាំងនគរបាលប្រជាជនវៀតណាម មោទនភាព ដោយមានមិត្តភក្តិមិត្តរួមអាជីពផ្តល់កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភដោយអស់ពីចិត្តប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគូសបញ្ជាក់ក្នុងបរិបទសមាហរណកម្មអន្តរជាតិរវាងប្រទេសនីមួយៗនាបច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានវិសាលភាពសកម្មភាពរបស់អានុភាពអមិត្ត ប្រតិកិរិយា អង្គការឧក្រឹដ្ឋជនឆ្លងប្រទេសប្រែប្រួលយ៉ាងស្មុគស្មាញ ជាមួយនឹងឧបាយកលពិសពុល ពុតត្បុត ទាមទារការសហការជិតស្និទ្ធរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃកម្ពុជា-ក្រសួង សន្តិសុខឡាវ ដើម្បីការពារសន្តិសុខជាតិរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព សង្គមនៃប្រទេសនីមួយៗ...។
ឯកឧត្តម សខេង ប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ទោ សមកែវសីលាវង្ស ប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរនិងការទទួលបដិសណ្ឋារៈយ៉ាងស្និទ្ធស្នាល ដែលក្រសួងនគរបាលវៀតណាម ផ្តល់ជូនព្រមទាំងឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ ជឿជាក់រវាងប្រទេសទាំង៣វៀតណាម-កម្ពុជា-ឡាវ កិច្ចសហការស្អិតល្មួតជានិច្ចកាលតែងជួយគ្នាទៅវិញទៅ មកលើឆាកអន្តរជាតិ រវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃកម្ពុជា-ក្រសួងសន្តិសុខឡាវ រួមចំណែកការពារប្រយោជន៍សន្តិសុខជាតិនៃប្រទេសនីមួយៗ។
ឯកឧត្តម សខេង និងឧត្តមសេនីយ៍ទោ សមកែវ សីលាវង្ស សង្ឃឹមថា នៅពេលខាងមុខកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួង មហាផ្ទៃកម្ពុជា-ក្រសួងសន្តិសុខឡាវ ពីមួយថ្ងៃទៅមួយថ្ងៃរឹតតែមានភាពល្អប្រសើរ...៕
ផាងអាញ់-មុនី