19/01/2016 - 09:53

ការប្ដូរផ្លាស់ផ្ដើមពីកម្មវិធីកសាងជនបទថ្មី

ក្រោយ​រយៈ​ពេល​៥​ឆ្នាំ    អនុ​វត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​ស្ដី​ពី​កសាង​ជនបទ​ថ្មី ខេត្ត​ត្រាវិ​ញ បានព​ង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជន​បទ​។ 

អនុ​វត្ត​កម្ម​វិ​ធី​ជន​បទ​ថ្មី ធ្វើ​ឲ្យ​មុខ​មាត់​របស់​ឃុំ​ឡុង​ឌឹក​ពី​មួយ​​​ថ្ងៃ​ទៅ​មួយ
ថ្ងៃកាន់តែសមរម្យទំនើប។

សម​មិត្ត ដុង​វាំុ​ងឡឹ​ម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត អនុ​ប្រ​ធាន គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ ក្រោយ​រយៈ​ពេល​៥ឆ្នាំ​អនុ​វត្ត​កម្ម​វិ​ធី​គោល​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ខេត្ត​ត្រា​វិញ​បាន​ទ​ទួល​ប្រ​ភព​ទុន​ជំ​នួយ​ផ្ទាល់​របស់​មជ្ឈិម​របស់​ខេត្ត និង​ប្រ​ភព​ទុន​គួប​ផ្សំ​អំ ពី​កម្ម​វិ​ធី​គ្រោង​ការ​លើ  ភូ​​មិ​​សាស្រ្ត និង​ប្រ​ភព​ទុន​កៀរ​គរ​ផ្សេង​ៗ​បាន​ជិត​៥.៨០០​ពាន់​លាន​ដុង​សម្រាប់​អនុ​វត្ត​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​។ ក្នុង​នោះ មាន​សំណ​ង់​គម​នាគមន៍​គ្រប់​ប្រ​ភេទ​ជិត​៥០០​សំណង់ ធា​រា​សាស្រ្ត​៣០​សំ​ណង់ អគារ​សិក្សា​ចំនួ​ន​១៦០ កសាង​ហេដ្ឋា​រចនាស​ម្ព័ន្ធ​សម្ភារៈ​វប្ប​ធម៌​៣០០ និង​កសាង​ផ្សារ​រាប់​រយស​ម្រាប់​បម្រើ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​កិច្ចជន​បទ​ថ្មី​។ រហូត​មក​ទល់​សព្វថ្ងៃ ខេត្ត​ត្រា​វិញ​មាន​ឃុំ​២០​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​១៩/១៩ មាន​ឃុំ​៧​សម្រេច​ពី​១៥​​ដល់​១៨​លក្ខ​ឋាន​ជន​បទ​ថ្មី មាន​ឃុំ​៥៧​សម្រេច​ពី​១០​ដល់​១៤​លក្ខ​ឋាន​ក​សាង​​ជន​បទ​ថ្មី និង​មាន​១​ឃុំ​សម្រេច​ក្រោម១០​លក្ខ​ឋាន​កសាង​ជន​បទថ្មី​។ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ត្រឹម​៧,៦៦% និង​បង្កើន​ប្រាក់​ចំ​ណូល​មធ្យ​ម​ភាគ​សម្រេច​២៤​លាន​ដុង​/នាក់​/ឆ្នាំ កើន​ជិត​៤,៦​លាន​ដុង​បើ​ប្រៀប​នឹង​ឆ្នាំ​២០១០​។ ជា​មួយ​នឹង​លទ្ធ​ផល​និ​ង បទ​ពិ​សោធន៍​សម្រេច​បាន​ក្នុងដំណា​ក់កាល​២០១៦​-២០២០ ខេត្ត​ត្រា​វិញ ខិត​ខំ​ប្រឹង​ប្រែង​ប្រមូ​ល​ផ្ដុំ​រាល់​ប្រ​ភព​កម្លាំងដោយ​ប្រើ​ថ​វិកា​ជាង​៥.៥​០០​ពាន់​លានដុង ដើម្បី​កសាង​ជន​បទ​ថ្មី ធានា​មា​ន​អត្រា​តិច​បំ​ផុត​៥០​%​ ឃុំ​(៤៣​ឃុំ​) សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី និង​មាន​ស្រុក​១​សម្រេច​បទ​ដ្ឋាន​ជន​​ប​ទ​ថ្មី​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៦ ខេត្ត​ត្រា​វិញ​ខិត​ខំ​ឲ្យ​មាន​៨​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

សម​មិត្ត​ត្រឹង​ទ្រី​យ៉ុង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​មជ្ឈិម លេ​ខា​បក្ស​​ខេ​ត្ត​ត្រា​វិញ បាន​អះ​អាង៖      សមិ​​ទ្ធិ​ផ​ល​ទាំង​ឡាយ​ដែល​សម្រេច​បាន បង្ក​​ភាព​​​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​ក្នុង​ជីវ​ភាព​សង្គម ញាំុង​ឲ្យ​មុខ​មាត់​ជន​បទ​មាន​ការ​ផ្លាស់​ថ្មី ជីវ​ភាព​ប្រ​ជាជន​មិនបង្អង់​លើក​កម្ពស់​។ សម​មិត្ត​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់និងស្នើ​ដល់​ភូមិ​ភាគ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​មុខ​របរ បង្ក​ការ​ងារធ្វើ​ជូន​ពល​ករជន​បទ ដើម្បី​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​កាត់​បន្ថយ​ភាព​​ក្រី​ក្រ​ចីរ​ភាព​នៅ​ជន​បទ​។ ក្រៅ​ពី​នោះ គប្បី​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​អ​ប់​រំ ចលនា​កម្មា​ភិ​បាល​បក្ខ​ជន សម្ព័​ន្ធ​យុវ​ជន​និង​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​សំដៅ​បង្ក​ចលនា​ស​កម្ម​ភាព​បដិវត្តន៍ ជាក់​ស្ដែង​រៀងរាល់​គ្រួ​សារ រៀង​រាល់​ភូមិ​ក្នុង​ការ​អនុវត្តន៍​កសាង​ជន​បទ​ថ្មី​៕

សឺន​ម៉ា​ល័យ-​សេរី 

ចែករំលែកអត្ថបទ