26/05/2015 - 08:11

ឃុំវីធ្វីជម្រុញល្បឿនកសាងជនបទថ្មី

ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​វី​ធ្វី ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ទាំង​ពីរ គឺ​ភូមិ​២ និង​ភូមិ​៨​។  អា​ស្រ័យ​ដោយ​គោល​ន​យោ​បាយ​អា​ទិ​ភាព​របស់​បក្ស​និង​រដ្ឋ ទើប​សេដ្ឋ​កិច្ច​គ្រួ​សារ​មា​មីង​នៅ​ភូមិ​ទាំង​ពី​រ​នេះ មាន​ជំ​ហាន​រីក​ចំ​រើន​។ 

 ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​៦ ឃុំ​វី​ធ្វី បាន​បើក​ឲ្យ​ប្រើ​ប្រាស់​។

តាម​ប្រ​សាសន៍​លោក​ផាង​វុាំង​តុង អនុ​ប្រធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វី​ធ្វី ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី សំ​ណង់​ទាំង​ឡាយ​ដែល​នៅ​ក្នុង​តំ​បន់​មាន​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ តែង​បាន​ថ្នាក់​ដឹ​ក​នាំ​ឃុំ​អា​ទិ​ភាព​ធ្វើ​មុន​។ ព្រោះ​ហេតុ​នោះ ដង​ផ្លូវ​ចូល​ទៅ​ភូមិ​៦ និង​ភូមិ​៨ មិន​ត្រឹម​តែ​បាន​វិ​និ​យោគ​ទុន​កសាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្កើន​កម្រិត​និង​បើកទូ​លាយ​បើ​ប្រៀប​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​។ ដង​ផ្លូវ​ប្រ​វែង​ប្រ​មាណ​២.០០០​ម៉ែត្រ ទើប​បាន​កសាង​សម្រេច​រួច​រាល់​ជា​ក្តី​រីក​រាយ​របស់​មា​មីង​នៅ​ទី​នេះ។ អ្នក​មីង​ធី​គឹម​ហើង នៅ​ភូមិ​៨​មាន​ប្រសាសន៍ៈ​"ផ្លូវ​ថ្មី​ទូ​លាយ ហើយ​ខ្ពស់​ដូច្នេះ មិន​ខ្លាច​ទឹក​លិច​ទៀត ចំ​ណែក​សិស្សា​នុសិស្ស​ជិះ​កង់​ទៅ​រៀន​ក៏​មិន​ខ្លាច​ប៉ះ​ទង្គិច​គ្នា​ដែរ​"​។​ នេះ​គឺ​ជាដង​ផ្លូវ​មួយ​អា​ស្រ័យ ដោយ​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​កសាង​។ ទន្ទឹម​ជា​មួយ​នឹង​ការ​កសាង​ផ្លូវ​គមនា​គមន៍ ក៏​បាន​កសាង​ស្ពាន​បេ​តុង​តភ្ជាប់​ព្រែក​ប្រ​ឡាយ ម៉ូ​តូ​អាច​នឹង​បើក​បរ​ទៅ​មក​បាន​ដោយ​សុ​វត្ថិ​ភាព​។ ក្រៅ​ពី​នោះ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ ជូន​មា​មីង​មាន​កន្លែង​ធ្វើ​បុណ្យ​ទាន​ស្រួល​បួល ឃុំ​បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត កសាង​ព្រះ​វិ​ហារ​និង​បង្កើន​កម្រិត​ជួស​ជុល​វត្ត​អូរ​ជុំ ព្រឹក្សា​ជា​មួយ​ថ​វិ​កាស​រុប​ជាង​២,៥​ពាន់​លាន​ដុង; ក​សាង​ឈាប​នដ្ឋាន​ នៅ​ភូមិ​៦​ជា​មួយ​ថវិ​កា​ជាង​៧២៨​លាន​ដុង​។ 

