ភូមិភាគជាច្រើនបាននិងកំពុងព្រួតដៃរួមកម្លាំងអភិរក្ស និងពង្រីក សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងនោះមានភ្លេងពិណពាទ្យ។ នៅ វត្តដំបងពាក់ ឃុំដូងចូវ ស្រុកហ្វៀងហាយ ខេត្តត្រាវិញ បានបង្កើតវង់ ភ្លេងពិណពាទ្យដោយមានអ្នកភ្លេងសុទ្ធតែជានារី។
ក្រុមភ្លេងពិណពាទ្យវត្តដំបងពាក់។
ប្រាំមួយឆ្នាំមុន ព្រះតេជព្រះគុណតាង៉ុកកោ ព្រះចៅអធិការវត្តដំបង ពាក់មួយអន្លើដោយពុទ្ធបរិស័ទ បង្កើតវង់ភ្លេងពិណពាទ្យនារីបាន២វង់ (ក្នុងមួយវង់មាន៦នាក់)។ អ្នកភ្លេងមានអាយុពី១៥ឆ្នាំដល់២២ ឆ្នាំថវិកាទិញឧបករណ៍ភ្លេងសរុបជិត២០០លានដុង។ ព្រះតេជព្រះគុណតាង៉ុកកោ មានព្រះថេរដីកា៖ "បង្កើតវង់ភ្លេងនារី ដើម្បីរួមគ្នាអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ"។ ដំបូងការប្រមូលផ្ដុំក្រុមនារី ចូលវង់ភ្លេងពិណពាទ្យជួបការលំបាកច្រើន អាស្រ័យមានមតិផ្ទុយគ្នា ពីព្រោះតាំងពីដើមមក ការប្រគំភ្លេងរបស់ជនរួមជាតិខ្មែរសុទ្ធតែជាបុរស ។ ការផ្ដួចផ្ដើមនេះ សន្សឹមៗត្រូវបានមាមីងគាំទ្រទាក់ទាញបាននារីក្នុងភូមិ និងភូមិជិតខាងមកចូលរួម។ ប្អូនថាច់ធីង្វៀត ជាសមាជិកម្នាក់ក្នុងវង់ ភ្លេងពិណពាទ្យវត្តដំបងពាក់ ឲ្យដឹង៖ "ប្អូនមានសេចក្ដីត្រេកអរណាស់ ពេលបានចូលរួមប្រគំភ្លេងពិណពាទ្យ ប្អូនសម្រេចចិត្តខិតខំហាត់ពត់ ដើម្បីចេះប្រគំឧបករណ៍ភ្លេងផ្សេងៗទៀត ដើម្បីរួមចំណែកអភិរក្សវប្ប ធម៌សិល្បៈប្រពៃណីខ្មែរ"។
ឧបករណ៍ភ្លេងពិណពាទ្យមានដូច រនាតឯក រនាតធុង ស្គរ សម្ភោរ ស្គរធំ គងវង់តូច គងវង់ធំ ស្រឡៃ។ ព្រមជាមួយនោះ មានឧបករណ៍ ភ្លេងប្រពៃណី ដូចជាទ្រតាខេ ឃឹមជាដើម។ បើចង់លេងឲ្យបានល្អនូវ ឧបករណ៍ ភ្លេងណាមួយទាមទារត្រូវមានទេពកោសល្យនិងស្រឡាញ់ ពេញចិត្តទើបលេងបានពីរោះរណ្ដំ។ ព្រោះហេតុនោះ ក្រៅពីបង្ក លក្ខណៈបង្កើតវង់ភ្លេងពិណពាទ្យ ព្រះតេជព្រះគុណតាង៉ុកកោ បានយកអស់ពីព្រះទ័យស្វែងរកគ្រូនៅខេត្តនានា មកវត្តបង្ហាត់បង្រៀនទៀតផង។ តាំងពីបង្កើតមកទល់ពេលនេះ វង់ភ្លេងពិណពាទ្យនារីវត្តដំ បងពាក់បានចេញទៅប្រគំកំដរក្នុងឱកាសបុណ្យទានផ្សេងៗ ក្នុងនិង ក្រៅភូមិអស់ជាច្រើនលើកនិងតែងបានមាមីងស្ងើចសរសើរជានិច្ច។
លោកហ្វិញសួង នៅភូមិបាកោយ ឃុំដូងចូវ ជាឪពុកប្អូនស្រីរត្នឲ្យដឹង ដោយក្ដីរីករាយ៖ "បក្សនិងរដ្ឋតែងយកចិត្តទុកដាក់និងលើកទឹកចិត្តជនរួមជាតិខ្មែរ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ហេតុនោះ ទោះបីជាប្រុសឬស្រី ក៏អាចព្រួតដៃគ្នាអភិរក្សនិងពង្រីកសិល្បៈប្រពៃណី ជាតិបានដូចគ្នា"៕
សឺនម៉ាល័យ-វិមាន