04/10/2016 - 08:24

ឃុំដុងថាញ់ផ្លាស់ថ្មី

ដុង​ថាញ់ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​​ថ្មី​ជា​ផ្លូវ​ការ ចា​ប់​ពី​ដើម​ឆ្នាំ២​០១៦ មក​ទល់​​ពេល​នេះ ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង មាន​ការ​អភិវឌ្ឍន៍​ឥត​ឈប់​​ឈរ​។

 

ឃុំ​ជន​បទ​ថ្មី​ដុង​ថាញ់​។

គ្រួ​សារ​លោក​ថាច់​ហ៊ើយ ជា​គ្រួ​សារ​ខ្មែរ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឥ​ឡូវ​ឈាន​ឡើង​ធូរ​ធារ​មាន​អំណួត​អំ​ពី​ផ្ទះថ្មី​ជា​មួយ​នឹង​យើង​ខ្ញុំ​៖ "ចាប់​ពី​ដើម​ឆ្នាំមក​ទល់​ពេល​នេះ គ្រួសារ​ខ្មែ​រ​ជា​ច្រើន​ក្នុង​ឃុំបាន​សង់​​ផ្ទះ​ថ្មី​​ ក្នុង​នោះ​មាន​គ្រួ​​សារ​ជា​ច្រើន ពី​មុន​ក៏​ជា​គ្រួ​សារ​ក្រី​ក្រ​ដូច​ខ្ញុំ​ប៉ុន្តែ​ឥ​ឡូវ​បាន​ធូ​រ​ធារ​អស់​ហើយ​។ ផ្ទះ​សម្បែង​ថ្មី គួប​ផ្សំនឹង​ផ្លូវ​ថ្មី​និង​សំ​ណង់​ដ​ទៃ​ទៀត មា​មីង​ដាំផ្កាល​ម្អ​នៅ​មុខ​ផ្ទះ ហេតុ​នោះ​ផ្លូវ​ថ្នល់​ឥឡូវស្អា​ត​និង​ស្រ​ឡះស្រ​ឡំ​។ អ្នក​ដែល​មិន​សូវ​បាន​មក​ឃុំ​ដុង​ថាញ់ តែង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំ​ង​ចំ​ពោះការ​ផ្លាស់​ថ្មី​ដ៏​រហ័ស​បែប​នេះ"​។ ដុង​ថាញ់​បាន​ក្លាយជា​ឃុំ​ជន​ប​ទ​ថ្មី គឺជា​ក្តីស​ង្ឃឹម​តាំង​ពី​រយូរ​របស់​ប្រជា​ជន​នៅ​ភូមិ​ភាគ និង​ជា​កម្លាំង​ចល​ករ​សម្រាប់​មា​មីង​បញ្ចេញ​កម្លាំង​ធ្វើ​ការ​រក​ស៊ី កសាង​មាតុ​ភូមិ​ជា​បន្ត​។ ផ្តើមពី​កម្រិត​ប្រាក់​ចំ​ណូល​មធ្យម​ភាព​កាល​ឆ្នាំ​២០១៥ គឺ​៣០​លាន​ដុង/​ម្នាក់​/ឆ្នាំ​។ ឆ្នាំនេះ​មាមី​ង​ឃុំដុង​ថាញ់ខិត​ខំសម្រេច​កម្រិត​៣៥​លាន​ដុង/​ម្នាក់​/ឆ្នាំ​។ ទទួល​បាន​កម្រិត​កំ​ណើន​នេះ គឺ​អា​ស្រ័យ​មា​មីង​ខ្នះ​ខ្នែង​រក​ស៊ី ប្រើ​ប្រាស់​ប្រភ​ព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ដោយ​ប្រ​សិទ្ធ​ភាព​។ តួ​យ៉ាង​ដូច បង​ឌោ​វាំុ​ង​ហាយ គឺជា​គ្រួសារ​ខ្មែ​រ​ក្រី​ក្រ​ទើប​បាន​រដ្ឋ​ឧបត្ថម្ភ ឲ្យ​ដឹង​​៖ "គ្រួ​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត​កម្ម បាន​បុល​ទុន​ប៉ុន្តែ​មិន​ដឹង​ប្រ​កប​កិច្ច​ការ​អ្វី​។ ដោយ​បាន​កម្មា​ភិ​បាល​ឃុំ​ពិ​គ្រោះ ហេតុ​នោះ​ខ្ញុំ​ជួល​ដី​ដាំ​ដំ​ណាំ រួម​ផ្សំចំ​ណែក​ប្រ​ពន្ធ​ខ្ញុំ​បាន​បង្ក​លក្ខណៈ​ជួល​តូប​លក់​បន្លែ​នៅផ្សា​រ​ដុង​ថាញ់​។ ឥឡូវ​ជីវ​ភាព​គ្រួសារ​ខ្ញុំ ​​ បា​ន​ធូ​រ​ធារ​ជា​បណ្តើរ​ៗ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​រក​ស៊ី ឆ្នាំ​ក្រោយ​នឹង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

