17/01/2017 - 09:02

ក្តីរីករាយអាស្រ័យដំណាំអំណោយផល

កសិ​ករ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​តម្លៃ​ផ្លែ​ឈើ ដំ​ណាំ​រួម​ផ្សំ​កំ​ពុង​តែ​ឡើង​ថ្លៃ​ខ្ពស់ បាន​ជា​ឆ្នាំ​នេះ កសិ​ករ​ខេត្ត​សុក​ត្រាំង​អំ​ណរ​បុណ្យចូល​ឆ្នាំ​តេត​ង្វៀន​ដាង ដោយ​ក្តី​សប្បាយ​រីក​រាយ អា​ស្រ័យ​ដំ​ណាំ​ដាំ​ដុះ​អំ​ណោយ​ផល ហើយ​លក់​បាន​ថ្លៃ។ដាង ដោយ​ក្តី​សប្បាយ​រីក​រាយ អា​ស្រ័យ​ដំ​ណាំ​ដាំ​ដុះ​អំ​ណោយ​ផល ហើយ​លក់​បាន​ថ្លៃ។

កសិករដាំម្ទេសនៅខេត្តសុកត្រាំង មានក្តីរីករាយអាស្រ័យ អំណោយផល
និងលក់បានថ្លៃ។

តាម​ប្រ​សាសន៍​អ្នក​ចម្ការ បច្ចុប្បន្ន តម្លៃ​ក្រូច​ថ្លុង​យ៉ា​សាញ់ លក់​នៅ​ចម្ការ​មាន​តម្លៃ​ប្រ​មាណ​៤០.០០០ដុង​/គី​ឡូ​ក្រាម និ​ងក្រូច​ថ្លុង​ណាំ​រ៉យ​មាន​តម្លៃ​ពី​២០.០០០​ដល់​៣០.០០០​ដុង​/គី​ឡូ​ក្រាម តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ពី​៥.០០០​-១០.០០០​ដុង​។ តម្លៃ​ក្រូច​ថ្លុង​កំ​ពុង​ឡើង​ថ្លៃ​ជា​បន្ត បន្ទាប់​ក្នុង​ឱកាស​ជិត​បុណ្យ​ចូល​ឆ្នាំ​តេត​ហេតុ​នោះ​អ្នក​ចម្ការ​សង្ឃឹម​ទៅ​លើ​ការ​ប្រ​មូល​ផល​ក្រូច ដើម្បី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​។ លោក​ឡេ​ថាញ់​ភឿង នៅ​ភូមិ​ភូ​ហ្វា​A ទី​ប្រ​ជុំ​ជន​កូវ​ឡាវ​យុង  ដាំ​ក្រូច​ថ្លុង​យ៉ា​សាញ់​និង​ក្រូច ថ្លុង​ណាំ​រ៉យ​១៥​កុង  ឲ្យ​ដឹង​៖ "បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង ឃើញ​ថា​ឆ្នាំ​នេះ ទិន្ន​ផល​ក្រូច​ថ្លុង​កើន​ជាង អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល ចំ​ណាយ​ទុន​វិ​និ​យោគ​តិច និង​ក្រូច​មិន​សូវ​មាន​ជំ​ងឺ ដង្កូវ​ក្រា​។ តួ​យ៉ាង​ដូចឆ្នាំ​កន្លង​ហើយ ដំ​ណាក់​កាល​នេះ ក្រូច​លក់​ដោយ​តម្លៃ​៣០.០០០​ដុង​/គី​ឡូ​ក្រាម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត តម្លៃ​កើន​ឡើង​៦០.០០០​ដុង​/គី​ឡូ​ក្រាម​ឆ្នាំ​នេះ​ប្រ​ហែល​ជា​តម្លៃ​ឡើង​ខ្ពស់​ជាង​។ ឥ​ឡូវ​ខ្ញុំ​បាន​លក់​ក្រូច​ជាង​១​តោន​ដោយ​តម្លៃ​៤០.០០០​ដុង​/គី​ឡូ​ក្រាម​នៅ​សល់​ប៉ុន្មាន​នឹង​លក់​ជា​សន្សឹម​ៗ និង​ប្រ​មូល​ផ្តុំ​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត​ង្វៀន​ដាង​នេះ​។ រដូវ​ក្រូច​ថ្លុង​ឆ្នាំ​នេះ ខ្ញុំ​អាច​ចំ​ណេញ​ជាង​២០០​លាន​ដុង​"។​ ចំ​ណែក​បង ស្រី​ហូ​ធី​ធ្វី​ង៉ឹង នៅ​ឃុំ​កេ​អាង ស្រុក​កេ​សាច់ ដាំ​ក្រូច​ថ្លុង​៥​កុង​ក៏​មាន​ក្តី​រីក​រាយ​អា​ស្រ័យ​លក់​បាន​តម្លៃ​ខ្ពស់​ដែរ​។ "ខ្ញុំ​លក់​ក្រូច​ថ្លុង​បាន​ជាង​១​តោន​ហើយ​ដោយ​តម្លៃ​២០.០០០​ដុង​/​គី​ឡូ​ក្រាម ចំ​ពោះ​មុខ​ឃើញ​ថា​មាន​ចំ​ណេញ​។ តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ ជិត​ដល់​តេត​តម្លៃ​ក្រូច​ថ្លុង​នឹង​កើន​ខ្ពស់​ជាង ហេតុ​នោះ ខ្ញុំ​រង់​ចាំ​ជិត​ដល់​តេត​នឹង​លក់​ប្រ​មាណ​៤​តោន​ទៀត​"​។

