12/06/2017 - 16:11

លើកកម្ពស់ការស្វែងយល់អំពីច្បាប់ជូនប្រជាជន

ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​គណៈ​ចង្អុល​ការ​មជ្ឈិម​វាយតម្លៃ​ជា​ខេត្ត១​ ក្នុងចំណោម៦ខេត្ត​នៃ​ទូទាំង​ប្រទេស​ផ្សព្វផ្សាយ​អនុវត្ត​បាន​ល្អ​នូវ​គម្រោង​" បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ជូន​កម្មាភិបាល​ ប្រជាជន​តំបន់​ព្រំដែន​ កោះ​សមុទ្រ​ ដំណាក់កាល២០១៣​-២០១៦​"។ ​;ឃុំ​ទ្រុង​ប៊ិញ​ ស្រុក​ត្រឹង​ដេ​ បាន​ជ្រើស​ធ្វើជា​កន្លែង​ផ្សព្វផ្សាយ​គម្រោង​ពី​ ព្រោះ​ជា​ភូមិ​សាស្រ្ត​មាន​ជនរួមជាតិ​ខ្មែរ​រស់នៅ​កុះករ​មាន​អ្នក​កាន់សាសនា​ច្រើន​ ស្ថានភាព​រត់គយ​ បន្លំ​ពាណិជ្ជកម្ម​ មាន​និន្នាការ​កើនឡើង​ បាបគ្រោះ​សង្គម​ក៏​កើតឡើង​យ៉ាង​ស្មុគស្មាញ​។

រូបភាពឃោសនាផ្ទាល់មាត់ បានប៉ុស្ដិ៍ការពារព្រំដែនបៃយ៉ា រក្សាជាប្រចាំ។

តាម​ប្រសាសន៍​របស់​វរ​សេ​ នីយ៍​ទោ​វ៉​ហ្វាង​លៀ​ក ប្រធាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​បៃ​យ៉ា​ ចំណុះ​កងទ័ព​ ការពារ​ព្រំដែន​សុក​ត្រាំង​ ពេល​បាន​ជ្រើស​ធ្វើជា​កន្លែង​ផ្សព្វផ្សាយ​ គម្រោង​ យើងខ្ញុំ​បាន​ពង្រីក​តួនាទី​ភារកិច្ច​ជា​អ្នក​ផ្សព្វផ្សាយ​ច្បាប់​ផង​ ជា​គំរូ​ក្នុង​ការប្រតិបត្តិ​ច្បាប់​ផង​។ រៀបចំ​រូបភាព​ផ្សព្វផ្សាយ​ជាច្រើន​បែប​ ដូចជា​៖ ឃោសនា​ផ្ទាល់មាត់​ ផ្សាយ​តាម​ប្រព័ន្ធ​ផ្សាយសម្លេង​រៀបចំ​" ទិវា​ច្បាប់​" ទូសៀវភៅ​ច្បាប់​; បោះពុម្ព​ខិត​ប័ណ្ណ​ជា​ភាសាខ្មែរ​និង​សម្ដែង​ សិល្បៈ​ល្ខោននិយាយ​ជាដើម​។ ដើម្បី​នាំ​យក​នូវ​ខ្លឹមសារ​ច្បាប់​ជូន​ប្រជាជន​។ ផ្តើម​ពីនោះ​ ជួយ​ឲ្យ​ជនជាតិភាគតិច​ នេសាទ​ករ​យល់ដឹង​អំពី​ ច្បាប់​ក្នុង​ការ​ការពារ​អធិបតេយ្យ​ សន្តិសុខ​តំបន់​ព្រំដែន​សមុទ្រ​ ម្ល៉ោះ​ ហើយនឹង​នរ​ចិត្ត​ចេញទៅ​នេសាទ​ច្បាម​សមុទ្រ​។ច្រើន​ឆ្នាំ​កន្លង​ មាន​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ទាំងឡាយ​នៃ​ការ​ ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ ដែល​មានប្រសិទ្ធភាព​នៅ​ឃុំ​គំរូ​ទ្រុង​ប៊ិញ​; គឺ​បាន​ បង្កើត​ក្លឹប​ចំនួន១១​ ដើម្បី​ផ្សព្វផ្សាយ​ ពិគ្រោះ​ច្បាប់​ដោយ​ផ្ទាល់​ជូន​ប្រជាជន​។ អាស្រ័យហេតុ​នោះ​ ស្មារតី​ប្រតិបត្តិ​ច្បាប់​ក្នុង​សង្គម​ បាន​លើក​ កម្ពស់​យ៉ាង​ប្រត្យក្ស​។ បង​ស្រី​ឌិញ​ធី​តូង​ ប្រធាន​ក្លឹប​ "នារី​សាសនា​ កាតូលិក​ជាមួយនឹង​ច្បាប់​នៅ​ភូ​មិញ៉ា​ថើ​" ឲ្យដឹង​៖ "ក្រោយពី២ឆ្នាំ​សកម្មភាព​ ក្លឹប​មាន​សមាជិក២២រូប​ សុទ្ធតែ​ជា​បងប្អូន​នារី​ក្នុង​ជនរួមជាតិ​កាន់សាសនា​គ្រឹ​ស្ដ​។ ប៉ុន្មាន​ឆ្នាំ​ជិ​តៗ​នេះ​ បងប្អូន​នារី​មានស្មារតី​ទទួលបន្ទុក​ក្នុង​ ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់ធ្នាប់​ភូមិ​ អនុ​សង្កាត់​និង​តំបន់​ព្រំដែន​ សកម្ម​ ថ្កោលទោស​ឧក្រិដ្ឋ​កម្ម​លើ​ភូមិ​សាស្រ្ត​ រួមចំណែក​ការពារ​ជីវភាព​សុខសាន្ត​នៅ​ភូមិភាគ​"។

វរសេនីយ៍ឯក​ ង្វៀ​នក្វឹ​កកឿង​ ស្នងការ​នយោបាយ​នៃ​កងទ័ព​ការពារ​ព្រំ​ ដែន​សុក​ត្រាំង​ ឲ្យដឹង​៖ "ទិសដៅ​របស់​គម្រោង​ គឺ​បង្ក​បាន​ភាព​ស្រុះចិត្ត​ ស្រុះ​គំនិត​ខ្ពស់​ក្នុង​សហគមន៍​តំបន់​មាត់សមុទ្រ​ ដើម្បី​មាមីង​នឹងនរ​ចិត្ត​ ធ្វើការ​រកស៊ី​ កសាង​ជីវភាព​សុខដុមរមនា​ និង​ការពារ​អធិប​តេយ្យ​សន្ដិ​ សុខ​កោះ​សមុទ្រ​"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទោវ៉ហ្វាងលៀក