អាស្រ័យស៊ូទ្រាំលំបាករៀនសូត្របទពិសោធន៍ កសិករង៉ោហ្វាងភឿង នៅភូមិលឺវគឺ២ ឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ ខេត្តត្រាវិញ) រកបានប្រាក់ចំណេញជាង១០០លានដុង/ឆ្នាំ ដោយទម្រង់ចិញ្ចឹមកន្ធាយ។
បងង៉ោហ្វាងភឿងឧទ្ទេសនាមទម្រង់រូបភាពចិញ្ចឹមកន្ធាយ។
ឆ្នាំ២០១៣ បងភឿងទៅទស្សនាទម្រង់រូបភាពចិញ្ចឹមកន្ធាយហើយយល់ ឃើញថាប្រភេទសត្វនេះងាយចិញ្ចឹមតម្លៃក៏លំនឹង ម៉្លោះហើយក៏ប្តេជ្ញាចិត្តបង្វែរផ្ទៃដីដាំអំពៅ១កុងមកចញ្ចឹមកន្ធាយតែម្តង។ គ្មានទុន បងបានសមាគមកសិករឃុំធានាឲ្យបុល៣០លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកថ្កូវ ដើម្បីវិនិយោគ។ បងង៉ោហ្វាងភឿង ឲ្យដឹង៖ "ដំបូង ខ្ញុំរៀបចំស្រះនៅទំនេរមួយមានផ្ទៃដីប្រមាណ២០០ម៉ែត្រការ៉េ ធ្វើអាងដើម្បីចិញ្ចឹមកន្ធាយចំនួន១.២០០ក្បាល។ រៀងរាល់ថ្ងៃខ្ញុំតែងទៅចាប់ខ្យងយកមកធ្វើជាចំណីឲ្យវា។ ក្រោយរយៈកាល១៨ ខែចិញ្ចឹមពិសោធន៍ ការចិញ្ចឹមនេះប្រមូលផលបាន៩០០គីឡូក្រាម ក្នុងពេលនោះ តម្លៃប្រមាណ២៩០.០០០ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួចនៅចំណេញបានជាង៣០លានដុង។ ចំណីកន្ធាយសំខាន់ គឺប្រភេទត្រីល្អិតល្អោចខ្យង។ល។"។ ដោយឃើញទម្រង់រូបភាពនេះមានប្រសិទ្ធភាព បងពង្រីកផ្ទៃដីចិញ្ចឹមឡើង១.០០០ម៉ែត្រការ៉េ ហើយចែកជា៥ស្រះ។ ពេលចិញ្ចឹមច្រើន ចំណីផ្គត់ផ្គង់ឲ្យកន្ធាយតម្រូវការច្រើន។ ម៉្លោះហើយមិនអាចរកចំណីធម្មជាតិឲ្យបានគ្រប់គ្រាន់នោះទេ គឺបងត្រូវទិញត្រីល្អិតល្អោចនៅឯផ្សារបន្ថែម ដើម្បីធ្វើជាចំណីឲ្យកន្ធាយ។ បច្ចុប្បន្ន កន្ធាយទាំង៥ស្រះនេះមានចំនួនរាប់សិបពាន់ក្បាល។ តាមបងភឿង កន្ធាយចិញ្ចឹមពី១,៥-២ឆ្នាំទើបលក់បាន។ ដល់ល្មមលក់ ឈ្មួញនៅទីក្រុងនិងហាងហូបចុក ភោជនីយដ្ឋាននៅត្រាវិញ ចុះមកប្រមូលទិញដល់កន្លែង។ កន្ធាយប្រភេទ១ (ពី១,៤គីឡូក្រាម/កូនឡើងទៅ) មានតម្លៃពី៣២០.០០០ដុង-៣៥០.០០០ដុង/គីឡូក្រាម ប្រភេទ២(ពី១,២-១,៤គីឡូក្រាម/កូន) មានតម្លៃពី២៩០.០០០ដុង-៣០០.០០០ដុង/គីឡូក្រាម។ មធ្យមភាគរៀងរាល់ឆ្នាំគ្រួសារបងភឿង អាចប្រមូលផលបានប្រមាណ៣តោន ផ្តល់ប្រាក់ចំណេញឲ្យគ្រួសារជាង១០០លានដុង។
លោកផាងឌិញធូ ប្រធានសមាគមកសិករ ឃុំលឺវង៉ីបអាញ់ ឲ្យដឹង៖ "ចំពោះទម្រង់រូបភាពចិញ្ចឹមកន្ធាយរបស់កសិករង៉ោហ្វាងភឿង អាចរកបានប្រាក់ចំណេញរៀងរាល់ឆ្នាំរាប់រយលានដុង។ ម៉្លោះហើយ គ្រួសារបង មានកិត្តិយសបានទទួលស្គាល់ជាគ្រួសារគំរូឈានមុខក្នុងការចលនាកសិករប្រឡងប្រណាំង ផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្តច្រើនឆ្នាំបន្តបន្ទាប់។ សមាគមកសិករឃុំនៅទាំងចលនាសមាជិកមកទស្សនា ទម្រង់រូបភាពចិញ្ចឹមកន្ធាយរបស់បងភឿង ដើម្បីយកទៅអនុវត្តតាម។ បច្ចុប្បន្ន បងភឿងនៅទាំងបើកទូលាយចិញ្ចឹមកន្ធាយពូជ១ ស្រះបន្ថែមទៀតសម្រាប់លក់ឲ្យមាមីងក្នុងភូមិនិងឃុំជិតខាង"៕
សើុងម៉ាល័យ-សុផល