បច្ចុប្បន្នមើមខ្ទឹមក្រហមត្រូវបានឈ្មួញប្រមូលទិញនៅនឹងចម្ការតម្លៃពី១២.០០០ដុងដល់១៤.០០០ដុង/គីឡូក្រាម។ ជាមួយនឹងតម្លៃនេះមាមីងកសិករទទួលបានប្រាក់ចំណេញជាង៧០លានដុង/ហិកតា បន្ទាប់ពីដាំនិងថែទាំក្នុងរយៈពេលត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ។
កសិករឃុំទ្រឿងឡុងហ្វាប្រមូលផលខ្ទឹមក្រហម។
ឈានចូលពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៤បងឡេវុាំងដៀននៅភូមិកោងទ្រឹង ឃុំត្រឿងឡុងហ្វាប្រមូលផលខ្ទឹមក្រហមបានចំនួន៣កុងទិន្នផលមិនពេញ១តោន/កុងតម្លៃលក់១១.០០០ដុង/គីឡូក្រាម បន្ទាប់ពីគិតគូរចំណូលចំណាយរួចបងនៅចំណេញបានជាង១៦លានដុង។បងដៀនទើបប្រមូលផលខ្ទឹមក្រហមចំនួន៤,៥កុងនាដើមខែធ្នូ ទិន្នផលមធ្យមភាគ១តោន/កុងកំពុងហាលនៅនឹងចម្ការ។ បងដៀនឲ្យដឹង៖ អាស្រ័យដាំខុសរដូវបានជាទិន្នផលមិនខ្ពស់ប៉ុន្តែជាមួយនឹងតម្លៃលក់ដូចសព្វថ្ងៃ បន្ទាប់ពីគិតគូរចំណូលចំណាយរួចខ្ញុំនៅចំណេញបានជិត៣៥លានដុង។
ឆ្នាំនេះជាឆ្នាំទី៣ដែលគ្រួសារបងដៀនជ្រើសដាំដំណាំខ្ទឹមក្រហម។ បងដៀនឲ្យដឹង៖ដាំដំណាំខ្ទឹមក្រហមខុសរដូវថ្វីត្បិតទិន្នផលបានត្រឹមតែពាក់កណ្តាល បើប្រៀបនឹងដាំត្រូវរដូវប៉ុន្តែផ្ទុយមកវិញតម្លៃមើមខ្ទឹមពូជចុះថ្លៃពី៤០ពាន់ដុងនៅ២០ពាន់ដុងម៉្លោះហើយកសិករនៅតែទទួលបានប្រាក់ចំណេញខ្ពស់។តាមការគិតគូររបស់បងដៀនប្រាក់ចំណាយឲ្យការដាំខ្ទឹមក្រហមប្រមាណពី៣លានដល់៤លានដុង/កុងដូច្នេះក្នុងមួយកុងៗបាននាំមកនូវប្រាក់ចំណេញពី៦ដល់៨លានដុង។បន្ទាប់ពីឃើញបងដៀនដាំបានផលច្រើនថែមទាំងលក់បានថ្លៃម៉្លោះហើយមានគ្រួសារកសិករជាច្រើនជ្រើសដាំដំណាំខ្ទឹមក្រហមជាមុខដំណាំចម្បងសម្រាប់គ្រួសារ។បងដៀនឲ្យដឹងបន្ថែម៖បច្ចុប្បន្នគ្រួសារខ្ញុំកំពុងរៀបចំដីត្រៀមដាំខ្ទឹមក្រហមត្រូវរដូវជាបន្តលើផ្ទៃដី១០,៥កុង។
បច្ចុប្បន្នកសិករនៅឃុំតំបន់មាត់សមុទ្ររបស់ស្រុកយ្វៀងហាយកំពុងរួសរាន់ប្រមូលផលខ្ទឹមក្រហមខុសរដូវរួចហើយរៀបចំដីត្រៀមឲ្យការដាំត្រូវរដូវជាបន្ត។មាមីងកសិករបានដាំខ្ទឹមក្រហមខុសរដូវលើផ្ទៃដីជាង១៥០ហិកតាប្រមូលផ្តុំនៅឃុំនានាដូច៖ឃុំត្រឿងឡុងហ្វាយឹងថាញ់និងដុងហាយក្នុងនោះឃុំត្រឿងឡុងហ្វាមានផ្ទៃដីដាំច្រើនបំផុតគឺជាង១០០ហិកតា។
តាមការកត់សម្គាល់របស់កសិករជាច្រើននៅទីនេះមូលហេតុនាំឲ្យផ្ទៃដីខ្ទឹមក្រហមកើនឆាប់គឺអាស្រ័យមុខដំណាំនេះមានប្រៀបជាងដំណាំផ្សេងៗនៅភូមិភាគដូចឪឡឹកដំឡូងជ្វា។រយៈពេលដាំខ្ទឹមក្រហមក៏ខ្លីត្រឹមតែ៦០ថ្ងៃដាំខ្ទឹមក្រហមតិចមានជំងឺសត្វល្អិតបំផ្លាញហើយពុំសូវខាតកម្លាំងថែទាំតម្លៃលក់ចេញលំនឹងបង្គួរ អាចនឹងរក្សាទុកផលិតផលបានក្នុងរយៈពេលយូរម្យ៉ាងវិញទៀតអាចនឹងដាំបានទាំងប្រាំងវស្សា៕
មិញដុង(travinh.gov.vn)បកប្រែៈមុនី