08/05/2017 - 16:43

កសាងប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

ជាមួយនឹងគោលលំនាំ "ហូបរួម ស្នាក់នៅរួម ធ្វើការរួម និយាយភាសា ខ្មែរនិងភាសាវៀតរួម" ច្រើនឆ្នាំកន្លង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារ ព្រំដែនភូម៉ី ស្រុកយ៉ាងថាញ់ (ខេត្តកៀងយ៉ាង) បានកសាងប្រៀបយុទ្ធ សាស្រ្តទឹកចិត្តប្រជាជន ផ្តើមពីនោះ រក្សាបានលំនឹងនូវសន្តិសុខអធិប តេយ្យព្រំដែនជាតិដីគោក។   

 

 កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី រួមជាមួយនឹង កម្លាំងការពារព្រំដែនកម្ពុជា ផ្សព្វផ្សាយជូនប្រជាជននៅតាម ខ្សែបន្ទាត់ព្រំដែននៃ ប្រទេសទាំងពីរអំពីផ្លូវព្រំដែននិង បង្គោលព្រំដែន។  

ប៉ុស្តិ៍ការពារព្រំដែនភូម៉ី ឈរជើងលើភូមិសាស្រ្តឃុំភូម៉ី ស្រុកតំបន់ព្រំ ដែនយ៉ាងថាញ់។ ច្រើនឆ្នាំកន្លង ក្នុងការពង្រីកគុណសម្បត្តិ "បងៗកង ទ័ពអ៊ំហូ" កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី តែងសម្រេចបាន ល្អនូវភារកិច្ចការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន រក្សាលំនឹងភាពសុខ សាន្តជូនប្រជាជនរស់នៅតាមតំបន់ជាប់ព្រំដែននឹងប្រទេសកម្ពុជា ។ វរសេនីយ៍ឯកបម្រុង ង្វៀនតៀងស៊ឺ ប្រធានប៉ុស្តិ៍ការពារព្រំដែនភូម៉ី ឲ្យ ដឹង៖ អនុវត្តទស្សនៈរបស់បក្សនិងរដ្ឋ ចំពោះគោលនយោបាយតំបន់ ព្រំដែនច្រើនឆ្នាំកន្លង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី អនុ វត្តបានល្អកិច្ចការបរទេសព្រំដែន និងកិច្ចការបរទេស ប្រជាជនកសាង ខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព រួមចំណែកពង្រឹងពង្រីកការពារប្រ ទេស សន្តិសុខតាមតំបន់ខ្សែបន្ទាត់ព្រំដែនជាតិ។ រៀងរាល់ខែ ប៉ុស្តិ៍ការ ពារព្រំដែន សហការជាមួយនឹងកម្លាំងការពារព្រំដែនប្រទេសជាមិត្ត រៀបចំដើរល្បាតការពារព្រំដែន  បង្គោលព្រំដែន។ កម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន ថែមទាំងរៀបចំប្រជុំកិច្ចការបរទេស ដោះដូរយោ បល់អំពីស្ថានការណ៍ និងឯកច្ឆ័ន្ទរបៀបដោះស្រាយនៅពេលមានហេតុ ការណ៍អ្វីមួយកើតឡើង។

យ៉ាងថាញ់ ជាស្រុកមួយក្នុងចំណោមស្រុកនៅជួបការលំបាករបស់ខេត្ត កៀងយ៉ាង ពីមុនប្រជាជនយ៉ាងថាញ់បង្កបង្កើនផលបង្អែកលើវិធីផលិត កម្មប្រពៃណី ព្រោះហេតុនោះ មិនសូវមានប្រសិទ្ធភាពប៉ុន្មាន។ មានគ្រួ សារជាច្រើនស្ថិតក្នុងស្ថានភាពលំបាក គ្មានលក្ខណសម្បត្តិគិតគូរឲ្យ កូនទៅរៀនសូត្រ។ យល់បាននូវការលំបាកនឿយហត់នោះ ទន្ទឹមនឹង អនុវត្តភារកិច្ចនយោបាយដែលបានប្រគល់ជូន ប៉ុស្តិ៍ការពារព្រំដែនភូម៉ី ថែមទាំងទទួលគាំពារកុមារមានស្ថានភាពលំបាក ដោយទំនុកបម្រុង ប្រាក់៥០០.០០០ដុងរាល់ខែ ជួយឲ្យប្អូនៗបានទៅកាន់សាលារៀន ។ មានភូមិតំបន់ឆ្ងាយដាច់ស្រយាលជាច្រើន និងតំបន់មានជនរួមជាតិខ្មែរ រស់នៅកុះករ ជីវភាពនៅជួបការលំបាកច្រើន  យុទ្ធជនប៉ុស្តិ៍ការពារព្រំ ដែនបានរួមជាមួយនឹងប្រជាជនកសាងជាកន្លែង បណ្តុះចំណេះដឹងនៅ ព្រំដែន ដូចជា៖ ភូមិ រ៉ាច់ហ្គោ វ៉ាមហាងនិងត្រាពត់។

វរសេនីយ៍ឯកបម្រុង ង្វៀនតៀងស៊ឺ ប្រធានប៉ុស្តិ៍ការពារព្រំដែនភូម៉ី ឲ្យ ដឹង៖ ចំពោះកងទ័ពការពារព្រំដែនការងារចលនាមហាជន គឺជាគន្លឹះសំ ខាន់។ ចង់អនុវត្តបានល្អនូវការចលនាមហាជនចំពោះជនរួមជាតិខ្មែរ មិនមែនគ្រាន់តែនិយាយឲ្យរួចពីមាត់នោះទេ  ត្រូវតែមានទង្វើជាក់ស្តែង ទៀតតាមគោលលំនាំ " ស្តាប់កងទ័ពនិយាយនិងមើល កងទ័ពការពារ ព្រំដែនធ្វើ" មានតែដូច្នេះ ទើបប្រជាជនជឿទុកចិត្ត។ អស់កាលច្រើនឆ្នាំ កន្លង អង្គភាពមានវិធានការជាច្រើន ឧបត្ថម្ភប្រជាជនអភិវឌ្ឍសេដ្ឋ កិច្ច-សង្គមកិច្ច ដូចជាសង់ផ្ទះមហាសាមគ្គី ជំហរជួយបុលទុនពីធនាគារ គោលនយោបាយសង្គមកិច្ចជូនគ្រួសារក្រីក្របុលទុន ផលិតកម្ម ឧបត្ថម្ភ ប្រាក់សិស្សក្រីក្រទៅរៀនជួយប្រជាជនធ្វើផ្លូវជួសជុលផ្ទះជាដើម៕

ឡេស៊ាង-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ាងថាញ់