07/06/2016 - 17:42

ឧបត្ថម្ភកសិកររងការខូចខាតដោយសារគ្រោះធម្មជាតិរាំងរឹះ និងចាប់ជាតិប្រៃ

ខេត្ត​សុក​ត្រាំង​កំ​ពុង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​បណ្តា​ដំ​ណោះ​ស្រាយ​ គោល​ន​យោ​បាយ​ឧបត្ថម្ភ ដើម្បី​មា​មីង​ឆាប់​លំ​នឹង​ជីវ​ភាព ក៏​ដូច​ជា​បង្ក​លក្ខណ​សម្បត្តិ​វិនិ​យោគ​ទុន​ផលិត​កម្ម​សម្រាប់​រដូវ​បន្ត​បន្ទាប់​។

ស្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​រាំង​រឹះ​ដី​ចាប់​​ជាតិ​ប្រៃ​។

តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ភាព​ប៉ះ​ពាល់​នៃ​បាតុ​ភូត​ Elnino បង្ក​ឲ្យ​អា​កាស​ធាតុ​ក្តៅ​អូស​បន្លាយ​ដី​ចាប់​ជាតិ​ប្រៃ​ធ្វើ​ឲ្យ​ដំ​ណាំ ក​សិ​កម្ម​ខូច​ខាត​ជាង​២៨.០០០​ហិក​តា ស​រុប​តម្លៃ​ខូច​ខាត​ប្រ​មាណ​ជាង​៦៣២​ពាន់​លាន​ដុង​។ គ្រោង​ថ​វិ​កា​ឧបត្ថម្ភ​ក​សិ​ករ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ប្រ​មាណ​៣៤​ពាន់​លាន​ដុង​។ រយៈ​ពេល​កន្លង   ខេត្ត​បាន​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នា​នា រួស​រាន់​ស្រង់​ស្ថិតិ​ផ្ទៃ​ដី​ផលិត​កសិ​កម្ម​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​រាំង​រឹះ ចាប់​ជាតិ​ប្រៃ​តាម​សេចក្តី​កំ​ណត់​ជា​ធរ​មាន​។ ព្រម​ទាំង​បង្អែក​លើ​មូល​ដ្ឋាន​របាយ​ការណ៍​ចម្រុះ​របស់​ភូមិ​ភាគ និង​ផ្នែក​ពាក​ព័ន្ធ​ខេត្ត នឹង​ពិ​និត្យ​សេច​ក្តី​សម្រេច​បំ​ពេញ​បន្ថែម​នូវ​គោល​ដៅ​ថ​វិ​កា​ស្រុក​និង​ក្រុង​នា​នា ដើម្បី​ឧបត្ថម្ភ​លើ​ការ​ខូច​ខាត​លើក​ទី​១ ជា​មួយ​នឹង​ទឹក​ប្រាក់​សរុប​ជាង​២៤,៦​ពាន់​លាន​ដុង ពី​ប្រ​ភព​ថ​វិ​កា​បម្រុង​របស់​ខេត្ត​។

គិត​មក​ទល់​នឹង​បច្ចុប្បន្ន មាន​ភូមិ​ភាគ​ជា​ច្រើន​បាន​អនុ​វត្ត​សម្រេច​រួច​រាល់​បែប​បទ​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​តាម​កម្រិត​ដូច​បាន​កំ​ណត់ គឺ​១​លាន​ដុង​/ហិក​តា​ចំ​ពោះ​ផ្ទៃ​ដី​ស្រូវ​រង​ការ​ខូច​ខាត​ពី​៣០​-៧០​% និង​ចំ​នួន​២​លាន ដុង​/​ហិក​តា​ចំ​ពោះ​ផ្ទៃ​ដី​ស្រូវ​រង​ការ​ខូច​ខាត​លើស​ពី​៧០​%។ តាម​រយៈ​នោះ មាន​ភូមិ​ភាគ​ជា​ច្រើន​កំ​ពុង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​ក​សិ​ករ​ឲ្យ​បាន​ទាន់​ពេល ដើម្បី​មា​មីង​មាន​ដើម​ទុន​វិ​និ​យោគ​សម្រាប់​ផ​លិត​ស្រូវ​រដូវ​បន្ត​បន្ទាប់​។ លោក​ឡឹម​ហ្វិញ​មិញ​ថ្វយ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ ក​សិ​កម្ម​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "មក​ទល់​នឹង​បច្ចុប្បន្ន យើង​ខ្ញុំ​បាន​អនុ​វត្ត​ចំ​ណាយ​ថ​វិ​កា​ឧបត្ថម្ភ​ដល់​ភូមិ​ភាគ​ចំ​នួន​២ នោះ​គឺ​​ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់​ និង​ឃុំ​ហូដាក់​កៀង​។ ផែន​ការ​បន្ត​បន្ទាប់ យើង​ខ្ញុំ​នឹង​បន្ត​ការ​ឧបត្ថម្ភ​ដល់​ឃុំ​អាង​ហ៊ីប អាង​និញ និង​ឃុំ​ទៀង​មី​។ ជា​មួយ​នឹង​កម្រិត​ឧបត្ថម្ភ​ទាំង​នេះ ជួយ​ក​សិ​ករ​បាន​មួយ​ភាគ​ណា ដើម្បី​វិ​និ​យោគ​ទុន​ឲ្យ​រដូវ​បន្ទាប់"​​។ 

លោក​ត្រិញ​ហ៊ឺវ​តាយ នៅ​ភូមិ​តា​ឃ្វិច  ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​រង​ការ​ខូច​ខាត ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​រាំង​រឹះ ចាប់​ជាតិ​ប្រៃ ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​។ បច្ចុ​ប្បន្ន លោក​ហ៊ឺវ​តាយ បាន​វិ​និ​យោគ​ទុន​ទិញ​ស្រូវ​ពូជ ដើម្បី​ផលិត​ស្រូវ​រដូវ​ដើម​ឆ្នាំ។ លោក​ហ៊ឺវ​តាយ ឲ្យ​ដឹង​៖ "​ឆ្នាំ​នេះ​បញ្ហា​គ្មាន​ទឹក​សាប​កម្រិត​ប្រៃ​ជ្រៀត ចូល​ទូ​លំ​ទូ​លាយ​ក្នុង​ប្រ​ឡាយ​វាល​ស្រែ ធ្វើ​ឲ្យ​ផ្ទៃ​ដី​ស្រូវ​របស់​ខ្ញុំ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​។ អា​ស្រ័យ​បានរដ្ឋឧបត្ថម្ភប្រាក់ជាង៩លានដុង ខ្ញុំ​ទិញ​ស្រូវ​ពូជ​ដើម្បី​ផលិត​ស្រូវ​រដូវ​ដើម​ឆ្នាំ។ ខ្ញុំ​ត្រេក​អរ​ណាស់ ពី​ព្រោះ​បាន​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ក​សិ​ករ​"៕

 

យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រិញ​ហ៊ឺវ​តាយ