06/10/2015 - 14:15

ចិញ្ចឹមគ្រែងឈាមក្រោមម្លប់ព្រៃបង្ការ

ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដាំ​ដុះ និងចិញ្ចឹម​ជល​ផល​លើ​ផ្ទៃ​ទឹក​ជាង​៣០​%​នៅ​តំ​បន់​ព្រៃ​បង្ការ ដែល​បាន​ទទួល​នូវ​ការ​ប្រ​គល់​ទាំង​ស្រុង​ជូន ឃុំ​នា​នា​ប្រ​ប​មាត់​ស​មុទ្រ​ស្រុក​អាង​មិញ (កៀង​យ៉ាង​​)​។ សា​ខា​នា​យក​ដ្ឋាន​ប្រ​ភព​ចំ​ណូល​ផល​នៃ​ជល​ផល បាន​ជំ​នួយ​កូន​ពូជ​និង​ផ្ទេរ​ជូន​បច្ចេក​ទេស​ចិញ្ចឹម​គ្រែង​ឈាម ដើម្បី​ជួយ​មា​មីង​រក​បាន​ប្រាក់​ចំ​ណូល លំ​នឹង​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​។

 ប្រ​មូល​ផល​គ្រែង​ឈាម​ក្រោម​ម្លប់​ព្រៃ​បង្ការ​ប្រប​មាត់​ស​មុទ្រ​ឃុំ​តឹង​ថាញ ស្រុក​អាង​មិញ​។

របរ​ចិញ្ចឹម​គ្រែង​ឈាម​ក្រោម​ម្លប់​ព្រៃ​នៅ​ស្រុក​អាង​មិញ បាន​រីក​ចម្រើន​តាំង​ពី​ឆ្នាំ​២០០៥​។ ថ្វី​បើ​ដូច្នោះ​ក្ដី  មា​មីង​ចិញ្ចឹម​គ្រែង​ឈាម​ភាគ​ច្រើន គឺ​ចិញ្ចឹម​តាម​ការ​ពិ​សោធន៍​របស់​ខ្លួន​ឯង ទិន្ន​ផល​ទាប​។ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដាំ​ដុះ និង​ចិញ្ចឹម​ជល​ផល​ក្រោម​ម្លប់​ព្រៃ​បង្ការ​ប្រ​ប​មាត់​ស​មុទ្រ សា​ខា​នា​យក​ដ្ឋាន​ប្រ​ភព​ចំ​ណូល​ផល​នៃ​ជល​ផល​ខេត្ត​កៀង​យ៉ាង បាន​អនុ​វត្ត​គម្រោង​ "​អ​នុវត្ត​ភាព​ជឿន​លឿន​សម្រាប់​ទម្រង់​រូប​ភាព​ចិញ្ចឹម​គ្រែង​ឈាម ក្នុង​ល័ក្ខ​ខ័ណ្ឌ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៅ​ប្រប​មាត់​ស​មុទ្រ ព្រៃអ៊ូ​មិញ​ថឿង​" ​ដែល​អនុ​វត្ត​នៅ​ឃុំ​ដុង​ហឹង​A និង​ឃុំ​តឹង​ថាញ់​។

