ដើម្បីបង្កើតស្នាដៃអបអរសាទរអនុស្សាវរីយ៍ ៧២ ឆ្នាំទិវាបុណ្យជាតិនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/៩/១៩៤៥-០២/៩/២០១៧) ក្រុងកឹងធើបានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរ គួបផ្សំនឹងការផ្សាយទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ។
សម្ដែងសិល្បៈកំដរភ្ញៀវទេសចរនៅរាត្រីបណ្ដែតប្រទីប។
ទូកនារីខ្មែរវិញថាញ់ ទទួលបានមេដាយមាសនៅចម្ងាយ២០០ម៉ែត្រ។
ទិដ្ឋភាពភ្ញៀវទេសចរទស្សនាបណ្ដែតប្រទីបនៅលើស្ពានថ្មើរជើង។
ទូកបុរសវិញថាញ់យកជ័យជម្នះលើទូកបុរសកើ-ដ ដណ្ដើមបានមេដាយមាស។
ទិវាទេសចរណ៍-រាត្រីបណ្ដែតប្រទីបនៅនិញកេវ ក្រុងកឹងធើ បានប្រារព្ធឡើងក្នុងអំឡុង៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០១៧។ ក្នុងរាត្រីនៃទិវាបុណ្យនេះបានរៀបចំបណ្ដែតប្រទីបធំៗចំនួន៣២ ដែលទទួលបានរង្វាន់និងប្រទីបតូចៗរាប់រយទាក់ទាញអ្នកទស្សនាជាង៣.០០០នាក់។
ក្រៅពីនោះ រង្វាន់ប្រណាំងទូកប្រពៃណីក្រុងកឹងធើលើកទី២ ឆ្នាំ២០១៧ ក៏បានរៀបចំឡើងដែរ ប្រមូលផ្តុំកីឡាករជិត២០០នាក់ ចំណុះក្រុមទូកមកពីខណ្ឌ ស្រុកទាំងអស់ចូលរួម។ សរុបទូកចូលរួមប្រកួតមាន១៧ទូកដណ្ដើមយកកម្រងមេដាយចំនួន៦ ផ្នែកបុរស ផ្នែកនារីនិងបុរសនារីចម្រុះចម្ងាយ២០០ម៉ែត្រនិង៣០០ម៉ែត្រ ទាក់ទាញអ្នកទស្សនាគាំទ្រជាង១០០០នាក់៕
ថាច់ថាញ់ភូ-វិមាន