មជ្ឈដ្ឋានយុវវ័យជនជាតិខ្មែរនៅក្រុងវិញចូវ ខេត្តសុកត្រាំង រួមជាមួយនឹងមនុស្សវ័យចំណាស់ អភិរក្សសម្លៀកបំពាក់ប្រពៃណីយ៉ាងសកម្ម។
សម្លៀកបំពាក់ប្រពៃណីនៅក្នុងពិធីរៀបមង្គលការ។
ជាច្រើនឆ្នាំមកនេះ ដើម្បីជួយជនរួមជាតិខ្មែរអភិរក្សវប្បធម៌ សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខេត្តសុកត្រាំង រៀបចំមហោស្រពសិល្បៈមហាជននិងសម្តែងម៉ូដសម្លៀកបំពាក់ខ្មែរ គឺ២ឆ្នាំរៀបចំម្តង ដើម្បីរួមចំណែកអភិរក្សនិងពង្រីកវប្បធម៌ជនជាតិនៅគ្រប់ជំនាន់។ ក្រុងវិញចូវ ជាអង្គភាពទទួលបានរង្វាន់នៅរាល់ពិធីប្រឡង។ ប្រការនេះ រឹតតែបញ្ជាក់៖ ទោះបីរងការលាយឡំវប្បធម៌នាបច្ចុប្បន្នយ៉ាងណាក៏ដោយ ប៉ុន្តែជនរួមជាតិខ្មែរនៅតែមានស្មារតីអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិនៅគ្រប់ជំនាន់ជានិច្ច។ លោកសុើងសង អាយុ៨៤ឆ្នាំ ប្រធានគណៈកម្មការវត្តសិរីក្រសាំង សង្កាត់១ មានប្រសាសន៍៖ “ឥឡូវនៅវិញចូវមាមីងទាំង៣ ជនជាតិកិញ-ខ្មែរ-ចិនរស់នៅស្រុះស្រួលគ្នា ម៉្លោះហើយរបៀបរបបរស់នៅ ក៏ដូចជាការស្លៀកពាក់សុទ្ធសឹងដូចគ្នា។ ចំពោះមាមីងជនរួមជាតិខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ត្រូវបានរក្សាជានិច្ច។ ព្រោះហេតុនោះ ពេលចូលរួមកម្មវិធីឬក៏បុណ្យទានម្តងៗ ខ្ញុំតែងដាស់តឿនកូនចៅស្លៀកពាក់តាមប្រពៃណី ពួកគេពេញចិត្តណាស់ពីព្រោះសម្លៀកបំពាក់នេះមានភាពសមរម្យ”។ តាមប្រសាសន៍ បងស្រីសុើងធីសាផាយ ម្ចាស់មូលដ្ឋានសំអាងការនិងសម្លៀកបំពាក់ខ្មែរនៅអនុសង្កាត់២ សង្កាត់១ ក្រុងវិញចូវ ក្នុងពិធីអាពាហ៍ពិពាហ៍ ចៅការតែងជ្រើសសម្លៀកបំពាក់ប្រពៃណីខ្មែរ។ នៅឱកាសថ្ងៃបុណ្យទានម្តងៗ មនុស្សក្មេង ចាស់តែងមកជួលសម្លៀកបំពាក់ខ្មែរ។ ប្អូនស្រីថាច់ធីច័ន្ទណា ជាសិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងវិញចូវ ឲ្យដឹង៖ “ប្អូនចូលចិត្តស្លៀកពាក់តាមប្រពៃណីខ្មែរ ពីព្រោះសម្លៀកបំពាក់នេះ ត្រូវបានរចនាល្អវិចិត្រស្រស់ស្អាត ពេលយើងស្លៀកពាក់ធ្វើឲ្យយើង កាន់តែមានសម្រស់ស្រស់ស្អាត”។
សម្តែងម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងមហោស្រពសិល្បៈមហាជន
នៅខេត្តសុកត្រាំង។
បច្ចុប្បន្ន សម្លៀកបំពាក់ខ្មែរមិនត្រឹមតែបង្ហាញនៅក្នុងពិធីប្រឡងមហោស្រពសិល្បៈប៉ុណ្ណោះទេ នៅទាំងបានមជ្ឈដ្ឋានយុវវ័យ ជ្រើសស្លៀកពាក់នៅក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង៕
លីធាន-មុនី