តាម​ប្រ​សាសន៍​របស់​បង​សេី​ុង​រឿ អនុ​ប្រ​ធាន​គណៈកម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់​៖ ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​មួយ​ចំ​នួន​អាស្រ័យ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ដូច​​៖ ចិញ្ចឹម​ទា​សាច់​ច្រើន (គ្រួ​សារ​នី​មួយ​ៗ​បាន​ឧបត្ថម្ភ​ឥត​សំ​ណង​ចំ​នួន​៧,៥​លាន​ដុង ផ្តល់​ពូជ​សត្វ​ចិញ្ចឹម​និង​ចំ​ណី​ដោយ​ឥត​គិត​ថ្លៃ​១ល្បាស់​ដំបូ​ង​); ត្បាញ​កំ​ប្លោក កាត់​ដេរ​ឧស្សាហ​កម្ម និង​ចិញ្ចឹម​គោ​ជា​ដើម​។ ទន្ទឹម​នឹង​នោះ ដុង​ថាញ់​ក៏​បាន​ប្រ​គល់​ផ្ទះ​ចំ​នួន​៣​៣​ខ្នង​ជូន​គ្រួសា​រ​ក្រី​ក្រ​  និ​ង​គ្រួ​សារ​ខ្មែរ​លំ​បាក​ខាង​ផ្ទះ​សម្បែង​។ ផ្លូវ​ខេត្ត​លេខ​៩០៩ តភ្ជាប់​ពី​វត្ត​សិ​រី​សទ្ធា​រាម​ (តា​សែន​) នៅ​វភូ​មិ​ហ្វា​ថាញ់​១​ទៅ​មជ្ឈ​មណ្ឌល​ឃុំ គួប​ផ្សំ​នឹង​ផ្លូវ​តភ្ជាប់​ភូមិ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​មា​មីង នៅ​ភូមិ​ឆ្ងាយ​ដាច់​ស្រ​យាល​មក​វត្ត​ងាយ​ស្រួល​ពេល​​មា​នបុណ្យ​ទាន​ម្តង​ៗ។ បង​សេី​ុ​ង​រឿ ឲ្យដឹ​​ង៖ "ពេល​ខាង​មុខ​ឃុំ​នឹង​​​ស​កម្ម​ ឧបត្ថម្ភ​មា​មីង​ធ្វើ​ការ​រក​ស៊ី​ដោយ​ការ​បង្កើត​ក្រុម​ស​ហ​ការ​ដាំ​ក្រូច​ពោធិ៍​​សាត់ ដាំ​បន្លែ​សុ​វត្ថិ​ភាព និង​សហ​ករណ៍​សំ​ណង់​។ ចំ​ពោះគ្រួ​សារ​គ្មាន​ដី​ផលិត​កម្ម​នឹង​បាន​ចូល​រួម​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោបា​រាំង​បន្ត​ពូជ និង​ត្បាញកំ​ប្លោក​"៕

ថាច់​ថាញ់​ភូ​-វិ​មាន

ចែករំលែកអត្ថបទ