08/04/2015 - 09:07

ក្នុងទឹកចិត្តប្រជាជនមានអ៊ំហូជានិច្ច

កន្លងជាង៤៥ឆ្នាំ អ៊ំហូជាកំពូលអ្នកដឹកនាំរបស់ប្រជាជាតិវៀតណាម ឋិតនៅជានិច្ចក្នុងទឹកចិត្ត លោក​គឹម​ភឿកហឿង នៅភូមិថាញ់តុង (ឃុំថាញ់តុង ស្រុកដឹមយើុយ ខេត្តកាម៉ាវ)។ លោកជាជនជាតិខ្មែរណាមបូ មួយរូបក្នុងចំណោមជនរួមជាតិខ្មែរដែលធ្លាប់បានជួបអ៊ំពីរដង។ល។

 គោរពរំលឹកវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេ្ទសក៍ជាទីគោរពស្រ ឡាញ់ហូជីមិញ។

នាឱកាសឈានចូលឆ្នាំថ្មី​ លោកហឿងរៀបរាប់ឲ្យ​ដឹង លើកដំបូង លោក​បានជួបអ៊ំហូ គឺនៅពេលដែលលោកកំពុងបង្រៀននៅសាលា កម្មាភិបាលជនជាតិមជ្ឈិមនៅហាណូយ។ លើកទីពីរគឺនៅពាក់កណ្ដាលឆ្នាំ១៩៦៨ ខណៈលោកត្រៀមត្រឡប់មកភាគខាងត្បូងវិញ។ នៅពេលលោកអ៊ំទទួលអនិច្ចកម្ម ដើម្បីរំលឹកដល់បិតាជាតិ នៅតំបន់មូលដ្ឋានបដិវត្តន៍ជាច្រើនរបស់ខេត្តកាម៉ាវ បានរៀបចំទីសក្ការបូជាអ៊ំហូ ។ ដោយឡែកលោកគឹមភឿកហឿង ដើម្បីសម្ដែងនូវទឹកចិត្តគោរពដឹង គុណអ៊ំហូ លោកបានតម្កល់ឆាយាលក្ខណ៍អ៊ំហូ នៅក្នុងគេហដ្ឋានរបស់ លោកសម្រាប់រំលឹកគុណ។ មិនត្រឹមតែលោកហឿងប៉ុណ្ណោះទេ ប្រជាជន និងជនរួមជាតិខ្មែរភាគច្រើននៅឃុំថាញ់តុង តែងតម្កល់ឆាយា លក្ខណ៍អ៊ំហូនៅលើអាសនៈដ៏សមគួរក្នុងផ្ទះ។ រីឯប្រជាជននៅឃុំតឹងយ៉ឹង ជាឃុំជនបទថ្មីដំបូងបង្អស់របស់ស្រុកដឹមយើុយ ព្រមទាំងប្រជាជននៅភូមិឃុំនានាក្នុងតំបន់ជិតខាង ក៏បានធ្វើដូចនេះដែរ។ "នាឱកាសទិវា​បុណ្យជាតិ ២កញ្ញា ឆ្នាំ២០១៤ កន្លងហើយសាខាបក្សភូមិទាំង៦ និងប្រ​ជា​ជននៅលើភូមិសាស្រ្តឃុំថាញតុង បានស្ម័គ្រចិត្តរួមវិភាគទាននូវទេយ្យវត្ថុ កម្លាំងកាយ រួមគ្នារៀបចំបាយម្ហូបសែនរំលឹកអ៊ំហូ នៅទីស្នាក់ ការភូមិថាញ់តុង ដើម្បីសម្ដែងនូវការគោរពដឹងគុណអ៊ំហូជាទីគោរព" - លោកត្រឹងអាញ់ចក  អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដឹមយើុយ មានប្រសាសន៍ដូច្នេះ។ ជាជនជាតិខ្មែរម្នាក់ ដូច្នេះលោកចក យល់ច្បាស់ពីទឹកចិត្តរបស់ប្រជាជនភូមិភាគចំពោះអ៊ំហូជាទីគោរព ។ លោកចក បញ្ជាក់ថា ថ្ងៃដែលលោកអ៊ំទទួលអនិច្ចកម្ម​ ​ទឹកចិត្តគោរព​អ៊ំ ហូរបស់ប្រជាជនខេត្តកាម៉ាវ ក៏ដូចជាតំបន់នានាជាច្រើនទៀតបានក្លាយជាកម្លាំងស្មារតីដ៏ហានក្លា ប្រយុទ្ធយកជ័យជម្នះលើពួកសត្រូវ ឈ្លានពាន។ រីឯក្នុងដំណាក់កាល បច្ចុប្បន្ននេះកម្លាំងដ៏ខ្លាំងក្លានោះ បានសម្ដែងឡើងដោយការប្ដេជ្ញាចិត្តរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍គំរូ សីលធម៌អ៊ំហូ សាមគ្គីទាំងកម្លាំងកាយកម្លាំងចិត្ត ដើម្បីកសាងភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿង។ គណៈកម្មាធិការបក្ស ស្រុកដឹមយើុយ បានបំផុសចលនាក្នុងសមាគម អង្គការមហាជននានា "លើកកម្ពស់ស្មារតីប្រតិបត្តិក្រមសីលធម៌ការងារ សាធារណៈរបស់កម្មាភិបាល អ្នករដ្ឋការបុគ្គលិក និងផ្លាស់ថ្មីការអនុវត្តន៍ទម្រង់រដ្ឋ​បាល​ចាប់ពីថ្នាក់ស្រុកដល់មូលដ្ឋាន" ។ ចំពោះឃុំមានជនជាតិខ្មែររស់នៅកុះករ ដូចឃុំថាញ់តុង ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌អ៊ំហូ  ឆ្លងតាមរយៈខ្លឹមសារ  "លើកកម្ពស់ស្មារតីទទួលបន្ទុក លុបបំបាត់ចរិតអាត្មានិយម គប្បីនិយាយទន្ទឹមនឹងធ្វើ"

