10/01/2017 - 10:36

សាសនារួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ

រយៈ​ពេល​កន្លង ទម្រង់​រូប​ភាព​គំ​រូ​ឆ្នើម​​ជា​​ច្រើន​​របស់​​ជន​​រួម​​ជាតិ និង​​សា​​ស​​នា​​នា​នា​​ក្នុង​​ការ​​ងា​រ​​សុខុ​​មាល​​ភាព​​សង្គម ក៏​​ដូច​​ជា​​ការ​​ចលនា​​ក​សាង​​ជីវ​​ភាព​​វប្ប​​ធម៌​នៅ​តំ​​បន់​​តាំង​​ទី​​លំ​​នៅ រក្សា​​សន្តិ​​សុខ​​សណ្តាប់​​ធ្នាប់​​លើ​​ភូមិ​​សាស្រ្ត​​។ល។ ទម្រង់​​​រូប​ភាព​​ទាំ​ង​​នេះ បាន​​បង្ហាញ​​ច្បាស់​​ពី​​កា​តព្វ​​កិច្ច​​របស់​​សាស​​នា​​ចំ​​ពោះ​​សង្គម រួម​​ចំ​ណែក​​ជាក់​​ស្តែង​​ក្នុង​​ការ​​កសាង​​និង​​អភិ​​វឌ្ឍ​​ប្រ​​ទេស​​ជាតិ​​។

ព្រះ​សង្ឃ​រួម​មតិ​យោ​បល់​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច ដើម្បី​មាន​គោល​ន​យោ​បាយ​អភិ​វឌ្ឍសេដ្ឋ​កិច្ច-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។

នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​​នា​​យក​​រដ្ឋ​​មន្រ្តី ង្វៀង​​ស្វឹង​​ភុក នៅ​​អង្គ​​សន្និ​​សីទ​​បំ​​ភ្លឺ​នូវ​​សំ​​នួរ​​និង​​សំ​​ណើ​​រ​បស់​​ជន​​រួម​​ជាតិ​​អ្នក​​កាន់​​សា​​ស​នា​ ដើម្បី​​អនុ​​វត្ត​​ពី​​មួយ​​ថ្ងៃ​​ទៅ​មួយ​​ថ្ងៃ​​កាន់​​តែ​​មាន​​ភាព​​ប្រ​​សើរ មាន​​ប្រ​​សិទ្ធ​​ភាព​​ជាង​​ទៀត​​ច្បាប់​​ស្តី​​ពី​​ជំ​​នឿ​សា​ស​នា អា​​ស្រ័យ​​រដ្ឋា​​ភិ​​បាល​​រៀប​​ចំ​​ឡើង​​។ តាម​​ស្ថិតិ​​របស់​​គណៈ​​សា​ស​នា​​នៃ​​រដ្ឋា​​ភិ​បាល បច្ចុ​ប្បន្ន រដ្ឋ​​ទទួល​​ស្គាល់​​និង​​ផ្តល់​​អាជ្ញា​​ប័ណ្ណ ស​កម្ម​​ភាព​​ឲ្យ​​អង្គ​​ការ​​សា​ស​នា​ចំ​​នួន​​៣៩ និង​​ធម្ម​​និ​​កាយ​​មួយ​​ដោយ​​មាន​​សា​ស​​និក​​ជាង​​២៤​​លាន​​នាក់ ស្រូប​​អត្រា​២៧% នៃ​​ចំ​​នួន​​ប្រ​​ជា​​ជន​​ក្នុង​​ទូ​​ទាំង​​ប្រ​​ទេស អ្នក​​មុខ​​អ្នក​​ការ​​សា​សនា​​ជិត​​៥៣​​ពាន់​អង្គ​​និង​​រូប គណៈ​​ក​​ម្ម​​ការ អា​​ចារ្យ​​វត្ត​​ចំ​​នួន​​១៣៣,៧​​ពាន់​​រូប មូល​ដ្ឋាន ជំ​នឿ​សា​សនា​​មាន​​ជិត​​២៨​​ពាន់​​មូល​ដ្ឋាន​​។ អ្នក​​មុខ​​អ្នក​​ការ​​សាស​​នា​​តំ​​ណាង​​ឲ្យ​​អង្គ​​ការ​សា​ស​​នា ថ្លែង​​យោ​​បល់​​នៅ​​ក្នុង​​សន្និ​​សីទ  សុទ្ធ​​សឹង​​គូស​​បញ្ជាក់​​៖ ពិត​​មែន​​សា​ស​​នា​​នី​មួយ​​ៗ ដឹក​​នាំ​​បរិ​​ស័ទ​​គោ​​រព​​ប្រ​តិ​​បត្តិ​​សា​​ស​នា តាម​​មា​គ៌ា​​ទិស​​ដៅ និង​​គោល​​លំ​​នាំ​ដោយ​​ឡែក​​ៗ​​ក៏​​ដោយ​ ប៉ុន្តែ​​សុទ្ធ​​សឹង​​មាន​​ទិស​​ដៅ​​តែ​​មួយ​​គឺ​​រស់​​នៅ "ប្រ​តិ​​បត្តិ​​ល្អ​ការ​​ងារ​​សាសនា​​អនុ​​វត្ត​​ល្អ​​ការ​​ងារ​​សង្គម​" ផ្សារ​​ភ្ជាប់​​រួម​​ដំ​​ណើរ​​ជា​​មួយ​​នឹ​ង​​ប្រ​​ទេស​ជាតិ​​។ អង្គ​​ការ​​សាស​នា​​នា​នា រួ​ម​​ចំ​​ណែក​​ក្នុង​​ការ​​រក្សា​​បំ​​ពេញ​​និង​​ធ្វើ​​ឲ្យ​​សប្បូរ​​បែប​តម្លៃ​​វប្ប​​ធម៌​​ប្រ​​ពៃ​​ណី ប្រ​​កប​​ដោយ​​លក្ខណៈ​​មនុស្ស​​ធម៌ សីល​​ធម៌ មាន​​ឥទ្ធិ​​ពល​យ៉ាង​​ស​កម្ម​​ក្នុង​​ជីវ​​ភាព​​សង្គម និង​​ជា​​បណ្តាញ​​ព័ត៌​​មាន​​ដ៏​​សំ​​ខាន់ រួម​​ចំ​​ណែក​​ផ្សព្វ​ផ្សាយ​​គោល​​ការណ៍ គោល​​ន​​យោ​​បាយ​​របស់​​បក្ស​​និង​​ច្បាប់​​របស់​​រដ្ឋ ស៊ី​​ជម្រៅ​​ក្នុង​ជីវ​​​ភាព​​។ តំ​​ណាង​​អង្គ​​ការ​​សា​ស​​នា​​នា​នា​ឲ្យ​​តម្លៃ​​ខ្ពស់​​ចំ​​ពោះ​​ច្បាប់​​ជំ​​នឿ​​សាស​​នា ទើប​​បាន​​រដ្ឋ​​សភា​​ផ្តល់​​សច្ចា​​ប័ន​​នា​​សម័យ​​ប្រ​​ជុំ​​លើក​​ហើយ និង​​ស្នើ​​សូម​​រដ្ឋា​ភិ​បាល​​ចង្អុល​​ការ​​ដល់​​គណៈ ផ្នែក​​មជ្ឈិម ឆាប់​​ប្រ​​កាស​​នូវ​​សា​​រា​​ចរ​​ណែ​​នាំ​​អនុ​វត្ត​ច្បាប់ ដើម្បី​​យក​​ទៅ​​អនុ​​វត្ត​​ក្នុង​​ជីវ​​ភាព​​ឲ្យ​​បាន​​ឆាប់​​ៗ​​។

