10/11/2015 - 09:08

នារីជាមួយនឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម

សមាគមសហព័ន្ធនារីស្រុកឡុងភូ ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុ វត្តការចលនាការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅភូមិភាគ។

ទម្រង់​រូ​ប​ភាព​បង្ការ​បង្ក្រាបឧក្រិដ្ឋ​កម្ម និងបាបគ្រោះ​សង្គម​តែង​បាន​
សមាគមសហព័ន្ធនារីផ្គួបបញ្ចូលក្នុងពេលប្រជុំក្រុមឬក្លឹប។ 
 

ឆ្លង​តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ស​មា​គម​សហ​ព័ន្ធ​នា រី​ស្រុក​ឡុង​ភូ បាន​ឃោស​នា​ចលនា​បង​ប្អូន​នារី ចូល​រួម​ការ​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ និង​ផ្គួប​បញ្ចូល​ជា​មួយ​នឹង​កម្ម​វិ​ធី​បង្ការ​បង្ក្រាប​បាប​គ្រោះ​សង្គម មាន​ដូច​៖ កម្មវិ​ធីបង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម; បង្ការបង្ក្រាប​គ្រឿង​ញៀន អំ​ពើ​ពេស្យា​ HIV/AIDS; សេចក្តីសម្រេច​ចិត្ត អន្តរ​ផ្នែករ​វាង​សមា​គម​សហ​ព័ន្ធ​នារី និង​នគរ​បាល​អំ​ពី "​គ្រប់​គ្រង​អប់​រំ​កូន​ចៅក្នុង​គ្រួ​សារ​មិន​បំ​ពាន​ច្បាប់​និង​បាបគ្រោះ​សង្គម​"។ល។ ផ្តើម​ពី​នោះ បង្ក​បាន​ភាព​ផ្លាស់​ប្ដូរ​យ៉ាង​ស​កម្ម ក្នុង​ការ​យល់​ដឹង​និង​ស​កម្ម​ភាព​របស់​ស​មា​ជិ​កា​នា​រី​។ បង​ប្អូន​នា​រី​ជា​ច្រើន​បាន​បង្ហាញ​នូវ​តួ​នា​ទី ភារ​កិច្ច​របស់​នា​រី​ក្នុង​គ្រួ​សារ ដើម្បី​បង្ក​ជា​ឥទ្ធិ​ពល អប់​រំ​បញ្ចុះ​បញ្ចូល​ស​មា​ជិក​ក្នុង​គ្រួ​សារ​មិន​បំ​ពាន​ច្បាប់ មិន​ទាក់​ទិន​នឹង​បាប​គ្រោះ​សង្គម ប្រតិ​បត្តិ​ល្អ​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​។

បច្ចុ​ប្បន្ន សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​បាន​ក​សាង​ក្រុម​នា​រី​ជាង​១០០​ក្រុម និង​ក្លឹប​នា​រី​ចំ​នួន​៦១ មាន​ដូច​៖ ទម្រង់​រូប​ភាព​ក្រុម "នារី​មិន​បំពា​នបា​ប​គ្រោះ​សង្គម​"; "បន្ថយ៤ គ្មាន៤" ; ក្លឹប"គ្មាន​៥ ស្អាត​៣​"; បង្ការ​បង្ក្រាប​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ; និង​នា​រី​ជា​មួយ​នឹង​សុ​វត្ថិ​ភាព​ចរា​ចរណ៍។ល។ ពិ​សេស​គឺ​កសាង​បាន​៥​ក្លឹប​ "បង្ការ​បង្ក្រាប​បា​ប​គ្រោះ​សង្គម​ចាប់​ពីគ្រួ​សារ​  "ដោយមាន​ស​មា​ជិ​កា​ចូល​រួម​ជាង​១០០នាក់​។ នេះ​ជា​ទម្រង់​រូប​ភាព  ស​កម្ម​ភាព មាន​ប្រ​សិទ្ធ​ភាព​ពិត​ប្រា​កដ រួម​ចំណែករក្សា​សន្តិ​សុខ​នៅ​ក្នុង​តំ​បន់​ភូមិ​ស្រុក​ បាន​ប្រជាជន​គ្រប់ជាន់​ស្រ​ទាប់​ជ្រោម​ជ្រែងគាំ​ទ្រ​។ បង​ស្រី​ថាច់​ធីញ៉ាង នៅ​ភូមិ​បឹងធំ ឃុំឡុងភូ ឲ្យ​ដឹង៖ "ពេល​ចូលរួមស​កម្មភាព​ក្រុម​ម្តង​ៗ ខ្ញុំបាន​ស្តាប់នូវ​ការ​ផ្សព្វផ្សាយ​ខាងច្បាប់ ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​រូប​ភាព​បង្ការ​បង្ក្រាបឧក្រិដ្ឋ​កម្ម និង​បាបគ្រោះ​សង្គម ហេតុ​នោះក៏ បាន​យល់​ដឹង​ខាង​ច្បាប់​ទម្លាប់​ច្រើន​។ ផ្តើម​ពី​នោះ ខ្ញុំស័្មគ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូលក្នុង​ទម្រង់​រូប​ភាព​គ្រួសារ​មិន​បំ​ពាន​ច្បាប់​និង​ប្រៀន​ប្រ​ដៅ​កូន​ចៅ​រស់​នៅ​ល្អ​និងធ្វើការងារអ្វី​ៗ ស្របតាម​ច្បាប់ជា​ដើម​"។

ដោយ​កិច្ច​សហការ​ស្អិត​ល្មួត​របស់​កម្លាំង​នគរ​បាល​ស្រុក បាន​ជា​មាន​ទម្រង់​រូប​ភាព​ជា​ច្រើន​ដូច៖​ "បង្ការ​បង្ក្រាប​បាប​គ្រោះ​សង្គម​ចាប់​ពី​គ្រួ​សារ" របស់​សមា​គម​សហព័ន្ធ​នារី​ស្រុក​ឡុ​ង​ភូ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​ដោយ​ជាក់​ស្តែង​។ មាន​បង​ប្អូន​នា​រី​ជា​ច្រើន បាន​លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​ខាង​ច្បាប់​ទម្លាប់​ដើម្បី​ម្ចាស់​ការ​ប្រៀន​ប្រ​ដៅ​កូន​ចៅ និង​ចល​នា​សាច់​ញាតិ​មិន​បំ​ពាន​ច្បាប់​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​។ បង​ស្រី​ត្រឹង​ធី​ថាញ់​ញ៉ាញ់ អនុ​ប្រធាន​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ឡុងភូ ឲ្យ​ដឹង​៖ "ទម្រង់​រូប​ភាព​បង្ការ​បង្ក្រាប​បាប​គ្រោះ​សង្គម បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ជាក់​ស្តែង​ក្នុង​រាល់​ស​មា​ជិ​កា​នា​រី។ សមា​ជិកា​ភាគ​ច្រើន សុទ្ធ​តែ​​បាន​ចុះ​ឈ្មោះ​អនុ​វត្ត​តាម​ទម្រង់​រូប​ភាព លុះ​ដល់​ចុង​ឆ្នាំ​សុទ្ធ​តែ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​និច្ច​"៕​

យ្វីអាញ់-វិមាន

 

ចែករំលែកអត្ថបទ