"របររបស់ខ្ញុំគឺកាត់សក់ ប៉ុន្តែខ្ញុំចូលចិត្តនឹងវិស័យសិល្បៈ។ រយៈកាលជាង៤០ឆ្នាំកន្លង ខ្ញុំចាប់អាជីពកាត់សក់ ប៉ុន្តែនៅតែចិញ្ចឹមក្តីប្រាថ្នា សិល្បៈ" -សិល្បករដាវស៊ិនរំភើបចិត្តពេលរំលឹកដល់ជីវិតសិល្បៈរបស់ខ្លួន។ ឋិតក្នុងជន្មាយុ៦១ឆ្នាំ សិល្បករខ្មែរមួយរូបដែលមានស្រុកកំណើតនៅខណ្ឌអូរម៉ូង ក្រុងកឹងធើ នៅតែបង្ហាញរូបរាងសមសួនកាយវិការក្រមិចក្រមើមនៅលើឆាកសម្តែង។
សិល្បករដាវស៊ិន(ខាងឆ្វេង)ហាត់សមជាមួយនឹងសិល្បករ ចម្រៀងតាយតឺរបស់ក្រុងកឹងធើ។
នៅមហោស្រពសិល្បៈកំប្លែងមិនជំនាញទូទាំងប្រទេសឆ្នាំ២០១៦ ប្រព្រឹត្តឡើងនៅក្រុងហ្វេកន្លងហើយ ក្រុមសិល្បៈមហាជនក្រុងកឹងធើ លើកយករឿង "ឌឹកហ្គយ" (Đất gọi) ចូលរួមសម្តែងទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង។ សិល្បករដាវស៊ិន ជាអ្នកដឹកនាំរឿង និងដើរតួសៅ-ក (Sáu Cò) រួមចំណែកដ៏សំខាន់ឲ្យក្រុមសិល្បៈមហាជនក្រុងកឹងធើ " យកកណ្តឹងទៅរោទ៍នៅស្រុកនាយ"។ រំលឹកពីតួសម្តែងសៅ-ក សិល្បករដាវស៊ិន ឲ្យដឹង៖ "ដើរតួសៅ-កដូចបេះបិទជីវិតសិល្បៈរបស់ខ្ញុំ។ អ៊ីចឹងខ្ញុំច្រៀងនិងសម្តែងតាមសម្រួល"។ ដោយការចូលចិត្តសិល្បៈ ញុាំងឲ្យសិល្បករដាវស៊ិន "ភ្លេចអស់រឿងជីវិតភ្លេចទាំងរបរកាត់សក់ដែលជាចំណូលសំខាន់របស់ខ្លួនទៀតផង"។
លោកដាវស៊ិន កើតនិងធំដឹងក្តីនៅតំបន់ពោរពេញដោយប្រវេណីសិល្បៈនៅអូរម៉ូង។ អាយុជាង១០ឆ្នាំ លោកដាវស៊ិនមានឱកាសចូលរួមក្រុមសិល្បៈចម្រៀងតាយតឺជាមួយនឹងតន្រ្តីករ សិល្បករល្បីឈ្មោះជំនាន់នោះ តួយ៉ាងដូចសៅលុង ណាំថើម ថាញ់ដៀង។ល។ ហើយ លោកក៏ចេះច្រៀងបទខ្លីៗមួយចំនួនផងដែរ។ លុះដល់អាយុ១៨ឆ្នាំ លោកដាវស៊ិន បានបងរបស់គាត់បង្រៀនរបរកាត់សក់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែពេលទំនេរលោកតែងឆ្លៀតទៅទស្សនាសិល្បៈ។ "រាត្រីណាមានសម្តែងសិល្បៈ ខ្ញុំតាមដានទស្សនាលុះចប់កម្មវិធី ព្រឹកឡើង ធ្វើការមិនកើតសឹងតែមាន" លោកដាវស៊ិន បានរំលឹកឡើងដូច្នេះ ។
បច្ចុប្បន្ន ក្រៅពីអាជីពកាត់សក់ សិល្បករដាវស៊ិននៅទាំងជាសហការី នៃមជ្ឈមណ្ឌលវប្បធម៌-កីឡាស្រុកថើយឡាយ ជាមួយនឹងភារកិច្ច តម្លើងរឿង និងជាតួសម្តែងរបស់ក្រុមឃោសនាការចល័ត។ លោកល្បីឈ្មោះពីយូរមកហើយជាមួយនឹងតួកំប្លែង។ លោកមានសម្លេងពីរោះរណ្តំ។ លោកដាវស៊ិន គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករដែលមានសម្លេងពីរោះខាងចម្រៀងតាយតឺរបស់កឹងធើ។ ពិសេសការប៉ិនប្រសប់ច្រៀង និងសម្តែងកាយវិការរបស់សិល្បករដាវស៊ិន បានមជ្ឈដ្ឋានចម្រៀងតាយតឺណាមបូកោតសរសើរ។ លោកដាវស៊ិន ចែករំលែក៖ ពីព្រោះចម្រៀងកាយវិការ គឺជាឈ្នាន់នៃការរីកចម្រើនរបស់ចម្រៀងតាយតឺ និងជាលំនាំនៃល្ខោន កៃលឿង ដូច្នេះ ចម្រៀងមិនត្រឹមតែពីរោះ រណ្តំប៉ុណ្ណោះទេ នៅទាំងរៀបរាប់បញ្ចេញទឹកមុខ គួបផ្សំនឹងការសម្តែងកាយវិការឲ្យសមស្រប។ ឈុតសម្តែងជាច្រើន ក្នុងនោះមានរឿង"យុទ្ធជ័យបន្តបន្ទាប់"ជាដើម អាស្រ័យសិល្បករដាវស៊ិនសម្តែង បង្កបាននូវចំណាប់អារម្មណ៍ចំពោះទស្សនិករជន៕
ឌាំងហ្វិញ-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។