ស្របឱកាសអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការងារជនជាតិ (ថ្ងៃ៣ ឧសភា ឆ្នាំ១៩៤៦- ថ្ងៃ៣ ឧសភា ឆ្នាំ២០១៦) អ្នកយក ព័ត៌មានកាសែតកឹងធើភាសាខ្មែរ មានបទដោះដូរជាមួយនឹងសមមិត្ត លឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ។ សមមិត្តបានឲ្យដឹង ដូច្នេះ ៖
ជនរួមជាតិខ្មែរក្រុងកឹងធើ រីករាយទទួលបុណ្យចូលឆ្នាំថ្មី ២០១៦ នៅវត្តមុនីរង្សី។
- ឆ្នាំ២០០៤ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានផ្សព្វផ្សាយសេច ក្ដីសម្រេចលេខ២៥/២០០៥ /QĐ-UB ស្ដីពីការបង្កើតនិងកំណត់រចនា សម្ព័ន្ធរៀបចំអង្គការចាត់តាំងនៃគណៈសាសនា - ជនជាតិក្រុងកឹងធើ។ រហូតដល់ឆ្នាំ២០០៨ គណៈកម្មាធិការប្រជាជនក្រុងកឹងធើបានផ្សព្វ ផ្សាយសេចក្ដីសម្រេចលេខ៥០២០០៨ QĐ-UBND ស្ដីពីការបង្កើតគណៈ ជនជាតិនិងសេចក្ដីកំណត់រចនាសម្ព័ន្ធរៀបចំ រួមមាន៖ ការិយាល័យអធិ ការកិច្ច ការិយាល័យគោលនយោបាយ និងការិយាល័យនីតិកម្ម-ឃោ សនា។ សព្វថ្ងៃ គណៈជនជាតិក្រុងកឹងធើ មានបុគ្គលិក១៧រូប។ មានប្រធានការិយាល័យ និងអនុប្រធានការិយាល័យ៥រូប។ ឆ្លងកាត់ដំណាក់កាលបំពេញការងារ គណៈជនជាតិបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយ យសពលកម្មលេខ២; គណៈសាសនានៃរដ្ឋាភិបាលជូនទង់ប្រឡងប្រ ណាំងចំនួន២; គណៈកម្មាធិការជនជាតិជូនទង់ប្រឡងប្រណាំងឆ្នាំ២០១៥; គណៈកម្មាធិការប្រជាជនក្រុងជូនទង់ប្រឡងប្រណាំងចំនួន២ (អង្គភាពឈានមុខក្នុងចលនាប្រឡងប្រណាំងឆ្នាំ២០១១; អង្គភាពប្រឡងប្រណាំងឆ្នើមឆ្នាំ២០១៣) និងប័ណ្ណសរសើរជាច្រើនទៀត។
សូមសមមិត្តឲ្យដឹងនូវចំណុចធំៗ អំពីសមិទ្ធិផលលេចធ្លោក្នុងការងារ ជនជាតិរបស់ក្រុងកឹងធើរយៈពេលកន្លងបាទ?
