ខេត្តបាកលីវមានគ្រួសារខ្មែរចំនួន១៤.៦៧៨ គ្រួសារដោយមានចំនួនមនុស្ស៨៨.១៧៦នាក់ ស្រូបអត្រា៧,៦៦%ប្រជាជនទូទាំងខេត្ត។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋជីវភាពរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការវិវឌ្ឍន៍។ល។
ជនរួមជាតិខ្មេរនៅបាកលីវទទួលអំណរបុណ្យចូលឆ្នាំថ្មី។
ចាប់តាំងពីមានកម្មវិធី១៣៤,១៣៥ មានគ្រួសារជនរួមជាតិខ្មែរចំនួន២.៦៩១គ្រួសារ បានផ្តល់ដីផលិតកម្មដីសង់លំនៅឋានលំនឹងជីវភាព។ មានគ្រួសារចាកផុតពីភាពក្រីក្រចំនួន៧.៨៩៩គ្រួសារ គ្រួសារជនរួមជាតិខ្មែរចំនួន៩៨%មានអគ្គិសនីអុជបំភ្លឺ អាស្រ័យមានកម្មវិធីតភ្ជាប់អគ្គិ សនីចូលទៅតំបន់ជនរួមជាតិខ្មែររបស់ខេត្ត។ល។ នៅស្រុកហុងយ៉ឹងជា ភូមិភាគមួយមានជនរួមជាតិខ្មែររស់នៅកុះករ រៀងរាល់ឆ្នាំត្រូវបានវិនិយោគទុនរាប់សិបពាន់លានដុង ជូនតំបន់ជនរួមជាតិខ្មែរ ម៉្លោះហើយជីវភាពជនរួមជាតិខ្មែររបស់ស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើក កម្ពស់។ល។ ចាប់តាំងពីមានប្រភពទុនពីធនាគារគោលនយោបាយសង្គមកិច្ច សម្រាប់វិនិយោគជូនជនរួមជាតិភាគតិចបុលសម្រាប់ផលិតកម្ម មានគ្រួសារចំនួន៤.៥៣៧បានចាកផុតពីភាពក្រីក្រ គ្រួសារចំនួន៩៩៧ បានជំនួយកសាងលំនៅឋាន បច្ចុប្បន្ននៅលើភូមិសាស្រ្តស្រុក គ្មានគ្រួសារណាគ្មានលំនៅឋាន គ្មានដីផលិតកម្មឡើយ។ ប៉ុន្មានឆ្នាំកន្លង ខេត្តបាកលីវក៏បានជូនប័ណ្ណធានាហានិភ័យសុខាភិបាលចំនួន២៧.៦៦៥ ដោយឥតគិតថ្លៃជូនគ្រួសារក្រីក្រនិងគ្រួសារជិតក្រជាជនរួមជាតិខ្មែរដោយទឹកប្រាក់ជាង១២ពាន់លានដុង។ សមិទ្ធផលខាងលើគឺ ជាសញ្ញាមួយគួរឲ្យរីករាយ សឲ្យឃើញនូវគោលការណ៍ដ៏ត្រឹមត្រូវនិងការយកចិត្តទុកដាក់របស់ខេត្តចំពោះជនរួមជាតិខ្មែរ ដែលកំពុងពង្រីកនូវប្រសិទ្ធភាពយ៉ាងសកម្ម នាំមកនូវបរិយាកាសសប្បាយរីករាយនៅតាមភូមិស្រុក។
ឆ្នាំ២០១៦ ខេត្តបានផ្សព្វផ្សាយគោលនយោបាយជូនជនរួមជាតិភាគតិច តាមសេចក្តីសម្រេចលេខ៧៤របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីជំនួយដីសង់លំនៅឋាន ដីផលិតកម្ម ផ្ទេររបរជូនគ្រួសារជនរួមជាតិខ្មែរ បានចំនួន៣.៦៨៦ជាមួយនឹងថវិកាសរុប១៨,២ពាន់លានដុង។ ជំនួយបន្ថែម៩ពាន់លានដុងសម្រាប់កសាង និងជួសជុលបន្ថែមឈាបនដ្ឋានចំនួន៨ខ្នងជូនវត្តនានា។ល។ ទន្ទឹមនឹងនោះ ខេត្តនៅទាំងជំនួយសិស្សនិស្សិតជាប់ជម្រើសចំនួន២៥៨រូប ដែលចូលរៀននៅតាមសាលាបណ្តុះបណ្តាលជំនាញនៅក្នុងនិងក្រៅខេត្ត សរុបទឹកប្រាក់បម្រុងជិត៥ពាន់លានដុង។
មិនត្រឹមតែយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិ ជាជនជាតិភាគតិចប៉ុណ្ណោះទេ ខេត្តបាកលីវនៅទាំងអនុវត្តបានល្អនូវគោលនយោបាយមួយចំនួន ដើម្បីជំនួយសម្ភារៈរៀបចំពិធីបុណ្យផ្សេងៗបំពាក់ឧបករណ៍ភ្លេង ទូសៀវភៅច្បាប់និងមធ្យោបាយមួយចំនួនដើម្បីអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ ដូចជាឧបត្ថម្ភជួសជុលព្រះវិហារវត្តកោះធំវត្តក្បាលក្រពើនៅស្រុកហុងយ៉ឹង ជួសជុលព្រះវិហារ សមណកុដិ របងវត្តនៅលើភូមិសាស្រ្ត ជួយថវិកាកសាងឈាបនដ្ឋានជូន៤/៥វត្តខ្មែរនៅក្នុងខេត្ត៕
កាវថាំង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ប្រែៈ សុផល