បងស្រីថាច់ធីហើ ជាអាជីវការិនីម្នាក់នៅស្រុកចូវថាញ់ (ខេត្តសុកត្រាំង) តែងចូលចិត្តបំពេញការងារមនុស្សធម៌ ជួយអ្នកក្រ អ្នកមានជំងឺឈឺថ្កាត់ សឹងរាប់មិនអស់។
បងស្រីថាច់ធីហើ (អាវឆ្នូត)ជូនអំណោយដល់គ្រួសារក្រលំ បាក។
កាលពីមុន បងស្រីថាច់ធីហើ ធ្លាប់មានជីវភាពក្រលំបាកទៅធ្វើការស៊ីឈ្នួលខួបឆ្នាំ។ ខណៈពេលកូនស្រី មួយច្បងអាយុ១៣ខែរបស់គាត់មានជំងឺត្រូវការនាំទៅព្យាបាលនៅក្រុងហូជីមិញ ហើយដោយទទួលបាននូវការឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងឡាយ ទើបអាចឆ្លងផុតពីការលំបាក។ តាំងពីពេលនោះមក គាត់តាំងចិត្តថានឹងឧបត្ថម្ភដល់អ្នកក្រីក្រវិញនៅពេលណាគ្រួសារគាត់រកស៊ីមានបាន"។ បងថាច់ធីហើ រ៉ាយរ៉ាប់៖ "ឆ្នាំ១៩៩០ អាស្រ័យមានសប្បុរសជនក្នុងមន្ទីរពេទ្យអាណិតអាសូរជួយឧបត្ថម្ភ ទើបខ្ញុំមានគ្រប់ប្រាក់វះកាត់ជំងឺឲ្យកូនស្រី។ ក្រោយមួយរយៈធ្វើការព្យាបាលកូនស្រីខ្ញុំក៏ជាសះស្បើយជាបណ្តើរៗ ហើយដើរទៅមកបានដោយខ្លួនឯង។ ចាប់តាំងពីនោះមក ខ្ញុំប្តេជ្ញាចិត្តរកស៊ីធ្វើមានធ្វើបាន ដើម្បីមានឱកាសជួយដល់អ្នកក្រវិញ"។ ឆ្នាំ១៩៩២ បងស្រីហើ បានខ្ចីបុលប្រាក់ពីមាមីងញាតិសាលោហិតទាំងសងខាងបានចំនួន១ លានដុងធ្វើទុនលក់ដូរនៅផ្សារចូវថាញ់។ បងថាច់ធីហើ ឲ្យដឹង៖ "មុនដំបូង ដោយសារដើមទុនតិច ទើបខ្ញុំដាក់តាំងលក់ថ្នាំ ជីត្រឹមតែតិចតួចប៉ុណ្ណោះ។ លុះក្រោយៗមក រកស៊ីបានចំណេញ ខ្ញុំក៏បើកទូលាយអាជីវកម្មធំជាង។ ឥឡូវក្លាយជាដេបូសម្ភារៈកសិកម្ម កម្រិត២ រកបានប្រាក់ចំណេញ ខ្ញុំសន្សែសន្សំទិញដីស្រែកសាងមូលដ្ឋានរកស៊ី។ សព្វថ្ងៃគ្រួសារខ្ញុំមានដីស្រែជាង១ហិកតា"។
ខណៈពេលជីវភាពបានលំនឹងនិងធូរធារ បងស្រីថាច់ធីហើ បានបង្កើតក្លឹបអាជីវការិនីមនុស្សធម៌ រួមមានសមាជិក២៤រូបសុទ្ធតែជាអាជីវការិនីសម្រេចជោគជ័យ ហើយអាស្រ័យបងថាច់ធីហើធ្វើជាប្រធានក្លឹបបំពេញការងារមនុស្សធម៌។ ជាច្រើនឆ្នាំមកនេះ បងស្រីថាច់ធីហើ បានចលនាសប្បុរសជនរួមវិភាគទានទឹកប្រាក់ជាង១ពាន់លានដុង ដើម្បីជំនួយដល់កុមារដែលមានជំងឺបេះដូងពីកំណើត។ រៀងរាល់ឱកាសបុណ្យទាន បងស្រីបានចលនាអំណោយពី៤០០ដល់៦០០ ចំណែកជូនដល់អ្នកក្រ។ ក្រៅពីនោះ រៀងរាល់ខែ បងស្រីនៅទាំងឧបត្ថម្ភដល់អ្នកក្រីក្រ រស់នៅអនាថាចំនួន៤នាក់ រួមមានទឹកប្រាក់និងអង្ករចំនួន២០គីឡូក្រាម/នាក់ និងរួមវិភាគទាន១លានដុងសម្រាប់ឧបត្ថម្ភផ្ទះបាយមនុស្សធម៌របស់មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់; កសាងស្ពានបេតុងនៅជនបទចំនួន២នៅឃុំភូតឹម សរុបទឹកប្រាក់ជាង២០០លានដុង។ បងស្រីថាច់ធីដុង នៅភូមិសីកាប ទីប្រជុំជនចូវថាញ់ ឲ្យដឹង៖ "រៀងរាល់ខែ បងស្រីហើ តែងចុះទៅដល់ផ្ទះសួរសុខទុក្ខនិងឧបត្ថម្ភជាអង្ករពេលខ្លះឧបត្ថម្ភប្រាក់សំលៀកបំពាក់។ល។ ដោយឡែកនៅថ្ងៃបុណ្យទានផ្សេងៗ មានបុណ្យចូលឆ្នាំថ្មីជាដើម បងស្រីហើតែងចុះទៅជូនអំណោយដើម្បីគ្រួសារខ្ញុំទទួលអំណរបុណ្យប្រពៃណីជនជាតិទៀតផង។ ជាមួយនឹងទឹកចិត្តសប្បុរសរបស់បងស្រីថាច់ធីហើ មាមីងក្រីក្រនៅទីនេះ នរណាក៏ស្គាល់បងស្រីដែរហើយប្រសិនបើមានជួបការលំបាកអ្វីមួយពួកគាត់តែងទៅពឹងបងស្រីជានិច្ច ម្ល៉ោះហើយបងប្អូនមាមីងនៅទីនេះ នរណាក៏គោរពស្រឡាញ់បងស្រីដែរ"៕
យ្វីអាញ់ - សេរី