ទេសចរណ៍កឹងធើឈានឡើងឈរលំដាប់ថ្នាក់ទី២ នៅតំបន់វាលរាប ទន្លេគឺវឡុងទាំងខាងបរិមាណភ្ញៀវមកទស្សនានិងស្នាក់នៅ។ នោះក៏ អាស្រ័យក្រុងទាញយកផលទេសចរណ៍បង្អែក លើកត្តាដែលមាន លក្ខណៈចីរភាព មនុស្សនិងវប្បធម៌ភូមិស្រុក។
ជនរួមជាតិខ្មែរ ប្រគេនចង្ហាន់ព្រះសង្ឃនៅវត្ត ពិទូឃោសរង្សី នាឱកាសបុណ្យចូលឆ្នាំថ្មី។
នៅមហាសន្និបាតលើកទីIII សម្ព័ន្ធសមាគមទេសចរណ៍តំបន់វាលរាប ទន្លេគឺវឡុង ទេសចរណ៍កឹងធើ ត្រូវបានវាយតម្លៃឈរលំដាប់ថ្នាក់ទី២ នៅតំបន់វាលរាបទន្លេគឺវឡុងទាំងបរិមាណភ្ញៀវមកទស្សនា និងស្នាក់ នៅ។ ឆ្នាំ២០១៦ មានភ្ញៀវទេសចរមកទស្សនានៅកឹងធើជាង៥,៣លាននាក់ កើន១៤% បើប្រៀបនឹងឆ្នាំ២០១៥។ ចំណូលជាង១.៨០០ពាន់ លានដុង កើន៥%បើប្រៀបនឹងឆ្នាំមុនៗ ។ នាឱកាសតេតង្វៀនដាង ឆ្នាំ ២០១៧ កឹងធើក្លាយជាកន្លែងទេសចរណ៍ដ៏លេចធ្លោនៅតំបន់វាលរាប ទន្លេគឺវឡុង ដោយមានភ្ញៀវទេសចរមកទស្សនាជាង៦៥០.០០០នាក់ កើន៧%បើប្រៀបនឹងរយៈពេលឆ្នាំកន្លង។ សំខាន់ជាងគេគឺការឲ្យតម្លៃ ជាវិជ្ជមានពីសំណាក់ភ្ញៀវនិងក្រុមហ៊ុននាំភ្ញៀវ ទេសចរមកទេសចរនៅកឹងធើ គឺគ្មានស្ថានភាព "តម្លើងថ្លៃ" នៅថ្ងៃបុណ្យតេត បរិស្ថានទេសចរណ៍ សុវត្ថិភាព មនោរម្យ ពោរពេញដោយអត្តសញ្ញាណវប្បធម៌ ។ សម្រេចបានសមិទ្ធផលទាំងនេះ អាស្រ័យគណៈកម្មាធិការបក្សក្រុងកឹងធើ ចេញសេចក្តីសម្រេចលេខ០៣ -NQ/TU គណៈកម្មាធិការប្រជាជនក៏បានដាក់ចេញផែនការលេខ១១១//KH-UBND ស្តីពីការជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍ទេសចរណ៍កឹងធើ ជំរុញទេសចរណ៍កឹងធើក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។
ការអនុវត្តន៍គោលការណ៍នានាដូចពោលខាងលើ ដោយទទួលបានការស្របចិត្តស្របគំនិតរបស់ទូទាំងប្រព័ន្ធនយោបាយ និងការចូលរួមរបស់អាជីវកម្មសហគមន៍ ។ ជាក់ស្តែង គណៈកម្មាធិការប្រជាជនក្រុងបាន ចង្អុលការផ្ទាល់ដល់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលជាប់ពាក់ព័ន្ធ បង្ការទប់ស្កាត់ស្ថានភាពតម្លើងថ្លៃសេវាកម្ម ធ្វើឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពដល់ភ្ញៀវទេសចរ។ ជារៀងរាល់ថ្ងៃ នៅកំពង់និញកេវតែង មានកងអន្តរៈផ្នែកផ្លាស់វេនគ្នាយាមល្បាត ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ថ្លៃសំបុត្រទេសចរណ៍តាមដងព្រែក ទន្លេតែងបានបិទប្រកាសជាសាធារណៈ។ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ជានិច្ចកាលត្រួតពិនិត្យ គុណភាពនៅតាមមូលដ្ឋានសេវាកម្ម លើកទឹកចិត្តអង្គភាពនានាអនុវត្តបានល្អនូវវិធីរៀបចំណាត់ថ្នាក់ទទួលស្គាល់កន្លែងទេសចរណ៍គំរូ។ បច្ចុប្បន្ន ក្រុងកឹងធើមានកន្លែងទេសចរណ៍គំរូ៤កន្លែងនៅតំបន់វាលរាបទន្លេគឺវឡុង នោះគឺផ្សារអណ្តែតកៃរុាំង កំពង់និញកេវ វិជ្ជាស្ថានសមាធិទ្រុកឡឹមភឿងណាម ភូមិទេសចរណ៍មុីខាញ់និងកន្លែងទេសចរណ៍គំរូថ្នាក់ក្រុងចំនួន៥កន្លែង និងមូលដ្ឋានចំនួន៣សម្រេចបទដ្ឋានបម្រើភ្ញៀវទេសចរ (Vincom Plaza ស្វឹង ខាញ់វ៉ាងផាក Riverside និងរោងផ្សារបុរាណកឹងធើ)។ ចំណែកវត្តពិទូ ឃោសរង្សីជាកន្លែងទេសចរណ៍ផ្លូវចិត្ត ត្រូវបានឲ្យឈ្មោះថាវត្តល្អស្អាត បំផុតតំបន់វាលរាបទន្លេគឺវឡុង និងឋិតក្នុងចំណោមកន្លែងទេសចរណ៍ វប្បធម៌ផ្លូវចិត្តកំពូលៗទាំង១០០កន្លែងនៅតំបន់ភាគខាងត្បូង។
នៅខណ្ឌ ស្រុកនានារបស់ក្រុងកឹងធើ ខ្នះខ្នែងបង្កើតផលិតផលទេសចរណ៍ប្រកបដោយលក្ខណៈដោយឡែក ក្រោមការជំនួយកម្លាំងពីប្រភពទុនបុល៣០ពាន់លានដុងរបស់ក្រុងសម្រាប់បុគ្គល និងអង្គការធ្វើអាជីវកម្មទេសចរណ៍។ លោកលេមិញសើុង នាយករងមន្ទីរវប្បធម៌កី ឡានិងទេសចរណ៍ បញ្ជាក់៖" បណ្តាប្រភពកម្លាំងវិនិយោគទុនសម្រាប់ ផ្នែកទេសចរណ៍លើភូមិសាស្រ្តខណ្ឌ ស្រុកប្រកបដោយប្រសិទ្ធភាព គឺ អាស្រ័យការទាញយកផលកត្តាវប្បធម៌ ប្រជុំជីវកិច្ច ពលកម្មផលិតនៅភូមិភាគ បង្កើតកន្លែងទេសចរណ៍សហគមន៍ប្រកបដោយលក្ខណៈតំបន់ព្រែក ទន្លេ ចម្ការ។ អាស្រ័យហេតុនោះ ផ្នែកទេសចរណ៍កឹងធើតែង បង្កើតបាននូវផលិតផល ទេសចរណ៍និងកន្លែងទេសចរណ៍ថ្មីៗ ជាបន្តបន្ទាប់"។ ក្រុមហ៊ុននាំភ្ញៀវទេសចរជាច្រើន បានបញ្ជាក់៖ អាស្រ័យផលិតផលទេសចរណ៍មានលក្ខណៈភូមិស្រុក មានការវិនិយោគប្រកបដោយប្រសិទ្ធភាព