26/07/2017 - 16:39

រួមចំណែករក្សាវប្បធម៌ជនជាតិ

ប៉ុន្មានឆ្នាំមកនេះ វត្តមហាទប់ ក្រុងសុកត្រាំង ខេត្តសុកត្រាំង បានរៀបចំប្រគំភ្លេងពិណពាទ្យនៅក្នុងវត្ត ដើម្បីបម្រើភ្ញៀវទេសចរនិងរក្សាវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរ។

 

សិល្បករណែនាំប្អូនៗប្រគំភ្លេងពិណពាទ្យនៅ​វត្តមហាទប់។

ព្រះ​តេជ​ព្រះ​គុណឡឹម​ទូ​លិន ព្រះ​ពហុ​ស្សូត​វត្ត​ម​ហា​ទប់ មាន​ថេរ​ដី​កា​ ៖ បច្ចុប្បន្ន ក្នុង​វត្ត​មាន​ភ្លេង​ពិណ​ពាទ្យ​ចំ​នួន​៣​វង់ មួយ​វង់​សម្រាប់​ប្រ​គំបម្រើ​ភ្ញៀវ​ទេស​ចរ​។ អ្នក​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ ភាគ​ច្រើន​មាន​អា​យុ​ចាប់​ពី​៨​ដល់​១៧​ឆ្នាំ គឺ​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត​។ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ទូ​លិន មាន​ថេរ​ដី​កា៖​ "​ជា​រៀង​រាល់​ឆ្នាំ ព្រះ​ចៅ​អធិ​ការ​វត្ត តែង​អញ្ជើញ​សិល្ប​ករ​ពី​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​មក​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​ជូន​ប្អូន​ៗ​។ ម្យ៉ាង​ទៀត​ប្អូន​ទាំង​នេះ ក្រោយ​ពី​រៀន​ចេះ​ស្ទាត់​អាច​នឹង​ចូល​រួម​ក្នុង​ក្រុម​ភ្លេង ដើម្បី​លេង​កំ​ដរ​ភ្ញៀវ​ទេស​ចរ​ឬ​ក៏​នៅ​តាម​ពិ​ធី​បុណ្យ​ផ្សេង​ៗ  ពេល​ដែល​ពុទ្ធ​បរិ​ស័ទ​មាន​តម្រូវ​ការ​ដូច៖ បុណ្យ​ក​ឋិន​ទាន បុណ្យ​ពុទ្ធា​ភិ​សេក បុណ្យ​ឈា​បន​កិច្ច​។ល។ ប្រ​សិន​បើ​ក្រុម​ភ្លេង​ចេញ​ទៅ​ប្រ​គំ​គឺ​មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​វត្ត​នឹង​ជំ​នួយ​ទឹក​ប្រាក់​ពី​៨០.០០០​ដល់​១០០.០០០​ដុង    ម្ល៉ោះ​ហើយ​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​ប្អូន​ៗ​ចូល​មក​រៀន​យ៉ាង​ច្រើន​"។ ប្អូន​ង្វៀន​ថាញ់​តាយ ចូល​មក​រៀន​ភ្លេង​ក្នុង​វត្ត ឲ្យ​ដឹង​៖ "ឪ​ពុក​ប្អូន​ជា​ជន​ជាតិ​កិញ រី​ឯ​ម្តាយ​ជន​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​ឲ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ ប្អូន​តែង​ទៅ​វត្ត​ដើម្បី​រៀន​អក្សរ​ខ្មែរ​ផង​រៀន​ភ្លេង​ផង​។ ប្អូន​ពេញ​ចិត្ត​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ណាស់ ម្ល៉ោះ​ហើយ​រាល់​លំ​នាំ​បទ​ភ្លេង​ដែល​លោក​គ្រូ​បាន​បង្ហាត់​បង្ហាញ ប្អូន​រៀន​ឆាប់​ចេះ​ឆាប់​ចាំ​។ ជិត​មួយ​ឆ្នាំ​មក​នេះ ប្អូន​ចេះ​ប្រ​គំ​បទ​ភ្លេង​ជា​ច្រើន ហើយ បាន​ចូល​ជា​ស​មា​ជិក​ក្រុម​ភ្លេង​ក្នុង​វត្ត​នឹង​មាន​ឱ​កាស​ទៅ​ប្រ​គំ​បម្រើ​ភ្ញៀវទេស​ចរ​និង​តាម​ពិ​ធី​បុណ្យ​ផ្សេង​ៗ​ទៀត​ផង​។ ដោយ​ឃើញ​ប្អូន​ចេះអក្សរ​ខ្មែរ​ផង ចេះ​ប្រ​គំ​បទ​ភ្លេង​អាច​ទទួល​បាន​ប្រាក់​ចំ​ណូល​ផង បាន​ជា​មិត្ត​ភ័ក្តិ​ដ​ទៃ​ទៀត​សុំ​ព្រះ​សង្ឃ​ចូល​រៀន​ភ្លេង​ដែរ​"។

ទន្ទឹម​នឹង​នោះ ក្នុង​វត្ត​មហា​ទប់​ថែម​ទាំង​មាន​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ជំ​នាញ​ខាង​ប្រគំ បម្រើ​ភ្ញៀវ​ទេស​ចរ​ពេល​មក​ទស្ស​នា​កម្សន្ត​។ ជា​ពិ​សេស​ភ្លេង ពិណ​ពាទ្យ​និង​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​វត្ត​មហា​ទប់​រក្សា​និង​អភិ​រក្ស​តាំង​ពី​យូរ​លង់​មក​។ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ទូ​លិន មាន​ថេរ​ដី​កា បន្ថែម៖​"​ដំ​បូង​សមា​ជិក​ក្រុម​ភ្លេង​មាន​អា​យុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​អា​ស្រ័យ​ជីវ​ភាព​គ្រួ​សារ ម្ល៉ោះ​ហើយ​ក៏​បោះ​បង់​របរ​ភ្លេង​ទៅ​ធ្វើ​ការ​ឈ្នួល​។ សព្វ​ថ្ងៃ​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ភាគ​ច្រើន​ជា​ក្មេង​ៗ មាន​អា​យុ​ក្រោម​១៨​ឆ្នាំ​ទាំង​អស់​។ រយៈ​ពេល​ខាង​មុខ​វត្ត​នឹង​បន្ត​ការ​រក​សិល្ប​ករ មក​បង្រៀន​ជូន​ប្អូន​ៗ​ឲ្យ​ចេះ​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី ដើម្បី​បន្ត​ការ​រក្សា​ឲ្យ​បាន​គង់​វង្ស​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ ពី​ព្រោះ​ប្អូន​នៅ​តូច​មាន​បញ្ញា ស្មារ​តី​ឆ្លាត​វៃ ដៃ​និង​ភ្នែក​រហ័ស​រហួន ម្ល៉ោះ​ហើយ​រៀន​ឆាប់​ចេះ​ឆាប់​ចាំ​អាច​នឹង​ចូល​រួម​ក្នុង​ក្រុម​ភ្លេង​បាន​យូរ​អង្វែង​"៕​

លីធាន-លីសៀ 

ចែករំលែកអត្ថបទ