កីឡា - ទេសចរណ៍ ទេសចរណ៍

18/08/2015 - 09:10

វត្ត​មហា​ទប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ

វត្ត​មហា​ទប់ គឺ​ជា​កន្លែង​ទេស​ចរ​ខាង​ផ្លូវ​ចិត្ត​ដ៏​ល្បី​ឈ្មោះ​របស់​ខេត្ត​សុកត្រាំង ត្រូវ​បាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ទៅ​ទស្ស​នា​កម្សាន្ត។ 

ភ្ញៀវ​​ទេស​​ចរ​​ជា​​ច្រើន​​មក​​ទស្ស​នា​​កម្សាន្ត​​វត្ត​​ម​ហា​​ទប់​។ 


វត្ត​មហា​ទប់ ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌ ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​១៩៩៩​។ នេះ​គឺ​ជា​វត្ត​ខ្មែរ​មួយ​មាន​ក្បូរ​ក្បាច់​និម្មា​បន កម្ម​ពិសេស​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​ទាំង​៩២​វត្ត​នៅ​ខេត្ត​សុក​ត្រាំង។ ទោះ​បី​ពេល​វេលា​កន្លង​ផុត​ទៅ​ជាង​៤០០​ឆ្នាំ ហើយ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ ជា​ច្រើន​លើក​ច្រើន​សា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​វត្ត​នៅ​តែ​រក្សា​បាន​នូវ​ក្បូរ​ក្បាច់​រចនា​ខ្មែរ​ជា​និច្ច។ ពិ​សេស គឺ​វត្ត​នៅ​ទាំង​មាន​ដើម​ឈើ​ធំៗ​ជា​ច្រើន​ដែល​ជា​ជម្រក​របស់​សត្វ​ជ្រឹង​រាប់​ពាន់​ក្បាល​ទៀត​ផង។ ទន្ទឹម​នឹង ការ​ទស្ស​នា​កម្សាន្ត​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​នៅ​ក្នុង​វត្ត ភ្ញៀវ​ទេស ចរ​ថែម​ទាំង​បាន​ឆៀង​ចូល​ធ្វើ​សក្ការ​បូជា​ដូន​ម៉ៅ ដើម្បី​សូម​សេច​ក្តី​សុខ​ចម្រើន​ដល់​គ្រួ​សារ​ទៀត​ផង។ តាម​ព្រះ​ថេរ​ដី​ការ​បស់​ព្រះ​តេជ​ព្រះ​គុណ ឡឹម​ទូលិន ព្រះ​ចៅ​អធិ​ការ​ស្តី​ទី​វត្ត​មហា​ទប់​៖ ទី​សក្ការ​បូ​ជា​ដូន​ម៉ៅ​កើត​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ។ ដំ​បូង​ទី​សក្ការ​បូ​ជា នេះ​តូច​សង់​ឡើង​ដោយ​សស​រឈើ ដំ​បូល​ប្រក់​ស្លឹ​សា​មញ្ញ។ ម្យ៉ាង​ទៀត ភ្ញៀវ​ទេស​ចរ​ចូល​មក ទស្ស​នា​កម្សាន្ត​នៅ​ទី​វត្ត ភាគ​ច្រើន​ឆៀង​ចូល​ទៅ​ទី​សក្ការ​បូ​ជា​នេះ បួង​សួង​សូម​សេច​ក្តី​សុខ​ចម្រើន រក​ស៊ី​កើត​កាល​វាល​គុម្ព។ល។ ក្រោយៗ​មក មាន​ភ្ញៀវ​ទេស​ចរ​សុំ​កសាង​ទីសក្ការ​បូជា​នេះ​ឲ្យ​បាន​រឹង​មាំ​ឡើង​វិញ រួច​តម្កល់​រូប​សំ​ណាក​ដូន​ម៉ៅ សម្រាប់​ប្រ​ជា​ជន​គ្រប់​ទិស​ទី​ចូល​មក​ទី​នេះ បួង​សួង​ដូច​សព្វ​ថ្ងៃ​។ 

 ក្រោយ​ពី​ការ​បួង​សួង មាន​អ្នក​ខ្លះ​បាន​សម្រេច​ដូច​បំ​ណង ម្ល៉ោះ​ហើយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត និង​ធ្វើ​សក្ការ​បូ​ជា​ច្រើន​ឡើងៗ។ ភ្ញៀវ​ទេស​ចរ ង្វៀន​ធី​បា នៅ​ខេត្ត​តៀង​យ៉ាង ជា​អ្នក​បាន​ទស្ស​នា​កម្សាន្ត​វត្ត​មហា​ទប់ ឲ្យ​ដឹង​៖ "ចាប់​ពី​ថ្ងៃ​នាង​ខ្ញុំ​ទៅ​កាន់​វត្ត​មហា​ទប់ រួច​ឆៀង​ចូល​ទី​សក្ការ​បូ​ជា​ដូន​ម៉ៅ​បួង​សួង​ឃើញ​ថា កិច្ច​ការ​រក​ស៊ី​របស់​នាង​ខ្ញុំ​មាន​ភាព​រីក​ចម្រើន​ជា​និច្ច។ រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​នាង​ខ្ញុំ​តែង​ទៅ​វត្ត​មហា​ទប់​ទស្ស​នា កម្សាន្ត​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​ផង និង​ធ្វើ​កិច្ច​តប​ស្នង​សង​គុណ​ដល់​ដូន​ម៉ៅ​ផង ដែល​បាន​ជួយ​ប្រោះ​ព្រំ​គ្រួ​សារ​នាង​ខ្ញុំ​ធ្វើ​ការ​រក​ស៊ី មាន​បាន​ដូច​សព្វ​ថ្ងៃ"។ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​ទេស​ចរ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ទី​សក្ការ​បូ​ជា ជា​បង្អែក​ខាង​ស្មារតី ផ្តល់​សេច​ក្តី​សុខ សេច​ក្តី​ចម្រើន​ដល់ ភ្ញៀវ​ទេស​ចរ​ចូល​មក​គោ​រព​បូ​ជា​ទៀត​ផង។

 ព្រះ​តេជ​ព្រះ​គុណ ឡឹម​ទូលិន ព្រះ​ចៅ​អធិ​ការ​ស្តី​ទី​វត្ត​មហា​ទប់ មាន​ថេរ​ដី​កា​បន្ថែម​៖ "​ឈ្មោះ​វត្ត​មហា​ទប់ អាន​ឮ​សំនៀង​ដូច​ពាក្យ "ទិព្វ"​ម្ល៉ោះ​ហើយ​ទី​សក្ការ​បូ​ជា​នៅ​ក្នុង​វត្ត​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង "ពិសិដ្ឋ"​ផ្តល់​សេច​ក្តី​សុខ​សេច​ក្តី​ចម្រើន និង​ជួយ​ប្រោះ​ព្រំ​មនុស្ស​ទូ​ទៅ​ឲ្យ​បាន សម្រេច​ដូច​សេច​ក្ដី​ប្រា​ថ្នា។ អា​ស្រ័យ​ហេតុ​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ភ្ញៀវ​ទេស​ចរ​មក​សុំ​បួង​សួង​សេច​ក្តី​សុខ​ចម្រើន​កាន់​តែ​ច្រើន៕

លី​ធាន​-​លី​សៀ

ចែករំលែកអត្ថបទ