បច្ចុប្បន្ន មានកសិករជាច្រើននៅសង្កាត់នានា តំបន់ជាយក្រុងសុកត្រាំង កំពុងមាននិន្នាការជ្រើសចិញ្ចឹមគោទឹកដោះ ធ្វើជាទម្រង់រូបភាពចិញ្ចឹមសំខាន់។
ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះរបស់ប្រជាជននៅតំបន់ជាយក្រុងសុកត្រាំង។
គ្រួសារបងលីមិញសាង នៅអនុសង្កាត់៣ ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយចិញ្ចឹមគោទឹកដោះនៅសង្កាត់៨ ក្រុងសុកត្រាំង។ បងសាង ឲ្យដឹង៖ "ពីមុនប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួល ដោយឃើញគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ អាស្រ័យចិញ្ចឹមគោទឹកដោះ ម៉្លោះហើយខ្ញុំខំសន្សែសន្សំប្រាក់ទិញគោទឹកដោះចិញ្ចឹម។ បន្ទាប់មកខ្ញុំក៏ទៅចុះឈ្មោះចូលជាសមាជិកនៃសហករណ៍កសិកម្ម Evergrowth (អង្គភាពប្រមូលទិញទឹកដោះគោតែមួយគត់នៅសុកត្រាំង)។ បច្ចុប្បន្ន គោទឹកដោះ២ ក្បាលរបស់គ្រួសារខ្ញុំកំពុងធំធាត់ ឆ្នាំក្រោយនេះវានឹងផ្តល់ទឹកដោះ"។ ផ្តើមពីគោទឹកដោះ៣ក្បាលដំបូងមកទល់ពេលនេះ គ្រួសារលោកត្រឹងទ្រុងង៉ៀ នៅសង្កាត់៨ មានហ្វូងគោឡើងដល់៧៣ក្បាល ក្នុងនោះមានគោទឹកដោះ២៩ក្បាល បច្ចុប្បន្ន៨ក្បាលកំពុងផ្តល់ទឹកដោះ។ តាមប្រសាសន៍របស់លោកង៉ៀ ចិញ្ចឹមគោទឹកដោះនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គោទឹកដោះមួយក្បាលៗផ្តល់ទឹកដោះប្រមាណ១៥គីឡូក្រាម ក្នុងមួយថ្ងៃនិងបានសហករណ៍កសិកម្ម Evergrowth ប្រមូលទិញក្នុងតម្លៃ១២.៦០០ដុង/គីឡូក្រាម។ លោកង៉ៀ ឲ្យដឹង៖ "ដំបូងគ្រួសារខ្ញុំមានប្រាក់ទិញគោទឹកដោះបានតែ៣ក្បាលប៉ុណ្ណោះ។ ដោយឃើញទម្រង់រូបភាពនេះមានប្រសិទ្ធភាព ខ្ញុំបុលទុនធនាគារដើម្បីទិញគោទឹកដោះបន្ថែមមកចិញ្ចឹម។ អាស្រ័យចិញ្ចឹមគោទឹកដោះ ទើបជីវភាពគ្រួសារខ្ញុំ បានធូរធារដូចសព្វថ្ងៃ។ ទិសដៅរបស់ខ្ញុំគឺពង្រីកហ្វូងគោឡើងដល់ទៅ១០០ក្បាល។ នៅពេលខាងមុខ គ្រួសារខ្ញុំនឹងបើកទីតាំងប្រមូលទិញទឹកដោះគោរបស់គ្រួសារអ្នកចិញ្ចឹមនៅក្នុងសង្កាត់នានា និងនៅតំបន់ជិតខាងដើម្បីបង្កើនប្រាក់ចំណូល"។
តាមរយៈគ្រួសារអ្នកចិញ្ចឹមគោទឹកដោះនៅភូមិសាស្រ្តសង្កាត់៨ ឲ្យដឹង៖ ពីមុនទម្រង់រូបភាពចិញ្ចឹមជ្រូក ត្រូវបានជ្រើសជារបរចិញ្ចឹមសំខាន់ ប៉ុន្តែដោយសារតម្លៃមិនទៀងទាត់និងងាយរងការកើតជំងឺ ដូច្នេះគ្រួសារជាច្រើនបានបង្វែរមកចិញ្ចឹមប្រភេទសត្វផ្សេងៗវិញ។ ដោយឃើញទម្រង់រូបភាពចិញ្ចឹមគោយកទឹកដោះនាំមកប្រសិទ្ធភាពខ្ពស់ ហើយមានគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារម៉្លោះហើយប្រជាជននៅសង្កាត់៨ ចាប់ផ្តើមជ្រើសយកទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ។ តាមប្រសាសន៍លោកយឿងថាញកៀក អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៨ ឲ្យដឹង៖ ជាតំបន់ជាយក្រុង ម៉្លោះហើយសង្កាត់៨ មានផ្ទៃដីផលិតកម្មច្រើនបង្គួរ សមស្របក្នុងការអភិវឌ្ឍន៍ការចិញ្ចឹមគោទឹកដោះ។ ផ្តើមពីនោះ គណៈកម្មាធិការប្រជាជនសង្កាត់៨លើកទឹកចិត្តមាមីងកសិករ គ្រួសារធ្វើស្រែមិនសូវមានប្រសិទ្ធភាព បង្វែរមកអនុវត្តទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ។ ទន្ទឹមនឹងនោះ ភូមិភាគនឹងជំនួយទុននិងបច្ចេកទេស ដើម្បីមាមីងនឹងនរចិត្តក្នុងការចិញ្ចឹម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បង្កើនប្រាក់ចំណូលដល់គ្រួសារ៕
យ្វីអាញ់-មុនី