-ប៉ុន្មានឆ្នាំកន្លង ក្រុងបានសហការជំរុញយ៉ាងខ្លាំងក្លាការងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាព។ ជនជាតិភាគតិចត្រូវបានឧបត្ថម្ភប្រភពទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជនជាតិភាគតិចគ្មានដីសង់ផ្ទះចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ ត្រូវបានរៀបចំឲ្យមករស់នៅមណ្ឌលតាំង ទីលំនៅចំនួន៣នៅស្រុកវិញថាញ ស្រុកកើ-ដ និងខ័ណ្ឌអូរម៉ូង (សម្រេច ១០០%គោលដៅដីសង់ផ្ទះ)។ ឆ្លងកាត់ការអនុវត្តន៍ការងារកាត់បន្ថយភាពក្រីក្រ បានរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ជនជាតិភាគតិច។ ឆ្នាំ២០១១ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅក្រុងកឹងធើ មានជិត២០%មកដល់ឆ្នាំ២០១៦ ថយចុះនៅត្រឹមតែ៤,៩៦%។ ទន្ទឹមនឹងនោះ ការងារអភិរក្សកេរដំណែលវប្បធម៌អរូបីទាំងឡាយដែលអាចនឹងរងហានិភ័យបាត់បង់ និងស្តារឡើងវិញនូវប្រភេទកេរដំណែលទាំង ឡាយ មានដូចជាទំនៀមទម្លាប់ ជំនឿប្រជាប្រិយបុណ្យទាន របៀបរបប នៃពិធីបុណ្យប្រពៃណីផ្សេងៗក្នុងជនរួមជាតិខ្មែរ ចិន ត្រូវបានអនុវត្តល្អប្រសើរ; ពង្រីកនិងបំពេញបន្ថែមសៀវភៅ សម្រាប់ទូសៀវភៅចំនួន១៣ កន្លែងនៅវត្តខ្មែរចំនួន១២ និងសាលាចំណេះទូទៅជនជាតិអន្តេវាសិក ១; ជំនួយកសាងឈាបនដ្ឋាន; ជំនួយជួសជុលកន្លែងគោរពបូជាសាសនា; ជំនួយរៀបចំពិធីបុណ្យផ្សេងៗ មានបុណ្យចូលឆ្នាំថ្មីជាដើមតាមស្មា រតី"សាមគ្គី កម្សាន្តសប្បាយរីករាយ សុវត្ថិភាព និងប្រិតសំចៃ"។ ជាមួយនឹងចំនួនថវិកាជំនួយរៀងរាល់ឆ្នាំជាង១ពាន់លានដុង។ ការងារឃោសនាផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជូនដល់ជនជាតិភាគតិច ត្រូវបានអនុវត្តល្អ បង្កបានការឯកភាពពីមួយថ្ងៃទៅមួយថ្ងៃរឹតតែរឹងមាំថែមទៀត; ៩៩,៨៧%គ្រួសារជនជាតិភាគ តិចមានមធ្យោបាយស្តាប់ មើល និងតាមដានកម្មវិធីភាសាជនជាតិ; រៀបរៀងនិងបោះពុម្ពសៀវភៅឯកសារជាង៤.៥០០ច្បាប់ ស្ដីពីគោលន យោបាយច្បាប់ ដោយភាសាវៀត - ខ្មែរ; វៀត - ចិន សម្រាប់ផ្សព្វផ្សាយ ជូនអ្នកមានប្រជាប្រិយភាពនិងជនរួមជាតិភាគតិច។
ក្នុងវិស័យអប់រំបណ្តុះបណ្តាល និងថែទាំសុខភាពក្នុងជនរួមជាតិភាគ តិច ធ្លាប់បានចាត់ទុកជាឧត្តមភាពរបស់ក្រុងកឹងធើត្រូវបានអនុ វត្តយ៉ាង ដូចម្តេច សូមគោរពសមមិត្ត?
