ស្រុកកើ-ដ មានជនជាតិខ្មែរចំនួន៨.៩៥០រូប ស្រូបអត្រា៨,០៥% នៃចំនួនប្រជាជនទូទាំងស្រុក។ ដើម្បីបង្កើនការដឹកនាំរបស់បក្សនៅតំបន់ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការ បក្សស្រុកកើ-ដ គ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ដល់ការងារបំ ពាក់បំប៉ន ពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ។
ថ្នាក់ដឹកនាំស្រុកកើ-ដ ជូនអំណោយដល់កម្មាភិបាលបក្ខ ជនជាជនជាតិខ្មែរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។
សមមិត្តប៉ូយថាញ់ហីវ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីប្រ ជុំជនកើ-ដ ឲ្យដឹង៖ "ទីរួមស្រុកកើ-ដ មានគ្រួសារជនរួមជាតិខ្មែរជាង ៧០០គ្រួសារ។ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្សបានយកចិត្តទុក ដាក់គិតគូរបំពាក់បំប៉ន មហាជនជាជនជាតិខ្មែរ ឲ្យចូលក្នុងកងជួរបក្ស ។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្សចង្អុលការរាល់អង្គការមហាជន ផ្សព្វផ្សាយចលនាបដិវត្តន៍ដើម្បីបង្កប្រភពពង្រីកបក្ខជន ក្នុងជនរួមជាតិ ខ្មែរ ដូចជា៖ ការចលនាកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជួយគ្នាទៅវិញទៅមកធ្វើសេដ្ឋកិច្ច ប្រឡង ប្រណាំងផលិតធ្វើអាជីវកម្មពូកែ អនាម័យបរិស្ថាន បង្កើនកម្រិតផ្លូវគម នាគមន៍ជនបទ។ល។"។ ឆ្លងតាមរយៈនៃការចលនា អង្គការមហាជន នានាបានជម្រើសសមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមឆ្នើមជា ច្រើនរូបជាជនជាតិខ្មែរ ឧទ្ទេសនាមជូនបក្ស ដើម្បីគិតគូរបំពាក់បំប៉ន បញ្ចូលក្នុងកងជួរបក្ស។ ចាប់តាំងពីឆ្នាំ២០១០មកដល់នឹងបច្ចុប្បន្ន គណៈកម្មាធិការបក្សទីប្រជុំជន គិតគូរបំពាក់បំប៉ននិងបញ្ចូលមុខសញ្ញា ជាជនជាតិខ្មែរក្នុងកងជួរបក្សបានចំនួន១០រូប បង្កើនចំនួនបក្ខជនជា ជនជាតិខ្មែរសរុបក្នុងបក្ខភាគឡើងដល់២៧រូប ស្រូបអត្រា១២,៧២% នៃ ចំនួនបក្ខជនសរុបក្នុងបក្ខភាគ។
តាមសមមិត្តម៉ាយវុាំងហ៊ូវ អនុលេខាអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្ស ឃុំដុងថាំង ឲ្យដឹង៖ ឃុំមានគ្រួសារជាជនជាតិខ្មែរ១៩៣គ្រួសារ ជាមួយ នឹងចំនួនមនុស្ស៨១៤នាក់ រស់នៅប្រមូលផ្តុំនៅភូមិដុងថាំង។ សំដៅ ជម្រុញខ្លាំងក្លាការងារពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស បានចង្អុលការសាខាបក្សភូមិដុងថាំងនិងអង្គការ មហាជនឃុំ ភូមិ បង្កើនការចលនាជនជាតិខ្មែរចូលរួមក្នុងរាល់អង្គការម ហាជននយោបាយ-សង្គម ម៉្លោះហើយឃុំបានរៀបចំរាល់ការចលនា ដើម្បីទាក់ទាញសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមជាជនជាតិ ខ្មែរចូលរួម។ ឆ្លងតាមរយៈនោះ បានលេចឡើងនូវសមាជិកសម្ព័ន្ធយុវ ជន សមាជិកសមាគមជាជនជាតិខ្មែរ ខ្នះខ្នែងធ្វើជាអ្នកគំរូឆ្នើម ហើយ បានបំពាក់បំប៉នចូលក្នុងកងជួរបក្ស។ ចាប់តាំងពីឆ្នាំ២០១០ មកទល់នឹង បច្ចុប្បន្ន រៀងរាល់ឆ្នាំ គណៈកម្មាធិការបក្សឃុំបានបញ្ចូលមុខសញ្ញាជា ជនជាតិខ្មែរទៅក្នុងកងជួរបក្សពី១-២រូប បង្កើនចំនួនបក្ខជនជាជនជាតិ ខ្មែរសរុបនាបច្ចុប្បន្នឡើង១៤សមមិត្ត ស្រូបអត្រា៦,៣៦% នៃចំនួនបក្ខ ជនរបស់បក្ខភាគឃុំ។
សមមិត្តចូវវៀតថា អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកកើ -ដ ឲ្យដឹង៖ អាស្រ័យការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិ ការបក្សស្រុក ចាប់តាំងពីឆ្នាំ២០១០មកទល់នឹងបច្ចុប្បន្ន គណៈកម្មាធិ ការ បក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបញ្ចូលមុខសញ្ញាជាជនជាតិខ្មែរទៅ ក្នុងកងជួរបក្សបានចំនួន៥៨រូប បង្កើនចំនួនបក្ខជនខ្មែររបស់បក្ខភាគ ស្រុកមកដល់បច្ចុប្បន្ន មានចំនួន១០៣រូប ស្រូបអត្រា៤,០៦% នៃចំនួន បក្ខជនសរុបក្នុងបក្ខភាគស្រុក៕
អាញ់យុង - សុផល