មាន​១៤​គ្រួ​សារ​ចូល​រួម​គម្រោង ក្នុង​នោះ​មាន​៧​គ្រួ​សារ​ចិញ្ចឹម​លើ​ផ្ទៃ​ទឹក​ប្រប​មាត់​ស​មុទ្រ​៧​ហិក​តា ចំ​ណុះ​ឃុំ​ដុង​ហឹង​A និង​៧​គ្រួ​សារ​ចិញ្ចឹម​លើ​ផ្ទៃ​ទឹក​៨​ហិក​តា ចំ​ណុះ​ឃុំ​តឹង​ថាញ់​។ គ្រួ​សារ​នី​មួយ​ៗត្រូវ​បាន​ជំ​នួយ​កូន​ពូជ​គ្រែង​ឈាម​២៥០.០០០កូន​/ហិក​តា​/​ឆ្នាំ ប្រ​ហាក់​ប្រ​ហែល​៥០​% នៃ​គ្រែង​ឈាម​ចិញ្ចឹម​ស​រុប​ខ្នាត​ពូជ​១.៤០០​កូន​/​គី​ឡូ​ក្រាម​។ កម្រិត​ចិញ្ចឹម​៥០​កូន​/ម​២។ ទន្ទឹម​នឹង​នោះ គម្រោង​នៅ​ទាំង​បំ​ពាក់​ឧបករណ៍​តាម​ដាន​បរិស្ថាន​ទឹក​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស រៀប​ចំ​ទៅ​ទស្សន​កិច្ច​រៀន​សូត្រ​បទ​ពិ​សោធន៍​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​គ្រែង​ឈាម​មួយ​ចំ​នួន​នៅ​ខេត្ត​តៀង​យ៉ាង​និង​បា​រៀ​-វ៉ូង​តាវ​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ឆ្នាំ២០១៣ ទិន្ន​ផល​គ្រែង​ឈាម​ចិញ្ចឹម​តំ​បន់​ព្រៃ​បង្ការ​របស់​គ្រួ​សារ​ចូល​រួម​គម្រោង​សម្រេច​មធ្យម​ភាគ​២,៥​តោន​/ហិក​តា។ ឆ្នាំ​២០១៤​កើន​ឡើង​៣,៤៤​តោន​/​ហិក​តា។ តម្លៃ​គ្រែង​ឈាម​ក្នុង​ឆ្នាំ​២០១៤ ចាប់​ពី​៣៦​.០០០ -៥២.​០០០ដុង​/គី​ឡូ​ក្រាម ខ្ពស់​ជាង​២.០០០​ដុង​/គី​ឡូក្រាម បើ​ប្រៀប​​នឹង​ឆ្នាំ​២០១៣​។ យោង​ប្រ​សាសន៍​របស់​ម​ហា​បរិញ្ញា ង្វៀន​ធីអាញ់​ង៉ា សា​ខា​នា​យក​ដ្ឋាន​ប្រ​ភព​ចំ​ណូល​ផល​នៃ​ជល​ផលកៀងយ៉ាង ឲ្យ​​ដឹង​៖ គ្រួ​​​សារ​ទាំង​ឡាយ​ឋិត​ក្នុង​គម្រោង​ចិញ្ចឹម​គ្រែង​ឈាម ក្រោម​ម្លប់​ព្រៃ​ឆ្នាំ​២០១៤ ចំ​ណេ​ញ​ពី​៧២-១៦៤​លាន​ដុង​/ហិក​តា។​ រដូវ​ចិញ្ចឹម​គ្រែង​ឈាម ឆ្នាំ​២០១៥ គ្រួសារ​ទាំង​ឡាយ​ចូល​រួម​គម្រោង​បម្រុង​ដោយ​អត្រា​ផល​ចំ​ណេញ​ពី​៣,៩-៤​% ប្រៀប​ជា​មួយ​នឹង​ទុន​វិ​និ​យោគ​សរុប​។ លោក​យ័ញ​អ៊ុក នៅ​ភូមិ​សែវ​ឡា វិ​និ​យោគ​ទុន​ជាង​៤២​លាន​ដុង ក្រោយ​រយៈ​ពេល​ចិញ្ចឹម​បាន​១​ឆ្នាំ បរិ​មាណ​ផល​គ្រែង​ឈាម​លក់​បាន​៤,៣​តោន ចំ​ណូល​បាន​ជាង​១៨៩​លាន​ដុង ចំ​ណេញ​១៤៧​លាន​ដុង អត្រា​នៃ​ផល​ចំ​ណេញ​​៣,៥​%។

ទន្ទឹម​នឹង​នោះ ប្រ​ជា​ជន​នៅ​ទាំង​ចិញ្ចឹម​ក្ដាម​ក្នុង​ស្រះ​ចិញ្ចឹម​គ្រែង​ឈាម មធ្យ​ម​ភាគ​១២០​កូន​/ម២​។ ខណៈ​ពេល​នោះ ក្ដាម​ទំ​និញ​សម្រេច​ទម្ងន់ ពី​២០០​-៤០០ក្រាម​/ក្បាល​។ ចុង​រដូ​វ​ប្រ​មូល​ផល​ទិន្ន​ផល​គ្រែង​ឈាម ចិញ្ចឹម​សម្រេច​បាន​២,៥​តោន​/ហិក​តា ក្ដាម​សម្រេច​បាន​២៣០​គី​ឡូក្រាម​/ហិក​តា។ ការ​ចិញ្ចឹម​គួប​ផ្សំ​ក្ដាម ជា​មួយ​នឹង​គ្រែង​ឈាម​ធ្វើ​ឲ្យ​កាន់​តែ​សម្បូរ​បែប​មុខ​សញ្ញា​ចិញ្ចឹម​នៅ​ក្នុង​ផ្ទៃ​ដី​ផលិត​កម្ម​តែ​មួយ​ទិន្ន​ផល​គ្រែង​ឈាម និង​ប​រិ​មាណ​ផល​ក្ដាម​កើន​ឡើង​បន្ថែម ប្រ​សិទ្ធ​ភាព​ប្រ​ភព​ផល​នៃ​ជល​ផល​ក្រោម​ម្លប់​ព្រៃ​បង្ការ​ប្រ​ប​មាត់​ស​មុទ្រ ក៏​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​៕

ឡេស៊ាង - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​អាង​មិញ​