- ការងារអប់រំនិងបណ្តុះបណ្តាលត្រូវបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា; មូលដ្ឋានសម្ភារៈ អាគារសិក្សាត្រូវបានវិនិយោគទុនកសាងអភិវឌ្ឍតាម ទិសដៅរឹងមាំនិងស្របបទដ្ឋាន; តម្រូវការរៀនសូត្ររបស់ជនរួមជាតិភាគតិចត្រូវបានផ្គត់ផ្គង់គ្រប់សព្វ។ ទាំង១០០%ឃុំមានសាលាមត្តេយ្យសាលាពន្លក;ទាំង១០០% ឃុំសម្រេចបទដ្ឋានឧត្តានកម្មបឋមសិក្សា; បទដ្ឋានឧត្តានកម្មមធ្យមសិក្សាមូលដ្ឋាន។ មានសាលាចំនួនខ្លះបង្រៀន ឧភយភាសា៖ កម្រិតបឋមសិក្សាមានសាលាចំនួន១០ បង្រៀនអក្សរខ្មែរ១សាលាបង្រៀនភាសាចិន។ ចំនួនសិស្សានុសិស្សរៀនអក្សរសាស្រ្តខ្មែរមាន៣៧០រូប។ ចំនួនសិស្សានុសិស្សរៀនអក្សរសាស្រ្តចិន មាន៣៤១រូប។ លើភូមិសាស្រ្តក្រុងមានសាលាចំណេះទូទៅជនជាតិ អន្តេវាសិកចំនួន១ ទទួលសិស្សជនជាតិភាគតិចចូលរៀនចាប់ពីត្រឹម ថ្នាក់ទី៨ឡើងទៅពិសេសគឺជនជាតិខ្មែរ។ សព្វថ្ងៃមានសិស្សកំពុងរៀន ចំនួន៤០០រូប៖ ក្នុងនោះសិស្សកម្រិតមធ្យមសិក្សាមូលដ្ឋាន១៧៥រូប; សិស្សកម្រិតមធ្យមសិក្សាចំណេះទូទៅ២២៥រូប សាលាប្រជាជនបង្កើតវៀតចិន មានសិស្សានុសិស្សកំពុងរៀនជាង២០០រូប និងសាលាបំពេញ វិជ្ជាវប្បធម៌ចិន (រៀនពេលយប់) មានចំនួនសិស្សានុសិស្សចូលរៀនជាង ៤០០ រូបរៀងរាល់ឆ្នាំ។ ចាប់ពីឆ្នាំសិក្សា ២០០៨-២០០៩ មកទល់ឥឡូវថវិ កាក្រុង បានចំណាយជំនួយក្នុងការរៀនសូត្រជូនសិស្សនិស្សិតចំនួន ៤៤៣រូប ចំណុះក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រជាជនជាតិភាគតិច កំពុងរៀននៅសាលាមធ្យមសិក្សា វិជ្ជាជីវៈ អនុមហាវិទ្យាល័យ មហាវិទ្យាល័យ សរុបចំនួនទឹកប្រាក់ ១.៣៤០.៧០០.០០០ ដុង។ មកទល់សព្វថ្ងៃ ប្រព័ន្ធសុខាភិបាលរបស់ក្រុងត្រូវបានវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ; លើកកម្ពស់វិធានការព្យាបាលជំងឺ ឆ្លើយតបតម្រូវការថែ ទាំសុខភាពជូនជនរួមជាតិ; ជនរួមជាតិភាគតិចត្រូវបានពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំឥតគិតថ្លៃ; អត្រាកុមារជនជាតិភាគតិចក្រោមអាយុ៥ឆ្នាំខ្វះ អាហារូបត្ថម្ភនៅត្រឹមតែ ១១,៤% (អនុវត្តលើសកម្រិត បើប្រៀបនឹងកម្រិត ដាក់ចេញឆ្នាំ ២០១៥ គឺ ១២,៨%)។
សូមគោរពសមមិត្ត ដើម្បីពង្រីកសមិទ្ធិផលសម្រេចបាន តើក្រុងកឹងធើ កំណត់ទិសដៅបំពេញការងារជនជាតិក្នុងរយៈពេលខាងមុខ យ៉ាងដូច ម្តេច ?
- ពង្រីកប្រវេណី៧០ឆ្នាំការងារជនជាតិ ក៏ដូចជាសមិទ្ធិផលសម្រេចបានក្នុងការងារគិតគូរអភិវឌ្ឍជនរួមជាតិភាគតិច ក្នុងរយៈពេលខាងមុខការរៀបចំអនុវត្តគោលនយោបាយជនជាតិរបស់ក្រុងកឹងធើ ទិសដៅសំខាន់គឺលើកកម្ពស់ជីវភាពរបស់ជនរួមជាតិភាគតិច ទន្ទឹមនឹងនោះ សហការព្រមៗគ្នាទូទាំងប្រព័ន្ធនយោបាយ។ យើងខ្ញុំជឿជាក់ថា ប៉ុន្មានឆ្នាំតទៅមុខ ជីវភាពរបស់ជនរួមជាតិភាគតិចនឹងបន្តការលើកស្ទួយតាម ទិសដៅអភិវឌ្ឍចីរភាពជាពុំខាន៕
* សូមអរគុណសមមិត្ត !
តឹងភុក -សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។