10/05/2016 - 09:21

បង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្រ

បង​ង្វៀន​វុាំង​ហុង អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ភុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង អំ​នួត​៖ "ផ្លូវ​គម​នា​គមន៍ ចូល​កាន់​ភូមិ​៤ ឃុំ​ហ្វា​អាង ឥ​ឡូវ​ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​បេ​តុង​រាប​រលូន ម៉្លោះ​ហើយ​បាន​បង្ក​លក្ខណ​សម្បត្តិ​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"​។  

អ្នក​ភូមិ​កំ​ពុង​ត្បាញ​ត្រ​កៀត​នៅ​នឹង​ផ្ទះ​។

បង​កាវ​វុាំង​ថុង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​អាង ឲ្យ​ដឹង​៖ ដង​ផ្លូវ​គម​នា​គមន៍​កាត់​ទទឹង​ភូមិ​៤ ត​ភ្ជាប់​នឹង​ភូមិ​៣​បាន​កសាង​សម្រេច​រួច​រាល់​មា​មីង​រីក​រាយ​ណាស់ ពី​ព្រោះ​គម្លាត​រវាង​តំ​បន់​ជ្រៅ​និង​មជ្ឈ​មណ្ឌល​ទី​ប្រ​ជុំ​ជន​កិញ​គុង គ្មាន​នៅ​ឆ្ងាយ​ដូច​មុន​ឡើយ ជីវ​ភាព​សេដ្ឋ​កិច្ច ប្រ​ជា​ជន​ក៏​ធូរ​ធារ​ជាង​មុន​ច្រើន​ពី​ព្រោះ​មាន​ផ្លូវ​គម​នា​គមន៍​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ក​សិ​ផល​។  មា​មីង​ក្នុង​ភូមិ​៤ ទិញ​ម៉ូ​តូ​សឹង​រាល់​គ្រួ​សារ​សិស្សា​នុសិស្ស​ធ្វើ​ដំ​ណើរ​ទៅ​រៀន មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ម៉្លោះ​ហើយ​ស្ថាន​ភាព​បោះ​បង់​ការ​សិក្សា​ដោយ​គ្មាន​មូល​ហេតុ​គ្មាន​នៅ​ទៀត​។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​៤​ដែល​មាន​ទី​តាំង​នៅ​សង​ខាង​ភ្លឺ​ប្រ​ឡាយ​ដឹប​ដា​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​លើក​ស្ទួយ​ជីវ​ភាព​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ តាម​ប្រ​សាសន៍​របស់​ពូ​លី​វឹង​មៀង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​៤ ប្រ​ឡាយ​ដឹប​ដា​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៦១ ចន្លោះ​តែ​មួយ​អំ​ពក​ស្រែ។​ ពី​មុន​ប្រ​ជាជន​បើ​ចង់​ទៅ​កាន់​ថ្នល់​ជាតិ មាន​តែ​ផ្លូវ​មួយ​គត់​គឺ​ទៅ​ដោយ​ទូក​-ដ​។ ជិះ​ទូក​-​ដ​ពីប្រ​ឡាយ​ដឹប​ដា​ទៅផ្សា​រ​កិញ​គុង​ចំ​ណាយ​ពេល​ជិត​មួយ​ម៉ោង​ទើប​ដល់​។ ថ្ងៃ​ណា​ពុំ​សូវ​មាន​ភ្ញៀវ ទូក​-ដ​រត់​តែ​ពីរ​បី​ជើង  ម៉្លោះ​ហើយ​ខាត​បង់​ពេល​វេ​លា​រំ​ខាន​ដល់​កិច្ច​ការ​រក​ស៊ី​ជួញ​ដូរ​។ ឥ​ឡូវ​មាន​ផ្លូវ​គម​នាគមន៍​រាប​រលូន​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ក​សិ​ផល​មាន​ភាព​ងាយ​ស្រួល​។