យោង​តាម​នា​យក​រដ្ឋ​មន្រ្តី​នៃ​​រដ្ឋា​​ភិ​​បាល ក្នុង​​អំ​​ឡុង​​ពេល​​នៃ​​ដំ​​ណើរ​​ការ​​បដិ​​វត្តន៍​ដណ្តើម​​បាន​​ឯក​​រាជ្យ​​រំ​​ដោះ​​ប្រ​​ជា​​ជាតិ ក​​សាង​​និង​​ការ​ពារ​​មាតុ​​ភូមិ បក្ស​​និង​​រដ្ឋ​យើង​​តែ​ង​​អះ​​អាង​​ឥត​​ងាក​​រេ​​នូវ​​ទស្សនៈ​​គោ​​រព និង​​ការ​​ពារ​​សិទ្ធិ​​សេ​រី​​ការ​​ជំ​​នឿ​សាស​​នា​​របស់​​ប្រ​​ជា​​ជន ព្រម​​ទាំង​​អនុ​​វត្ត​​គោល​​ន​​យោ​​បាយ សា​ម​គ្គី សា​​ស​​នា ដើម្បី​​កសាង​​ផែន​​ម​ហា​​សា​ម​គ្គី​​ទូ​​ទាំង​​ប្រ​​ជា​​ជន ​​បម្រើ​​កិច្ច​​ការ​​ក​សាង​​និង​​ការ​​ពារ​មាតុ​​ភូមិ​​។ រយៈ​​ពេល​​កន្លង ដោយ​​បាន​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​របស់​​បក្ស​​និង​​រដ្ឋ រាល់​គោល​​ន​​យោ​​បាយ​​និង​​ច្បាប់​​ជំ​​នឿ​​សា​​ស​​នា ត្រូវ​​បាន​​ស្ថា​ប័ន​​ពាក់​​ព័ន្ធ​​ផ្សព្វ​​ផ្សាយ​យ៉ាង​​ហ្មត់​​ចត់ ការ​​ពារ​​សិទ្ធិ​​សេ​​រី​​ជំ​​នឿ​​សា​​ស​​នា​​របស់​​ប្រ​​ជា​​ជន ត្រូវ​​តាម​​ការ​​កំ​​ណត់​របស់​​រដ្ឋ​​​ធម្ម​នុញ្ញ​​និង​​ច្បាប់ ជា​​ពិ​សេស​​បន្ទាប់​​ពី​​ច្បាប់​​ជំ​​នឿ​​សា​​សនា ប្រ​​កាស​​ជា​​ធរ​មាន​​។

នា​យក​រដ្ឋ​មន្រ្តី សំ​ណូម​ពរ​ក្រសួង ផ្នែក​​ស​មត្ថ​​កិច្ច គណៈ​​កម្មា​​ធិ​​ការ​​បក្ស និង​​រដ្ឋ​​អំ​ណាច​​គ្រប់​​លំ​​ដាប់​​ថ្នាក់ គប្បី​​បន្ត​​ការ​​គិត​​គូរ​​អភិ​​វឌ្ឍ​​សេដ្ឋ​​កិច្ច​​-​សង្គម លើក​​ស្ទួយ​​ជីវ​ភាព​​សម្ភារៈ ស្មារ​​តី​​ជូន​​ប្រ​​ជា​​ជន ពិ​​សេស​​គឺ​​នៅ​​តំ​​បន់​​ជន​​រួម​​ជាតិ​​អ្នក​​កាន់​​សា​​ស​​នា​៕

ថាញ់ផុង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀងស្វឹងភុក