មិនត្រឹមតែប្រជាជនដាំចម្ការប៉ុណ្ណោះទេ រីឯអ្នកដាំដំណាំរួមផ្សំក៏មានក្តីរីករាយផងដែរ ពីព្រោះជិតតេត ទីផ្សារមានតម្រូវការច្រើន ដំណាំលក់បានថ្លៃ។ បងត្រឹងថាញ់យុង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ឲ្យដឹង៖ "​ខ្ញុំដាំខ្ចឹមស្លឹក២កុង ទើបតែប្រមូលផល១កុង លក់តម្លៃពី៣០.០០០ដល់៥០.០០០ដុង/ដុំ(១ដុំ៣គីឡូក្រាម) ក្រោយពីទូទាត់រួចស្រេច នៅចំណេញជាង២៥លានដុង។ បច្ចុប្បន្ន ខ្ញុំកំពុងប្រមូលផលខ្ចឹមស្លឹក១កុងទៀត។ នេះជាឆ្នាំដំបូង ដែលខ្ញុំដាំដំណាំរួមផ្សំអំណោយផលនិងលក់ជិតបុណ្យចូលឆ្នាំតេត បានតម្លៃខ្ពស់ដូច្នេះ"។ ជារៀងរាល់ឆ្នាំ ពេល ជិតដល់តេត ទីផ្សារត្រូវការបន្លែបង្ការច្រើន ហេតុនោះកសិករតែងចុះពូជ ដើម្បីប្រមូលផលស្របក្នុងឱកាសបុណ្យចូលឆ្នាំតេត និងក្រោយតេត។ ឆ្នាំនេះ អាកាសធាតុអំណោយផល ហេតុនោះ ដំណាំដាំដុះលូតលាស់ល្អ តម្លៃលំនឹងកសិករចំណេញច្រើន។ បងឡីហាយ នៅភូមិតា មាឃ  ឃុំថាមដូង ស្រុកម៉ីស្វៀង ឲ្យដឹង៖ "ខ្ញុំដាំដំណាំរួមផ្សំជិត២០ឆ្នាំ ទើបតែឆ្នាំនេះ ម្ទេសមានតម្លៃខ្ពស់ លក់ដោយតម្លៃពី៥០.០០០ដល់៧០.០០០ដុង/គីឡូក្រាម។ ខ្ញុំដាំម្ទេសបាន១កុងកន្លះ ក្នុងអំឡុង៣ថ្ងៃគឺ ប្រមូលផលម្តងបានប្រមាណពី៥០ដល់​១០០​គីឡូក្រាម ដំណាក់កាលម្ចេសទុំស្រុះគឺជាង២០០គីឡូក្រាម។ ជាមួយនឹងតម្លៃនេះ គ្រួសារខ្ញុំទទួលឆ្នាំថ្មីដោយក្តីសប្បាយរីករាយ"៕

យ្វីអាញ់-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងត្រឹងថាញ់យុង