សម្ព័ន្ធយុវជនឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ពង្រីកបានល្អនូវតួនាទីរបស់សមាជិកសម្ព័ន្ធយុវជនខ្មែរផ្សារភ្ជាប់នឹងការគិតគូរសិទ្ធិ និងអត្ថប្រយោជន៍សមស្របឲ្យសមាជិកសម្ព័ន្ធយុវជននិយាយរួម និងសមាជិកសម្ព័ន្ធយុវជនខ្មែរនិយាយដោយឡែក។
ទម្រង់រូបភាពដាំទំពាំងរបស់សមាជិកសម្ព័ន្ធយុវជនឃុំ ចូវដៀង។
បច្ចុប្បន្ន សម្ព័ន្ធយុវជនឃុំចូវដៀង មានសមាជិកសម្ព័ន្ធយុវជនចំនួន១២២រូបក្នុងនោះសមាជិកសម្ព័ន្ធយុវជនខ្មែរស្រូបអត្រា៩០%។ អនុវត្តតាមដំបូន្មានលោកប្រធានហូជីមិញ" ទីណាត្រូវការមានយុវជនការងារណាលំបាកមានយុវជន" សម្ព័ន្ធយុវជន ឃុំចូវដៀង តែងលើកកម្ពស់ស្មារតីក្លៀវក្លាត្រៀមជាស្រេចនាំមុខសំដៅឆ្ពោះកន្លែងដែលសហគមន៍ និងសង្គមត្រូវការ។ ជាក់ស្តែងដូចនៅក្នុងអាណត្តិកាលកន្លង (ចាប់ពីឆ្នាំ២០១២មកទល់នឹងបច្ចុប្បន្ន) សម្ព័ន្ធយុវជនឃុំចូវដៀង បានចលនាអង្គការបុគ្គលសង់ផ្ទះ មេត្តាធម៌បានចំនួន៩ខ្នងជូនសមាជិកសម្ព័ន្ធយុវជនក្រីក្រ សរុបទឹកប្រាក់ចំនួន៣០០លានដុង កសាងស្ពានបេតុង២កន្លែង សរុបទឹកប្រាក់ចំនួន៨០លានដុង រៀបចំអំណោយចំនួន៥០០ចំណែកជូនវីរមាតាវៀតណាម សិស្សក្រីក្រសង្វាតរៀនសូត្រគ្រួសារក្រីក្រ។ល។ ជាមួយនឹងទឹកប្រាក់សរុបជិត២០០លានដុង។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំចូវដៀង នៅទាំងផ្តោតការយកចិត្តទុកដាក់ពិសេសដល់ការ ឧបត្ថម្ភសមាជិកសម្ព័ន្ធយុវជនពង្រីកសេដ្ឋកិច្ចគ្រួសារ។ក្រៅពីការរៀបចំវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការបង្កបង្កើនផល សម្ព័ន្ធយុវជន ឃុំនៅទាំងបង្កលក្ខណសម្បត្តិឲ្យសមាជិកសម្ព័ន្ធយុវជនចំនួន២៥៨រូប បុលទុនដោយទឹកប្រាក់សរុបជាង៣,៨ពាន់លានដុង។ ឆ្លងតាមរយៈនោះជួយឲ្យសមាជិកសម្ព័ន្ធយុវជនចំនួន២៥រូប ចាកផុតពីភាពក្រីក្រដោយចីរភាព។ នៅអាណត្តិកាលកន្លង សម្ព័ន្ធយុវជនឃុំចូវដៀងមានសមាជិកសម្ព័ន្ធយុវជនចំនួន៥៥រូប បានបញ្ចូលក្នុងកងជួរបក្សកុម្មុយនិស្តវៀតណាម។
បងផាមវ៉ូត្រឿង លេខាសម្ព័ន្ធយុវជនឃុំចូវដៀង ឲ្យដឹង៖ "ដើម្បីប្រមូលផ្តុំនិងពង្រីកតួនាទីរបស់សមាជិកសម្ព័ន្ធយុវជន ពិសេសគឺសមាជិកសម្ព័ន្ធយុវជនខ្មែរនៅអាណត្តិកាលខាងមុខសម្ព័ន្ធយុវជនឃុំបានដាក់ចេញទិសដៅជាក់ស្តែងតួយ៉ាងដូច ផ្តុំកម្លាំងអប់រំសតិអារម្មណ៍សីលធម៌នៃការរស់នៅដល់សមាជិកសម្ព័ន្ធយុវជនបន្តការរក្សានិងផ្លាស់ថ្មីកិច្ចប្រជុំសាខាសម្ព័ន្ធយុវជន សម្ព័ន្យុវជនមូលដ្ឋាន។ ពិសេសគឺផ្តោតការយកចិត្តទុកដាក់ក្នុងការអប់រំសតិអារម្មណ៍ដល់សមាជិកសម្ព័ន្ធយុវជន យកចិត្តទុកដាក់គិតគូរការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់របស់សមាជិកសម្ព័ន្ធយុវជនយកចិត្តទុកដាក់ ពិសេសដល់ការបំប៉នកម្មាភិបាលវ័យក្មេងឧទ្ទេសនាមប្រភពជូនបក្សពិនិត្យបញ្ចូលក្នុងកងជួរបក្ស និងខ្នះខ្នែងចលនាសមាជិកសម្ព័ន្ធយុវជនចូលរួមអនុវត្តការងារពង្រីកសេដ្ឋកិច្ច-សង្គមនៅភូមិភាគ"៕
សឺនម៉ាល័យ-មុនី