ក្នុង​ដំ​ណាក់​ការ​កសាង​ជន​បទ​ថ្មី អត្រា​គ្រួ​សារ​ក្រី​ក្រក្នុ​ង​តំ​បន់​ជន​រួម​ជាតិ​ខ្មែ​រ​របស់​ឃុំ​វី​ធ្វី​នៅ​មាន​អត្រា​ខ្ពស់ បើ​ប្រៀប​ធៀប​ជា​មួយ​នឹ​ង​ចំ​ណោម​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ។​  ហេតុ​ដូច្នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ បាន​ធ្វើ​សេ​នា​ធិ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​មាន​ផែន​ការជំ​នួយ​ថ​វិ​កា​ដល់​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក ដើម្បី​កសាង​ទម្រង់​សេដ្ឋ​កិច្ច​សំ​ដៅ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។   លោក​តុង បាន​ឲ្យ​ដឹងៈ​" ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ឧទ្ទេស​នាម​គ្រួ​សារ​ខ្មែរ​ចំ​នួន​៩៣ បុល​ទុន​ជា​មួយ​ចុង​ការ​ទាប​នៅ​ធនា​គារ​គោល​ន​យោ​បាយ សង្គម​។ ទន្ទឹម​នឹង​នោះ ថែម​ទាំង​ឧបត្ថម្ភ​១០​គ្រួ​សារ ក្នុង​គ្រួ​សារ​នី​មួយ​ៗ ទទួល​បាន​១០​លាន​ដុង ដើម្បី​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​ជ្រូក​។ គ្រួ​សារ​ដែល​បាន​ចូល​រួម​ចិញ្ចឹម​ជ្រូក បច្ចុប្បន្ន កំពុ​ង​អនុវត្ត​បាន​ល្អ​រង់​ចាំ​ថ្ងៃ​លក់ ល្បាស់​ដំ​បូង​។ ចំ​ពោះ​គ្រួ​សារ​ទាំង​ឡាយ​ដែល​បាន​បុល​ទុន ឃុំ​ក៏​បាន​ទៅ​ពិ​និត្យ​ពិ​ច័យ ជំ​ហាន​ដំ​បូង​មិ​ន​ទាន់​មាន​គ្រួ​សារ​ណា​ដែល​ប្រើ​ទុន​ខុស​ទិស​ដៅ​ទេ​។ ហើយ​ភាគ​ច្រើន គឺ​គ្រួ​សារ​ទាំង​នេះ​បុល​ទុន​យក​មក​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ចិញ្ចឹម​សត្វ ដាំ​ចំ​ការ​។ល។"។ ដើម្បី​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥​នេះ ឃុំ​វី​ធ្វី ត្រូវ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​​នៅ​​ក្រោម​៧​% បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​គឺ​៩,៣៧​%​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​គឺ​២៩​លាន​ដុង​/ម្នាក់​/ឆ្នាំ​ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​មធ្យម​ភាគ​២៦លា​ន​ដុង​/ម្នាក់​/ឆ្នាំ​។ បញ្ហា​កសាង​មូល​ដ្ឋាន គឺ​សម្រេច​តាម​បទ​ដ្ឋាន​កសាង​ជន​បទ​ថ្មី មាន​ដង​ផ្លូវ​មួយ​ចំ​នួន​កំ​ពុង​បាន​ជម្រុញ​ល្បឿន ដើម្បី​សម្រេច​រួច​រាល់​ទៅ​តាម​ការ​កំ​ណត់​។

ចាប់​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​២០១៥ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខិ​ត​ខំ​សម្រេច​ឲ្យ​បាន​លក្ខ​ឋាន​ចំ​នួន​៣ សល់​ពី​នោះ​ដើម្បី​វី​ធ្វី​បាន​ទទួល​ស្គាល់​​ជា​ឃុំ​ជន​បទ​ថ្មី​៕

ហា​យ៉ាង​ -សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាង​វុាំង​តុង