រយៈពេលកន្លង ខេត្តកៀងយ៉ាងអនុវត្តបានល្អនូវគោលនយោបាយ ឧបត្ថម្ភរបស់រដ្ឋជាច្រើន។ ប្រការនេះ បានជួយឲ្យជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តលំនឹងជីវភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
នារីខ្មែរក្រីក្រជាច្រើននៅភូមិវិញឡើយ ឃុំវិញថាញ់ ស្រុកយុង រៀងបានរៀនរបរបិតចង្កឹះ
បានចាកផុតពីភាពក្រីក្រ។
តាមគណៈជនជាតិខេត្តកៀងយ៉ាង ខេត្តបានឧបត្ថម្ភផ្ទះនៅចំនួន២៨០/៥២៣គ្រួសារ គិតជាទឹកប្រាក់សរុបជាង៩,២ពាន់លានដុង; ឧបត្ថម្ភបុលទុន បង្កការងារធ្វើសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបានចំនួន៣៥១/១.៩ ២០គ្រួសារ; ឧបត្ថម្ភបុលទុនលោះដីផលិតកម្មបានចំនួន៦៣/២៩៧គ្រួសារ។ ឆ្លងតាមរយៈនោះ ជំហានដំបូងដោះស្រាយបានស្ថានភាពគ្រួសារជនជាតិភាគតិចក្រីក្រ ដែលជាមុខសញ្ញានៃគោលនយោបាយ ខ្វះដីសង់ផ្ទះ រស់នៅសុខ ទើបនឹងរកទទួលទានសុខ កៀកជិតនឹងប្រភពទុនកម្ចីអនុគ្រោះ មានដើមទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារលោះដីផលិតកម្មដែលបញ្ចាំឬក៏ទិញដីឡើងវិញ កែលម្អជីវភាព។ ខេត្តបន្តការផ្សព្វផ្សាយអនុវត្តបានល្អនូវគោលនយោបាយអនុគ្រោះ ឧបត្ថម្ភចំពោះគ្រួសារដែលនៅសេសសល់ត្រូវដោះស្រាយការលំបាក ឈានឡើងនូវជីវភាព។
កៀងយ៉ាងគឺជាខេត្តមួយក្នុងចំណោមខេត្ត ក្រុងទាំង៣ នៅតំបន់វាលរាបទន្លេគឺវឡុងមានជនរួមជាតិខ្មែររស់នៅកុះករ មានប្រជាជនជិត៥១.០០០គ្រួសារ និងមានមនុស្សជាង២១៧.០០០នាក់ ស្រូបអត្រា១២,៥% នៃចំនួនប្រជាជនរួមទូទាំងខេត្ត។ ជនរួមជាតិខ្មែរប្រកបរបរកសិកម្មជាសំខាន់អ្នកស្រុកភាគច្រើនរស់នៅតំបន់ឆ្ងាយដាច់ស្រយាលតំបន់ព្រំដែន។ លក្ខណៈសេដ្ឋកិច្ច-សង្គមកិច្ចតំបន់ជនរួមជាតិនៅទាប ជីវភាពប្រជាជនមួយចំនួននៅជួបការលំបាក អត្រាគ្រួសារក្រីក្រ និងជិតក្រនៅជាង១៥% ចំនួននេះឃើញថានៅខ្ពស់បើប្រៀបធៀបជាមួយនឹងសហគមន៍។ ឆ្នាំកន្លង ខេត្តកៀងយ៉ាងផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាពនូវគោលនយោបាយលើកស្ទួយជីវភាពកាត់បន្ថយភាពក្រីក្រជូនជនរួមជាតិ មានដូច៖ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាលវិជ្ជាជីវៈឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ណែនាំហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិតកសិកម្មឲ្យបុលទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច គ្រួសារជាដើម។ ជីវភាពជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយគ្រួសារក្រីក្រនិងជិតក្រកាត់បន្ថយជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ខេត្តបានបែងចែកទុនដល់ភូមិភាគនានា ឧបត្ថម្ភប្រជាជនជាង៩.៦០០នាក់ដោយផ្ទាល់ ស្ថិតក្នុងក្របខណ្ឌ័គ្រួសារក្រីក្រចំនួន២.៨៣២ នៅតាមឃុំនានាស្ថិតក្នុងតំបន់លំបាក ដោះស្រាយដីសង់ផ្ទះ ជូនប្រជាជន៥៣២គ្រួសារ គិតជាទឹកប្រាក់ជាង១៧,២ពាន់លានដុង; ឲ្យគ្រួសារជនជាតិភាគតិចក្រីក្រ លំបាកពិសេសជិត២០០គ្រួសារ បុលទុនអនុគ្រោះជាង១,៤ពាន់លានដុងដើម្បីវិនិយោគទុនអភិវឌ្ឍផលិតកម្ម។ ក្នុងឱកាសបុណ្យទានតេតង្វៀនដាង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិភូមិភាគនានា ក្នុងខេត្តឧបត្ថម្ភប្រាក់អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារក្រីក្រទទួលឆ្នាំថ្មីដោយភាពកក់ក្តៅ និងសប្បាយរីករាយ។ ជារៀងរាល់ឆ្នាំ ឧបត្ថម្ភគ្រូបង្រៀនក្រៅក្របខ័ណ្ឌ ព្រះសង្ឃ អាចារ្យ ដែលបង្រៀនអក្សរខ្មែរជូនកូនចៅខ្មែរក្នុងរដូវវិស្សមកាល។ ផ្គត់ផ្គង់សៀវភៅ កាសែតដល់ស្រុក ឃុំ ប៉ុស្តិ៍ការពារព្រំដែនតំបន់ជនជាតិភាគតិចតំបន់លំបាកពិសេស ព្រំដែននិងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិករួមចំណែកផ្តល់ព័ត៌មាន លើកកម្ពស់តម្រិះវិជ្ជាការយល់ដឹងខាងនយោបាយសេដ្ឋកិច្ច សង្គមកិច្ចជូនជនជាតិភាគតិច៕
លេស៊ាង-វិមាន