កន្លងហើយថ្មីៗ នាយកដ្ឋានភូមិភាគ III គណៈកម្មាធិការជនជាតិ សហការជាមួយនឹងគណៈជនជាតិខេត្តសុកត្រាំង រៀបចំសន្និបាត ហ្វឹកហាត់លើកកម្ពស់សមត្ថភាព ផ្សព្វផ្សាយ និងពិនិត្យមើល ការអនុវត្តន៍ កម្មវិធីគោលដៅជាតិទឹកស្អាត និងអនាម័យបរិស្ថានជនបទ តំបន់ជន ជាតិភាគតិចជូនតំណាង៧២អង្គនិងរូប ដែលជាអ្នកបំពេញការងារជនជាតិ ព្រះសង្ឃ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរក្នុងខេត្ត។ នៅពិធីសន្និបាត តំណាងទាំងឡាយបានស្តាប់របាយការណ៍ និងបទអន្តរា គមស្តីពីកម្មវិធីគោលដៅជាតិទឹកស្អាត និងអនាម័យបរិស្ថានជនបទដំណាក់កាលឆ្នាំ២០១២-២០១៥ របស់ខេត្តសុកត្រាំង; បណ្តាទម្រង់រូប ភាព គ្រប់គ្រងនិងដំណើរការ ប្រកបដោយនិរន្តរភាព សមស្របនៅភូមិភាគ; សកម្មភាពឃោសនាចលនាប្រជាជន លើកកម្ពស់ស្មារតីភ្ញាក់ រលឹក ប្រើប្រាស់ទឹកស្អាត និងអនាម័យបរិស្ថាន; តួនាទីរបស់រណសិរ្ស មាតុភូមិក្នុងការឃ្លាំ មើលការវិនិយោគទុនក្នុងសហគមន៍។ល។
អ្នកតំណាងទាំងឡាយ ចូលរួមសន្និបាត។
យោងអ្នកស្រី ហ្វិញធី សុមាលី នាយិកានៃនាយកដ្ឋានភូមិភាគ III សន្និបាតនេះគឺ ដើម្បីជួយកម្មាភិបាលធ្វើការងារជនជាតិ ព្រះសង្ឃ អ្នកមាន ប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរក្តាប់ ច្បាស់ជាងទៀតអំពី គោលដៅ ជាតិទឹកស្អាតនិងអនាម័យបរិស្ថាន ។ ផ្តើមពីនោះនិងផ្សព្វ ផ្សាយជូន ដល់ជនរួមជាតិខ្មែរ ដើម្បីលើកកម្ពស់ស្មារតីភ្ញាក់រលឹក ផ្លាស់ប្តូរអាកប្ប កិរិយាខាងប្រើប្រាស់ទឹកស្អាត និងសំណង់អនាម័យបរិស្ថាននៅភូមិភាគ។
មុននោះ នាយកដ្ឋានចម្រុះ (គណៈកម្មាធិការជនជាតិ) បានសហការជា មួយនឹងគណៈជនជាតិខេត្តត្រាវិញ រៀបចំសន្និបាតហ្វឹកហាត់អំពីសកម្ម ភាពការពារបរិស្ថាន ជូនសមាជិកតំណាង៥២រូប រួមមានគណៈដឹកនាំ ការិយាល័យនានា ស្ថិតក្រោមឱវាទគណៈជនជាតិ ការិយាល័យជន ជាតិបណ្តាស្រុក ក្រុងនិងអ្នកមានប្រជាប្រិយភាព៣២រូប ក្នុងជនរួម ជាតិបណ្តាជនជាតិភាគតិចលើភូមិសាស្រ្ត ខេត្តត្រាវិញ៕
លីធាន-សឺនម៉ាល័យ