16/02/2016 - 10:16

ភាពអ៊ូអរនារដូវផ្កាលម្អបុណ្យចូលឆ្នាំតេត

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ របរ​ដាំ​ផ្កាល​ម្អ​សម្រាប់​លក់​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត នៅ​ខេត្ត​សុក​ត្រាំង មាន​ភាព​រីកចម្រើនរហ័ស​និង​មាន​ប្រ​សិទ្ធ​ភាព​ ។ ផ្ដើម​ពី​មុខ​របរ​នេះ​មាន​គ្រួ​សារ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ រួម​ចំ​ណែក​ក្នុង​ការ​ក​កើត​នូវ​ភូមិ​របរ​ដាំ​ផ្កា​លម្អ​របស់​ភូមិ​ភាគ​នៅ​ពេល​ខាង​​មុខ។  

អ្នក​ចម្ការ​កំ​ពុង​ថែ​ទាំ​ផ្កា​សម្រាប់​លក់​ក្នុង​ឱ​កាស​បុណ្យ​ចូល​ ឆ្នាំ​តេត​។

ក្ដាប់​បាន​ចិត្ត​សាស្រ្ត​នៃ​ការ​និយម​អ្វី​ដែល​ថ្មី​ៗ និង​ប្រ​ភេទ​ផ្កា​មាន​ពណ៌ ឆើត​ឆាយ ម្ល៉ោះ​ហើយ​ឆ្នាំ​នេះ ទន្ទឹម​នឹង​ការ​ដាំ​ប្រ​ភេទ​ផ្កា​ប្រ​ពៃ​ណី​នា​នា មាន​ដូច​ស្បៃ​រឿង​និង​ផ្កា​ឈូក​រ័ត្ន​ជា​ដើម​។ អ្នក​ចម្ការ​នៅ​ទី​រួម​ខេត្ត​ង៉ា ណាំ​ភាគ​ច្រើន​បាន​វិ​និ​យោគ​ទុន​ដាំ​ប្រ​ភេទ​ផ្កា​ថ្មី​ៗ បង្ក​ឲ្យ​មាន​ផ្កា​លម្អ​យ៉ាង​សម្បូរ​បែប​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​តេត​ង្វៀន​ដាង មាន​ដូច​៖  សៅ​បាំង កំ​ភ្លឹង លឺវ​លី ។ល។ បង​ត្រឹង​វាំុង​ញ៉ីវ នៅ​ភូមិ​ឡុង​ហ្វា ឃុំ​តឹង​ឡុង ទី​រួម​ខេត្ត​ង៉ា​ណាំ (សុក​ត្រាំង​) ឲ្យ​ដឹង​៖ "ឆ្នាំ​នេះ គ្រួ​សារ​ខ្ញុំ​បម្រុង​ដាក់​លក់​ផ្កាល​ម្អ​៤​ប្រ​ភេទ​នោះ​គឺ​៖  ដើម​ឈើ​លម្អ​បៃ​តង​ ដើម​ផ្កា​អង្គា​សីល ផ្កា​ក្រ​ដាស់ និង​រុក្ខ​ជាតិ​តាំង​លម្អ​ក្នុង​ផ្ទះ​។ ផ្កា​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​រុក្ខ​ជាតិ លម្អ​ដែល​ទី​ផ្សារ​កំ​ពុង​ពេញ​និ​យម និង​មាន​តម្លៃ​សម​រម្យ​ម្ល៉ោះ​ហើយ មនុស្ស​ម្នា​ភាគ​ច្រើន​និ​យម​ទិញ​សម្រាប់​តុប​តែង​ក្នុង​ផ្ទះ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​"។

