ក្រោយពីដង្ហែគម្ពីរយកមកពីប្រទេសថៃ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តថឿថៀង-ហ្វេ គណៈពុទ្ធសាសនាទក្ខិណនិកាយនៅហ្វេ បានរៀបចំតាំងពិព័រណ៍ "ព្រះត្រៃបិដក -ចារលើស្លឹករឹត មានអាយុកាល២.០០០ឆ្នាំ" នៅវត្តហ្វៀងខុង សង្កាត់ហឿងហូ ក្រុង ហឿងត្រា។
តំណាងសមាគមពុទ្ធសាសនាប្រទេសថៃ ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ នៅសមាគមពុទ្ធសាសនាវៀតណាមខេត្តថឿថៀង-ហ្វេ។
នេះគឺជាគម្ពីរបុរាណ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាកេរដំណែលវប្បធម៌មនុស្សជាតិ។ ម្យ៉ាងទៀត ការតាំងពិព័រណ៍បានទាក់ទាញព្រះសង្ឃ ពុទ្ធបរិស័ទ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសចូលបូជានិងទស្សនាច្រើនកុះករ។ ពិសេស គម្ពីរបុរាណទាំងនេះ រួមមានព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្មនិងគម្ពីរផ្សេងៗទៀតរបស់ព្រះមហាកច្ចាយនត្ថេរ។ នេះគឺជាវត្ថុបុរាណ វប្បធម៌ពិសេសស្ថិតក្នុងកម្រងសមូហកម្មរបស់លោក Schoeyen វិទ្យាករនិងជាបុរាណវិទូមួយរូបជាជនជាតិន័រវេស ត្រូវបានធ្វើកំណាយក្នុងរូងភ្នំតាមបន្ទាត់ព្រំដែនប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន-កន្លែងនៅជិតទីតាំងព្រះពុទ្ធរូបទ្រង់ឈរពីរអង្គ ឆ្លាក់ក្នុងរូងភ្នំបានទទួលរងបំផ្លាញពីកងកម្លាំងឥស្លាមជ្រុលនិយម Taliban បំផ្ទុះដោយគ្រាប់ម៉ីនបំផ្លិចបំផ្លាញកាលពីដើមសតវត្សរ៍ទី XXI (ឆ្នាំ២០០១); តាមពិតនេះគឺជារតនវត្ថុមិនអាចកាត់ថ្លៃបានអំពីវប្បធម៌ ពុទ្ធសាសនា; ជាឯកសារភ័ស្តុតាងប្រកបដោយវោហាកោសល្យទូន្មាន ប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាដំណាក់កាលមួយដ៏រុងរឿងនៃព្រះពុទ្ធសាសនា២.០០០ឆ្នាំមុន។
ព្រះតេជព្រះគុណផាបតុង អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈពុទ្ធសាសនាទក្ខិណនិកាយនៅខេត្តថឿថៀង-ហ្វេ ព្រះចៅអធិការវត្តហ្វៀងខុង មានព្រះថេរដីកា៖ "វត្ថុបុរាណ ក្រោយពីបានប្រទះឃើញ កកាយឡើងត្រូវបានការពារយ៉ាងហ្មត់ចត់នៅប្រទេសន័រវេស។ បច្ចុប្បន្ន វត្ថុបុរាណទាំងនេះត្រូវបានសមាគមពុទ្ធសាសនាប្រទេសថៃខ្ចីយកទៅដាក់តម្កល់នៅប្រទេសឥណ្ឌា (ឆ្នាំ២០១៥) និងបណ្តាប្រទេសក្នុងសមាគម ASEAN ឆ្នាំនេះ។ ដោយយល់ឃើញពីសារៈសំខាន់នៃវត្ថុបុរាណវប្បធម៌នេះហើយ បានជាសមាគមពុទ្ធសាសនាបានទំនាក់ទំនង ដោះដូរយោបល់ជាមួយនឹងលោក Siam Saenkhat ភ្នាក់ងារនៃរដ្ឋាភិបាលប្រទេសន័រវេស ហើយក៏ជាអ្នកត្រូវបានសមាគមពុទ្ធសាសនាប្រទេសថៃអនុញ្ញាតឲ្យរៀបចំការដង្ហែវត្ថុបុរាណទៅកាន់ប្រទេសនានា និងសូមនាំយកវត្ថុបុរាណវប្បធម៌ពុទ្ធសាសនាទាំងនេះ យកទៅរៀបចំតាំងពិព័រណ៍នៅវត្តហ្វៀងខុង ខេត្តថឿថៀង-ហ្វេ៕
ក្វឹកវៀត (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) លីសៀ