ម៉្លោះហើយកឹងធើក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ របស់តំបន់។ តួយ៉ាងដូចស្រុកផុងដៀងមានចម្ការឈើហូបផ្លែ ភូមិរបរប្រពៃណីនិងបង្កើតបានកន្លែងថ្មីៗជាច្រើន ដូចជាចម្ការជីវស្ថានចម្រុះ អ៊ុកត្រាច់ ចម្ការកាកាវមើយកឿង ចម្ការឈើហូបផ្លែវ៉ាមសាង។ល។ ខណ្ឌកៃរាំុង បង្កើតប្រព័ន្ធផ្ទះសំណាក់ទាក់ទាញភ្ញៀវទេសចអន្តរជាតិ ដូចជាផ្ទះសំណាក់អ៊ុកហៀង វ៉ាមញុំ។ល។ ខណ្ឌប៊ិញធ្វី មានដំណើរទេសចរណ៍ស្វែងយល់ភូមិបុរាណឡុងតៀង ស្វែងយល់ពីផ្ទះបុរាណភូមិ របរកេរ្តិ៍ដំណែល និងទម្រង់រូបភាពទេសចរណ៍ សហគមន៍កោងសើុង។ ចំណែកនៅខណ្ឌអូរម៉ូង កំពុងពង្រីកសក្តានុភាពទេសចរណ៍ ភូមិរបរវប្បធម៌ សហគមន៍ជនជាតិខ្មែរនៅតាមវត្តអារាមនិងពិធីបុណ្យទាន។
ទន្ទឹមនឹងនោះ ក្រុងកឹងធើបានវិនិយោគទុនកសាងសំណង់និងសេវាកម្មជាច្រើន បម្រើទេសចរណ៍ លេចធ្លោបំផុតគឺស្ពានថ្មើរជើងកំពង់និញកេវ ក្លាយជាកន្លែងទស្សនាចរពេញនិយម ទទួលបានរង្វាន់ទេសភាពទីក្រុងអាស៊ីឆ្នាំ២០១៦។ ព្រមជាមួយនោះ កឹងធើនៅទាំងរៀបចំព្រឹត្តិការណ៍វប្បធម៌-បុណ្យ-ទាន-ទេសចរណ៍ ប្រកបដោយលក្ខណៈវប្បធម៌ ប្រជាប្រិយនិងតំបន់ព្រែក ទន្លេ ចម្ការ ពិធីភ្ជុំនំប្រជាប្រិយណាមបូ មហោស្រពវប្បធម៌-រាត្រីគោមភ្លើងពណ៌និញកេវ មហោស្រពទេសចរណ៍ផ្សារ អណ្តែតកៃរាំុង មហោស្រពអេកូទេសចរណ៍ផុងដៀង ពិធីបុណ្យកីអៀង ច្រត់ន័ង្គលទីសក្ការបូជា ប៊ិញធ្វី។ល។ ព្រឹត្តិការណ៍ទាំងនេះ រួមចំណែកបង្កបាននូវឋានៈជូនផ្នែកទេសចរណ៍ កឹងធើលើផែនទីទេសចរណ៍ជាតិ ។ លោកលេមិញសើុង ឲ្យដឹងបន្ថែម៖ "ឆ្នាំ២០១៧ ផ្នែកទេសចរណ៍កឹងធើនឹងកសាងដងវិថីក្រុងជំនាញលក់ម្ហូបអាហារ សេវាកម្ម ទេសចរណ៍នៅវិថីដេថាម -ស្រះសាងថោយ និងកន្លែងទេសចរណ៍គំរូ២កន្លែង ថ្នាក់តំបន់វាលរាបទន្លេគឺវឡុងរួមមាន៖ ស្ពានថ្មើរជើងនិងប្រជុំកោះកៃខេ-ទី សក្ការបូជាប៊ិញធ្វី គម្រោងកន្លែងទេសចរណ៍ជាតិកំពង់និញកេវ អភិវឌ្ឍ ទេសចរណ៍គួបផ្សំនឹងកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ និងបុណ្យទានប្រពៃណីរបស់ជនរួមជាតិខ្មែរ..."៕
ស្វឹងវៀង-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។