ក្នុងរយៈពេលជាង៥ ឆ្នាំអនុវត្តការចលនា "រៀនសូត្រនិងធ្វើតាមគំរូ សីលធម៌ហូជីមិញ" ការចលនានេះ មានការរីកសាយភាយយ៉ាងខ្លាំងក្លា នៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនិងនៅក្នុងមជ្ឈដ្ឋានប្រជាជនដ៏កុះករនៅ ខេត្តកាម៉ាវ។ នៅស្រុកភូតឹង បក្ខភាគស្រុកនេះ នៅទាំងបានចេញ សេចក្ដីសម្រេចប្រគល់ការងារដល់បក្ខជនទទួលបន្ទុក គាំពារគ្រួសារក្រីក្រ និងបំផុសចលនាទូទាំងបក្ខជន ប្រជាជនប្រើប្រាស់ឲ្យអស់ពីលទ្ធ ភាពនូវដីទំនេរជុំវិញផ្ទះ ជុំវិញស្រះបង្គានាគ ដើម្បីដាំបន្លែបង្ការរកប្រាក់ ចំណូលបន្ថែម។ តាមប្រសាសន៍លោក វ៉ទ្រឿងយ៉ាង អនុប្រធានគណៈ កម្មាធិការប្រជាជនស្រុកភូតឹង ការដាំបន្លែបង្ការ គឺជាវិធីរៀនសូត្រតាមអ៊ំហូ អំពីចរិត" ព្យាយាម សន្សំសំចៃ"  ដើម្បីលុបបំបាត់ភាពខ្ជះខ្ជាយ។

ចំណែកនៅស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចស្រុក ថើយប៊ិញ ផ្នែកអប់រំបានបំផុសចលនា គ្រូបង្រៀនម្នាក់ៗ ជួយដល់ សិស្សក្រីក្រដែលមានជីវភាពជួបការលំបាកមួយរូប។ នៅមន្ទីរពេទ្យ ពហុវិជ្ជាស្រុកកាយណឿក បានអនុវត្តតាមដំបូន្មានអ៊ំហូ "គ្រូពេទ្យល្អ ប្រៀបដូចវិសុទ្ធមាតា" ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមគំរូ វីរយុទ្ធជនពលីទាំងឡាយ។ ការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌អ៊ំហូ ក៏បានសមាគមនារីស្រុកថើយប៊ិញ ស្រុកង៉ុកហ៊ៀង ចលនាបងប្អូននារី អនុវត្តការប្រិតសំចៃ  ដើម្បីចិញ្ចឹមជ្រូកដី កសាងមូលនិធិសម្រាប់ជំនួយ សមាជិកាទាំងឡាយដែលជួបការលំបាកក្នុងជីវភាព ឈានឡើងដោយ បង្កបង្កើនផលពង្រីកសេដ្ឋកិច្ចគ្រួសារ ។ល។


ផ្ដើមពីការចលនាប្រឡងប្រណាំងរៀនសូត្រ និងធ្វើតាមគំរូសីលធម៌អ៊ំហូ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសមូហភាព និងបុគ្គលគំរូជាច្រើន លេចធ្លោលើគ្រប់វិស័យ រួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចវប្បធម៌សង្គម កិច្ចរបស់ខេត្តមានការរីកចម្រើន ដោយឥតឈប់ឈរ - លោកម៉ាយទ្រីវតៀង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត​កាម៉ាវ បញ្ជាក់ដូច្នេះ ៕

ហ៊ឺវតុង-ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បុណ្យជាតិ២កញ្ញា