សង្កាត់​៨ គឺ​ជា​សង្កាត់​មួយ​ក្នុ​ង​ចំ​ណោម​សង្កាត់​ទាំង​ឡាយ​ដែល​ដាំ​ផ្កា​លម្អ​សម្រាប់​លក់​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត រីក​ចម្រើន​បំ​ផុត​នៅ​ភូមិ​សាស្រ្ត​សុក​ត្រាំង​។  លោក​ឡេវាំុង​ឌេ នៅ​អនុ​សង្កាត់​៦ សង្កាត់​៨ ជា​គ្រួ​សារ​មួយ​ដែល​មាន​ប្រ​វេ​ណី​ជំ​នាញ ដាំ​ផ្កា​អង្គា​សីល​លក់​នា​ឱ​កាស បុណ្យ​ចូល​ឆ្នាំ​តេត​ឲ្យ​ដឹង​៖​"​ បុណ្យ​ចូល​ឆ្នាំ​តេត​ឆ្នាំ​នេះ គ្រួ​​សារ​ខ្ញុំ​បម្រុង​នឹង​ដាក់​លក់​ដើម​អង្គា​សីល​រាប់​សិប​ដើម មាន​អា​យុ​កាល​ពី​៥​ដល់​១៥​ឆ្នាំ​។ គិត​ជា​មធ្យម​ភាគ​រៀង​រាល់​រដូវ​លក់​ដើម​អង្គា​សីល​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ពី​៣០​ដល់​៥០​លាន​ដុង​"។ តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ដាំ​ផ្កា​សម្រាប់​ផ្គត់​ផ្គង់​នៅ​ទី​ផ្សារ​តេត ង្វៀន​ដាង ឲ្យ​ដឹង​ដាំ​ផ្កា​អាច​នឹង​រក​បាន​ចំ​ណូល​លើស​ពី​៣​ដល់​៤​ដង បើ​ប្រៀប​នឹង​ការ​ផ​លិត​ស្រូវ ហើយ​ថែម​ទាំង​មិន​សូវ​ខាត​ផ្ទៃ​ដី​និង​ថ​វិ​កា​សម្រាប់​ដាំ​ដុះ​ទៀត​ផង​។ ថ្វី​បើដូ​ច្នោះក្ដី ការ​ដាំ​ផ្កា​ទាម​ទារ​អ្នក​ដាំ​ត្រូវ​យល់​ដឹង​ច្បាស់​អំ​ពី​លក្ខណៈ​នៃ​ប្រ​ភេទ​ផ្កា​នី​មួយ​ៗ តាំង​ពីរ​បៀប​កែ​ច្នៃ​រាង​រៅ​ក៏​ដូច​ជា​របៀប​បង្ការ​ជំ​ងឺ​ជា​ដើម​។ អនុ​វត្ត​បាន​ដូច្នោះ ទើប​សង្ឃឹម​ថា​នឹង​បង្កើត​បាន​ជា​ផលិត​ផល​ថ្មី​ផង ល្អ​ប្លែក​ផង​និង​ប្រ​កប​ដោយ​លក្ខ​ណៈ​ពិ​សេស​ជូន​អតិ​ថិ​ជន​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ង្វៀន​ដាង​។ បង​វ៉ូមិញ​ថាំង នៅ​អនុ​សង្កាត់​៣ សង្កាត់​៨ ក្រុង​សុក​ត្រាំង ឲ្យ​ដឹង​៖"ពី​មុន​នេះ ​ការ​លក់​ផ្កា​លម្អ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​នៅ​ខេត្ត​សុក​ត្រាំង សុទ្ធ​តែ​អា​ស្រ័យ​ឈ្មួញ​កណ្តាល​នាំ​មក​ពី​សា​ឌាក (ខេត្ត​ដុង​ថាប​) ទាំង​អស់​​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អ្នក​ដាំ​ផ្កា​លម្អ​នៅ​ខេត្ត​សុក​ត្រាំង បាន​ខិត​ខំ​រាវ​រក រៀន​សូត្រ​បទ​ពិ​សោធន៍​ដាំ​ផ្កា​សម្រាប់​លក់​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត ម្ល៉ោះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​ចំ​នួន​ផ្កា​លម្អ​ដាក់​លក់​លើ​ភូមិ​សាស្រ្ត​ខេត្ត​ភាគ​ច្រើន គឺ​ដោយ​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ដាំ​"។

តាម​ការ​សន្និ​ដ្ឋាន​របស់​គ្រួ​សារ​ចូល​រួម​ដាំ​ផ្កា​ភាគ​ច្រើន ឲ្យ​ដឹង​៖ តេត​ង្វៀន​ដាង​ឆ្នាំ​នេះ ប្រ​ជាជ​ន​នៅខេត្ត​សុក​ត្រាំង​អាច​នឹង​មាន​ជម្រើស​ច្រើន​ត្បិត​អី​ផ្កា​លម្អ​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​ដាំ​ដោយ​សម្បូរ​បែប និង​មើល​ឃើញ​ពេញ​ចិត្ត​៕

យ៉ីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេវាំុង​ឌេ