តាម​ប្រ​សាសន៍​របស់​លោក​គី​ហ៊ីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ផ្លូវ​គម​នា​គមន៍​ភូមិ​៤ ត្រូវ​បាន​កសាង​តាម​កម្ម​វិ​ធី​១៣៥​ដំ​ណាក់​កាល​៣ ប្រ​វែង​ផ្លូវ​ជាង​៨​គី​ឡូ​ម៉ែត្រ ជា​មួយ​នឹ​ង​ថ​វិ​កា​កសាង​ជាង​៥​ពាន់​លាន​ដុង​។ ក្រៅ​ពី​ផ្លូវ​សំ​ខាន់​ភូមិ​ភាគ​នៅ​ទាំង​ចល​នា​កសាង​ផ្លូវ​ត​ភ្ជាប់ នឹង​ភូមិ​៣​ឆ្ពោះ ទៅ​ទី​ប្រ​ជុំ​ជន​កិញ​គុង​ប្រ​វែង​ជាង​១,៥​គី​ឡូ​ម៉ែត្រ​។ ទន្ទឹម​នឹង​នោះ កសាង​ស្ពាន​បេ​តុង​បន្ថែម​៣​ខ្សែ ដើម្បី​រថ​យន្ត​បើក​ចូល​ដល់​ចុង​ភូមិ។ បង​ស្រី​ង្វៀន​ធី​ហ្វា​ហ្វែ លេ​ខា​សា​ខា​បក្ស​ភូមិ​៤ ឲ្យ​ដឹង​៖ "ផ្លូវ​គមនា​​គមន៍​នេះ​នឹង​បង្ក​លក្ខ​ណសម្បត្តិ​ជូន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ ងាយ​ស្រួល​ក្នុង​ការ​រក​ស៊ី ជួញ​ដូរ ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្នុង​នោះ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​តួ​យ៉ាង​ដូច​គ្រួ​សារ​បង​លី​ថាញ់​ផុង លីវុាំង​ក លីវុាំង​ប៊ិញ​ជា​ដើម​។ ពេល​ទំ​នេរ​ពី​ការ​ងារ​ស្រែច​ម្ការ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ទៅ​ផ្សារ​លក់​ដូរ ធ្វើ​ការ​ឈ្នួល​។ល។ ដើម្បី​រក​ចំ​ណូល​បន្ថែម​"។ ចំ​ណែក​បង​ស្រី​លី​ធី​ស្វឹង នៅ​ភូមិ​៤ ឲ្យ​ដឹង ៖​"​រៀង​រាល់​សប្តាហ៍ ខ្ញុំ​បើក​ម៉ូ​តូ​ទៅ​ផ្សារ​កិញ​គុង​ទទួល​ត្រ​កៀត​មក​ផ្ទះ​ត្បាញ ដើម្បី​រក​ចំ​ណូល​បន្ថែម​។ ឥ​ឡូវ​ផ្លូវ​គម​នាគ​មន៍​មាន​ភាព​ងាយ​ស្រួល ខ្ញុំ​ទៅ​ផ្សារ​ជា​រឿយ​ៗ​។ មិន​ដូច​ពី​មុន មាន​ពេល​ខ្លះ​ជិត​មួយ​ខែ​ទើប​ខ្ញុំ​ទៅ​ផ្សារ​ម្តង​។​ខ្ញុំ​ទៅផ្សារ​ញឹក​ញាប់ ម៉្លោះ​ហើយ​មាន​ការ​ងារ​ធ្វើ​ច្រើន​នៅ​ពេល​សម្រាក​ពី​កិច្ច​ការ​ស្រែច​ម្ការ​"។ ថ្វី​ត្បិត​របរ​ត្បាញ​ត្រ​កៀត​ផ្តល់​ប្រាក់​ចំ​ណូល​មិន​ច្រើន​ក៏​ដោយ ប៉ុន្តែ​ក៏​ជា​ប្រ​ភព​ចំ​ណូល​លំ​នឹង ដើម្បី​បង​ស្រី​ស្វឹង​គិត​គូរ​ឲ្យ​កូន​ៗ​ទៅ​រៀន​រៀង​រាល់​ថ្ងៃ​។

បង​ស្រីង្វៀន​ធី​ហ្វា​ហ្វែ បញ្ជាក់​៖ ផ្លូវ​បេ​តុង​ថ្មី​នេះ មិន​ត្រឹម​តែ​បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជួយ​ធ្វើ​ឲ្យ​ទិដ្ឋ​ភាព​របស់​ភូមិ​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង​៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គី​ហ៊ីវ​ថាញ់