មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ បានសហការនឹងគណៈជនជាតិក្រុងកឹងធើ ធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនខ័ណ្ឌអូរម៉ូងនិងវត្តពោធិសំរោង អំពីការកំណត់ទិសដៅកសាងផលិតផលទេសចរណ៍ នៅវត្តពោធិសំរោងនាពេលខាងមុខ។
ព្រះឧបជ្ឈាយ៍ដាវញ៉ឺ ព្រះចៅអធិការវត្តពោធិសំរោង ថ្លែង យោបល់នៅក្នុងកិច្ចប្រជុំស្តីពីការកសាងផលិតផល ទេសចរណ៍នៅវត្តពោធិសំរោង។
វត្តពោធិសំរោង (នៅមណ្ឌល៤ សង្កាត់ចូវវាំុងឡីម ខ័ណ្ឌអូរម៉ូង) មានអាយុកាល២៨០ឆ្នាំ (វត្តកសាងឆ្នាំ១៧៣៥) វត្តពោធិសំរោងជាវត្តមួយក្នុងចំណោមវត្តខ្មែរមានអាយុកាលនៅក្រុងកឹងធើ។ សំដៅការពារអភិរក្សបណ្តាតម្លៃវប្បធម៌ពិសេស ព្រមទាំងពង្រីកសក្តានុភាពទេសចរណ៍ ខ័ណ្ឌអូរម៉ូង កំណត់ទិសដៅកសាងទីនេះក្លាយជាមណ្ឌលវប្បធម៌ - ទេសចរណ៍វត្តសំរោង ជាមួយនឹងផលិតផលពិសេសៗជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺបន្ទប់ដាក់តាំងរូបថត វត្ថុប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី វត្ថុបុរាណផ្សារភ្ជាប់នឹងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ ឈុតសម្តែងសិល្បៈ វង់ភ្លេងពិណពាទ្យ គួបផ្សំនឹងការបង្ហាញភូមិរបរសិប្បកម្ម ឧទ្ទេសនាមមុខម្ហូបអាហារពិសេសៗរបស់ជនរួមជាតិខ្មែរ ។ នៅក្នុងកិច្ចប្រជុំអ្នកតំណាងទាំងឡាយ បានលើកឡើងថា ខ័ណ្ឌអូរម៉ូង គប្បីកសាងផែនការឲ្យសុក្រឹត ផ្តោតការយកចិត្តទុកដាក់លើមូលដ្ឋាន ច្បាប់មូលដ្ឋានសម្ភារៈ ប្រភពធនធានមនុស្ស ធានាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីផលិតផលទេសចរណ៍មានការអភិវឌ្ឍន៍ដោយចីរភាពនិងកាន់តែជំនាញ។
លោកឡេមិញសេីុង នាយករងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍កឹងធើ ឲ្យដឹង៖ "អូរម៉ូង ជាភូមិភាគមានសក្តានុភាពទេសចរណ៍ ពិសេសៗជាច្រើន ក្នុងនោះមានផលិតផលមួយចំនួននិងអាសយដ្ឋាននានា ដែលបានក្រុងកឹងធើផ្តោតការយកចិត្តទុកដាក់វិនិយោគទុនអភិវឌ្ឍ ដូចជាទី សក្ការៈបូជាថើយអាង ភូមិផលិតនំស្ករបារឹទ្ធ ភូមិត្បាញលបថើយឡុង មណ្ឌលទេសចរណ៍ជីវស្ថានបៃតៀង។ ការកសាងផលិតផលទេសចរណ៍នៅវត្តពោធិសំរោងគឺជាការចាំបាច់សមស្របនឹងការកំណត់ទិស ដៅអភិវឌ្ឍទេសចរណ៍របស់ក្រុងកឹងធើ រួមចំណែកធ្វើឲ្យសម្បូរបែប ផលិតផល ទេសចរណ៍នៅអូរម៉ូងនិយាយដោយឡែកនិងក្រុងកឹងធើនិយាយរួម"៕
អៃឡាម-មុនី