26/04/2016 - 09:25

បណ្តុះពន្លកសិល្បៈ

ប៉ុន្មាន​​ឆ្នាំ​​ជិត​ៗ​​នេះ ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ  តែង​យក​ចិត្ត​ទុក​​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន​កង​ជួរ​សិល្ប​ករ-កា​រិនី​ស្នង​បន្ត​វេន​។ ការ​ងារ​នេះ​ជា​ជំ​ហាន​ដំ​បូង​ទ​ទួល​បាន​លទ្ធ​ផល​ដ៏​ត្រ​ចះ​ត្រ​ចង់​។

 ឈុត​ចម្រៀង​កុមារ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី សម្តែង​ដោយ​ប្អូនៗ​​សិស្ស​ប​ឋ​ម​សិក្សា​ខេត្ត​ត្រា​វិញ បាន​ទស្ស​និក​ជន​ទះ​ដៃ​អប​អរ​។

នៅ​ក្នុង​ពិ​ធី​ប្រ​ឡង​ចម្រៀង​កៃ​លឿង​ជំ​នាញ​ឆ្នាំ​២០១៥ រៀប​ចំ​នៅ​ខេត្ត​បាក​លីវ​ ទស្ស​និក​ជន​ជា​ច្រើន​បាន​ទះដៃ​គាំ​ទ្រ​ឈុត​សម្តែង ​"ចម្រៀង​ជា​​ពួក​កុមារ​ជន​ជាតិ​ខ្មែរ"​  របស់​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​​​។ ចំ​ណុច​ពិសេស​គឺ សិល្ប​ករ​តូចៗ​ទាំង​៣រូប ស្ថិត​ក្នុង​កម្រិត​អា​យុ​ប​ឋម​វ័យ គឺ​ប្អូន​ថាច់​ស្វឹង​ យ្វី ​គឹម​សួ​ស្តី​និង​ហុក​ស្រី​នាង​។ ដោយ​របៀប​សម្តែង​ទន់​ភ្លន់​និង​រៀប​រយ​ បាន​ជា​ឈុត​​សម្តែង​​របស់​​ប្អូនៗ ត្រូវ​បាន​ទស្ស​និក​ជន​ទះ​ដៃ​គាំ​ទ្រ​យ៉ាង​កង​រំ​ពង​។ ឈុត​សម្តែង​នេះ បាន​ទទួល​ជ័យ​លាភី​លេខ​២ សម្រាប់​ខ្លឹម​សារ​កុ​មារ​និង​ជ័យ​លាភី​បេក្ខ​ជន​វ័យ​ក្មេង​បំ​ផុត​។

លោក​ថាច់​ស៊ុង អ​នុ​ប្រ​ធាន​ក្រុម​សិល្បៈ​រ​ស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិ​ញ ឲ្យ​ដឹង ៖ "បច្ចុប្បន្ន ក្រុម​កំ​ពុង​បណ្តុះ​បណ្តាល​ទេព​កោ​សល្យ​វ័យ​ក្មេង មាន​អាយុ​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​។ ប្អូនៗ​ឆាប់​បាន​ខិត​ជិត​ជា​មួយ​នឹង​វិស័យ​សិល្បៈ គឺ​ចិត្ត​គំ​និត​ស្នេ​ហា​សិល្បៈ​កាន់​តែ​ធំ ​ហើយ​ប្រ​សិទ្ធ​ភាព​នៃ​សិល្បៈ​នៅ​ពេល​អ​នា​គត​កាន់​តែ​ខ្ពស់​។ ព្រោះ​ហេតុ​នោះ  ក្រុម​តែង​យក​ចិត្ត​ទុក​ដាក់​ស្វែង​​រក​ទេព​កោ​សល្យ​ផ្តើម​ពី​អា​យុ​ប​ឋ​ម​វ័យ​។ ដោយ​សារ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​អា​ណា​ព្យា​បាល​សិស្ស​ ហើយ​សា​លា​រៀន​ក៏​បាន​បង្ក​លក្ខ​ណ​សម្បត្តិ​ងាយ​ស្រួល ហេតុ​នោះ​ជា​ជំ​ហាន​ដំ​បូង​ ក្រុម​ទទួល​បាន​នូវ​លទ្ធ​ផល​ដ៏​ត្រ​ចះ​ត្រ​ចង់​។ ជាក់​ស្តែង​គឺ ប្អូនៗ​បាន​ទទួល​ជ័យ​លា​ភី​​ខ្ពស់​នៅ​ក្នុង​ពិ​ធី​ប្រ​ឡង​​និង​​ម​ហោ​ស្រព​សិល្បៈ​"​។​

បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ស្ថាន​ភាព​ខ្វះ​កង​ជួរ​សិល្បក​រ​-​កា​រិ​នី​ស្នង​បន្ត​ ដែល​ភូមិ​ភាគ​នា​នា​តែង​ជួប​ប្រ​ទះ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ បាន​ជំ​ហរ​បណ្តុះ​បណ្តាល​ផ្តើម​ពី​កម្រិត​មតេ្តយ្យ​។ អា​ស្រ័យ​ហេតុ​នោះ ឈុត​សម្តែង​មាន​ភាព​សម្បូរ​បែប​ខាង​តួ​សម្តែង កម្រិត​អា​យុ បង្ក​បាន​ចំ​ណាប់​អា​រម្មណ៍​​ពី​សំ​ណាក់​ទស្ស​និក​ជន​។ បង​សើុង​ចិន្តា កម្មា​ភិ​បាល​ចំ​ណុះ​បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត​ដុង​ថាប មាន​ស្រុក​កំ​ណើត​នៅ​ត្រា​វិញ ឲ្យ​ដឹ​​ង​​ដោយ​ក្តី​រីក​រាយ​៖​ "ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំ​ណើត​ច្រើន​ឆ្នាំ ហេតុ​នោះ​ពេល​​ឮ​បទ​ចម្រៀង​កុ​មារ ដែល​ប្អូនៗ​សម្តែង ខ្ញុំ​រំ​ភើប​ចិត្ត​យ៉ាង​ខ្លាំង"​។ បង​ស្រី គឹម​ធី​ហយ សិល្ប​កា​រិ​នី​របស់​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង ៖ "ខ្ញុំ​ជា​ម្តាយ​របស់​ហុក​ស្រី​នាង ខ្ញុំ​ចូល​បម្រើ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ជាង​២០​ឆ្នាំ។ តាម​ពិត​ទៅ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​បាន​កំ​ណត់​ទិស​ឲ្យ​កូន​តាម​អា​ជីព​សិល្បៈ​ទេ​។ ក្មួយៗ​ដ​ទៃ​ទៀត​ក្នុង​ក្រុម​ក៏​ដូច្នោះ​ដែរ ពេល​ម្តាយ​ឪ​ពុក​ សម្តែង​លើ​ឆា​​ក​ក្មួយៗ​រៀន​តាម ហើយ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​"​។​

អា​ស្រ័យ​ដោយ​ស្នាក់​នៅ​មណ្ឌល​ស​មូ​ហ​ភាព​របស់​ក្រុម ប្អូនៗ​ជិត​ដិត​គ្នា​តាំង​ពី​តូច​ បាន​​ជា​ឈុត​​សម្តែង​របស់​ប្អូនៗ​មាន​ភាព​ទន់​ភ្លន់​និង​រស់​រ​វើក​។ ទោះ​បី​ត្រូវ​ហាត់​សម​និង​ដើរ​សម្តែង​ច្រើន​ ប៉ុន្តែ​លទ្ធ​ផល​​រៀន​សូត្រ​របស់​ប្អូនៗ​នៅ​តែ​ល្អ​ប្រ​សើរ​ជា​និច្ច​ ម្ល៉ោះ​ហើយ​តែង​បាន​សា​លា​រៀន​និង​លោក​គ្រូ​អ្នក​គ្រូ​ទុក​ចិត្ត​។ ប្អូន​ថាច់​ស្វឹង​យ្វី ឲ្យ​ដឹង ៖ "ប្អូន​ចង់​ក្លាយ​ជា​សិល្ប​ករ​ជំ​នាញ​មួយ​រូប​​ដូច​ជា​ម្តា​យ​ឪ​ពុក​អ៊ី​ចឹង​ដែរ​"៕​

ថាច់​ថាញ់​ភូ-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ស៊ុង